ព័ត៌មាន
ក្រុមហ៊ុនចិនមួយគ្រោងពង្រីកទុន ២ពាន់លានដុល្លារ វិនិយោគលើវិស័យកាត់ដេរ និងលំនៅឋានក្នុងខេត្តកំពង់ស្ពឺ
អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានថ្លែងថា អ្នកវិនិយោគិនចិនគ្រោងទំលាក់ទុនវិនិយោគប្រមាណ ២០០០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ ។
ការលើកឡើងនេះ ក្នុងអំឡុងពេលឯកឧត្តមដឹកនាំប្រតិភូខេត្តចូលរួមទស្សនកិច្ចក្រុមហ៊ុនAgile Sweather (Cambodia) Ci.,Ltd និងក្រុមហ៊ុន Siglo (Cambodia) Co.,Ltd នៅទីស្នាក់ការក្រុមហ៊ុនកណ្តាលទីក្រុង ហុងកុង សាធារណរដ្ឋប្រជាមានិតចិន ដែលមានការចូលរួមពីអ្នកវិនិយោគិនជាតិនិងអន្តរជាតិជាច្រើនរូប ។
ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា គម្រោងរបស់ក្រុមហ៊ុននៅទីក្រុងហុងកុងនេះ គឺវិនិយោគទៅលើវិស័យរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងរបស់របរធ្វើដំណើរ គ្រឿងសង្ហារឹមដេគ័រលំនៅដ្ឋានហាងផ្សេងៗ ដែលតម្រូវការកម្លាំងពលកម្មប្រមាណ ៣០ ០០០នាក់ ។
ឯកឧត្តមបានបន្ថែមថា នៅឆមាសទី១ ក្នុងឆ្នាំ២០២៤នេះ ខេត្តកំពង់ស្ពឺ មានរោងចក្រចំនួន៣០ ត្រូវបានបើកទ្វារដំណើរការ និងមានរោងចក្រាច្រើនងៀតកំពុងសាងង់ ហើយបច្ចុប្បន្នខេត្តកំពង់ស្ពឺ មានរោងចក្រប្រមាណ ៤២៣កន្លែង និងមានសហគ្រាសធុនតូច និងមធ្យមប្រមាណជិត ១០០០កន្លែង មានកម្មករ-កម្មការិនីជាង២សែននាក់ កំពុងធ្វើការ ហើយក្នុងចំណោមរោងចក្រទាំងនោះអ្នកវិនិយោគប្រមាណ៩០ភាគរយ ជាជនជាតិចិន ។
ដោយសារតែកំណើននេះ អភិបាលខេត្តកំពង់ស្ពឺ មានការជឿទុកចិត្ត នៃអ្នកវិនិយោគមកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ពិសេសការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះជាច្រើន ដើម្បីបង្កើនប្រសិទ្ធិភាព និងប្រសិទ្ធិផលនៃការដឹកនាំ ពិសេសគឺការផ្តល់ជំនឿទុកចិត្តដល់អ្នកវិនិយោគនិងឱកាសការងារដល់ប្រជាពលរដ្ឋទូទាំងប្រទេស ។
សូមរំលឹកថា ក្រុមហ៊ុន Agile Sweather (Cambodia) Ci.,Ltd និងក្រុមហ៊ុន Siglo (Cambodia) Co.,Ltd បច្ចុប្បន្នក្រុមហ៊ុនមានបុត្រសម្ព័ន្ធ បាននឹងកំពុងតែដំណើរការសាងសង់សួនឧស្សាហ៍កម្មមួយ ស្ថិតនៅទឹកដីខេត្តកំពង់ស្ពឺ ដែលមាន ៦រោងចក្រ សាងសង់រួចរាល់នៅដើមខែមេសា ឆ្នាំ២០២៥ នឹងមានតម្រូវការកម្លាំងពលកម្មប្រមាណ ៥ ០០០នាក់ ។ ក្នុងដំណើទស្សនកិច្ចនេះ ក៏មានក្រុមហ៊ុនចំំនួន ២៥ទៀត កំពុងការចាប់អារម្មណ៍ខ្លាំងត្រៀមខ្លួនមកបើកអាជីវកម្មមុខរបររបស់ខ្លួននៅទឹកដីខេត្តកំពង់ស្ពឺ៕ អត្ថបទ៖ បាន សុខរិទ្ធិ




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN