ព័ត៌មាន
គ.ស.រ.ជ. បើកកិច្ចប្រជុំលើយន្តការ G-PSF ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ
គណៈកម្មាធិការសម្របសម្រួលការងារយន្តការវេទិការបស់រាជរដ្ឋាភិបាល-ផ្នែកឯកជន បើកកិច្ចប្រជុំលើយន្តការវេទិកាវិស័យរដ្ឋ-ឯកជន ក្នុងការរួមចំណែកធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា, វិធានការកែទម្រង់មុតស្រួចជាកញ្ចប់ សំខាន់ៗ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក.អ.ក. និងជាប្រធានគណៈ កម្មាធិការសម្របសម្រួលការងារ សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន គ.ស.រ.ជ នៅចុងសប្តាហ៍កន្លងមកនេះ បាន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំ គ.ស.រ.ជ. ក្នុងគោលបំណងសំខាន់ៗរួមមាន៖ ពិនិត្យលើវឌ្ឍនភាពការងាររបស់ ក.អ.ក. ពាក់ព័ន្ធនឹងយន្តការវេទិការដ្ឋ-ផ្នែកឯកជន G-PSF, កិច្ចពិភាក្សាលើវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពរ ក្នុងការ បង្កើនប្រសិទ្ធភាពនៃកិច្ចសន្ទនាងក្រុមការងារផ្នែករាជរដ្ឋាភិបាល និងផ្នែកឯកជនតាមវិស័យទាំង១៦, និងពិនិត្យ និងពិភាក្សាលើ ការត្រៀមរៀបចំរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ប្រចាំឆមាស ទី២ ឆ្នាំ២០២៤។

ក្នុងកិច្ចប្រជុំនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំនូវចំណុចសំខាន់ៗមួយចំនួនរួមមាន៖ របៀបវារៈ និងគោលបំណងនៃកិច្ចប្រជុំ, សារៈសំខាន់នៃយន្តការ G-PSF ក្នុងការរួមចំណែកធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាស ធុរកិច្ច និងវិនិយោគនៅកម្ពុជា, វិធានការកែទម្រង់មុតស្រួចជាកញ្ចប់សំខាន់ៗ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩, សាវតារនៃការបង្កើត ការពង្រឹង និងពង្រីកតួនាទីភារកិច្ច ក៏ដូចជាវិសាលភាពការងាររបស់ គ.ស.រ.ជ. និងការពង្រីក វិសាលភាពជាបន្តបន្ទាប់ របស់ក្រុមការងារតាមវិស័យនៃយន្តការ G-PSF ក៏ដូចជាវឌ្ឍនភាពការងារសំខាន់ៗដែលសម្រេចបានក្នុង យន្តការ G-PSF នាពេលកន្លងមក។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកអំពីស្ថានភាពវិនិយោគនៅកម្ពុជា ដែលកំពុងមានកំណើនគួរឱ្យកត់សម្គាល់ ក្នុងឆ្នាំ ២០២៤ កាលានុវត្តភាព ក៏ដូចជានិន្ននាការនៃកំណើនសម្រាប់ឆ្នាំបន្តបន្ទាប់ខាងមុខ, វឌ្ឍនភាពនៃការងាររៀបចំ និងដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីគម្រោងវិនិយោគតាម Online (cdcIPM), យន្តការជំរុញ និងទាក់ទាញវិនិយោគពីបរទេស, ការផ្ដល់កិច្ច សម្រួល និងសេវាថែទាំវិនិយោគ ព្រមទាំងយន្តការនៃកិច្ចសន្ទនាទ្វេភាគីរវាងរដ្ឋាភិបាល តំណាងដោយ ក.អ.ក. ជាមួយនឹងផ្នែកឯកជន តាមរយៈកិច្ចប្រជុំគណៈកម្មាធិការចម្រុះនានាកន្លងមកផងដែរ។

ចំណែកតំណាងសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តម យុន ហេង អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា និងលោក សេង ស៊ុនលី ប្រធានស្តីទីនាយកដ្ឋានវិភាគយុទ្ធសាស្រ្តនៃការវិនិយោគឯកជន ក៏បានធ្វើបទបង្ហាញសង្ខេបស្ដីពីកិច្ចការងារសំខាន់ៗ ចំនួន២រួមមាន៖ ១)-វឌ្ឍនភាពការងាររបស់ ក.អ.ក. ពាក់ព័ន្ធនឹងយន្តការ G-PSF និង២)-ការត្រៀមរៀបចំរបាយការណ៍ វឌ្ឍនភាព ការអនុវត្តវិធានការនៃយន្តការ G-PSF ប្រចាំឆមាសទី២ ឆ្នាំ២០២៤។ បន្ទាប់ពីបទបង្ហាញខាងលើនេះ ក៏បានចាប់ផ្តើមវេទិកាសម្រាប់ កិច្ចពិភាក្សា ដើម្បីអនុញ្ញាតឱ្យសមាជិកអង្គប្រជុំអាចមានឱកាសលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរសំខាន់ៗចំពោះមុខ ដើម្បីជំរុញ និងគាំទ្រដល់រការនៃការធ្វើឱ្យកាន់តែប្រសើរឡើងនូវយន្តការ G-PSF នះផងដែរ។ ក្នុងកិច្ចពិភាក្សាខាងលើ តំណាង សភាពាណិជ្ជកម្មកម្ពុជា ក៏បានលើកឡើងអំពីការកត់សម្គាល់បញ្ហាប្រឈមចម្បងៗ និងសំណូមពរសំខាន់ៗមួយចំនួន របស់វិស័យ ឯកជន ពាក់ព័ន្ធទៅនឹងការអនុវត្តការងារក្នុងយន្តការ G-PSF កន្លងមក ក៏ដូចជាការកំណត់នូវរបបនៃកិច្ចប្រជុំរវាងក្រុមការងារផ្នែក ឯកជន និងផ្នែករាជរដ្ឋាភិបាលតាមវិស័យទាំង១៦ ផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី



-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN