ព័ត៌មាន
រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយរថយន្តប្រមូលសំរាម១០គ្រឿងទៀត ដើម្បីគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា
នៅថ្ងៃទី២៣ ខែធ្នូនេះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងផ្តល់ជំនួយឥតសំណង រថយន្តប្រមូលសំរាមចំនួន១០គ្រឿង» សម្រាប់គម្រោងប្រើប្រាស់ដឹកសំរាម គាំទ្រយុទ្ធនាការស្អាត តាមក្រុង ស្រុកចំនួន ១០ ក្នុងខេត្តចំនួន៧នៅកម្ពុជា។
ឯកឧត្តមបណ្ដិត អ៊ាង សុផល្លែត ថ្លែងថា នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ ក្រសួងនឹងប្រកាសអនុវត្តយុទ្ធនាការផ្លូវជាតិស្អាតឆ្នាំ២០២៥ មួយបន្ថែមទៀត ដែលរថយន្តរដ្ឋាភិបាលជប៉ុន ផ្តល់ជូននៅពេលនេះ នឹងយកទៅប្រើប្រាស់ប្រមូលសំរាមតាមដងផ្លូវជាតិជាមុន មុននឹងផ្តល់ជូនតាមបណ្តាក្រុងស្រុកទំាំង១០ ដើម្បីអនុវត្តយុទ្ធនាការកម្ពុជាស្អាត។
ឯកឧត្តម រដ្ឋមន្ត្រី ថ្លែងថា បច្ចុប្បន្ន ក្រសួងបរិស្ថានបាននិងកំពុងអនុវត្តផែនការសកម្មភាពសាកល្បង«ការសម្អាតដងផ្លូវជាតិលេខ៣ លេខ៤ លេខ៤១ និងលេខ៥១» នៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ខេត្តកណ្តា ខេត្តាកែវ ខេត្តកំពង់ស្ព ខេត្តកំពត ខេត្តកោះកុង កំពង់ឆ្នាំង និងខេត្តព្រះសីហនុ ទទួលជោគជ័យជាបន្តបន្ទាប់ និងបានធ្វើឲ្យសំរាមប្លាស្ទិចតាមដងផ្លូវជាតិមានថមថយខ្លាំង និងធ្វើឲ្យផ្លូវជាតិយើងស្អាត ទាក់ទាញទេសចរទស្សនា។
ឯកឧត្តមរដ្ឋមន្រ្តី ថ្លែងថា កន្លងមករដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយរថយន្តដឹកសំរាមឥតសំណងនេះបានចំនួន ២០គ្រឿង និងបានបន្តប្រគល់ជូនទៅដល់រដ្ឋបាលក្រុង ស្រុកគោលដៅរួចអស់ហើយ ហើយនៅពេលនេះ ប្រទេសជប៉ុនបានផ្តល់រថយន្តចំនួន ១០គ្រឿងបន្ថែមទៀត ដើម្បីសម្របសម្រួល និងបន្តប្រគល់ជូនដល់រដ្ឋបាលខេត្តចំនួន ៧ លើការពង្រឹងសេវាប្រមូល ដឹកជញ្ជូនសំរាម ទៅចាក់នៅទីលានឱ្យស្អាត និងទាន់ពេលវេលា។
ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី បានថ្លែងថា ប្រទេសកម្ពុជា បាននិងកំពុងអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស។ ឯកឧត្តមបញ្ជាក់ថា គម្រោងផ្តល់ជំនួយជារថយន្តដឹកសំរាមនេះ គឺអាចចល័តតាមផ្លូវតូចៗ និងដឹកសំរាមបានច្រើន ដើម្បីជួយផ្តល់នូវបរិស្ថានស្អាតសម្រាប់ប្រជាជនកម្ពុជា។
ឯកឧត្តម បន្តថា ការចុះកិច្ចព្រមព្រៀង រវាងក្រសួងបរិស្ថាន និងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ពេលនេះ គឺជាការបោះជំហានថ្មីមួយទៀត ក្នុងការចូលរួមចំណែកលើកិច្ចគាំពារបរិស្ថាន ការគិតគូរលើការរៀបចំ គោលនយោបាយឱ្យបានគ្រប់ជ្រុងជ្រោយ ការរួមគ្នាអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់លើការគ្រប់គ្រង សំរាម សំណល់រឹងទីប្រជុំជន។ អត្ថបទ ស៊ុម សុខជា







-
ព័ត៌មាន6 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន5 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន3 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន4 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន5 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន1 week agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល