ព័ត៌មាន
មន្ត្រីជំនាញកម្ពុជា-ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបល្មើសឆ្លងដែនខុសច្បាប់
សៀមរាប៖ ស្ថាប័នប្រឆាំងអំពើជួញដូរមនុស្ស នៃប្រទេសកម្ពុជា ឡាវ និងវៀតណាម បានបើកកិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការ បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ ដែលឈានទៅដល់បទល្មើសជួញដូរមនុស្ស ។
ក្នុងកិច្ចប្រជុំត្រីភាគី កម្ពុជា ឡាវ វៀតណាម ស្ដីពី កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងលំហូរទេសន្តរប្រវេសន៍ឆ្លងកាត់ព្រំដែន ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធអំពើជួញដូរមនុស្ស មានប្រសាសន៍ថា បទល្មើសជួញដូរមនុស្ស រួមទាំងការធ្វើចំណាកស្រុកមិនស្របច្បាប់ ពលកម្មដោយបង្ខំ និងការបង្ខំប្រព្រឹត្តបទល្មើស នៅតែជាបញ្ហាប្រឈមសំខាន់ មានលក្ខណៈស្មុគស្មាញ និងត្រូវការយកចិត្តទុកដាក់បន្ថែម នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោកជំទាវបានបន្តថា ដោយសារឥទ្ធិពលនៃជំងឺរាតត្បាត និងវិបត្តិសេដ្ឋកិច្ច បានធ្វើឱ្ប្រជាពលរដ្ឋទ់ខ្សោយ ដោយមានជីវភាពខ្វះខាត ខ្វះព័ត៌មានគ្រប់គ្រាន់ រួមទាំងមានចំណេះដឹងផ្នែកបច្ចេកវិទ្យា និងភាសាមានកម្រិត ខ្វះការយល់ដឹងពីល្បិចកល នៃជនល្មើស និងហានិភ័យ ក្នុងការជ្រើសរើសការងារ ដែលអាចទុកចិត្តបាន ដូច្នេះបានធ្វើឱ្យកើនឡើងការធ្វើចំណាកស្រុក ស្វែងរកការងារ នៅបរទេសប្រថុយប្រថាន ។
លោកជំទាវ ជូ ប៊ុនអេង បន្ថែមថា និន្នាការថ្មីៗ បរិវត្តកម្មនៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងការប្រែប្រួល នៃស្ថិរភាពសេដ្ឋកិច្ច នយោបាយសាកលលោក កិច្ចសហប្រតិបត្តិការ និងការគ្រប់គ្រងព្រំដែនរួមគ្នានៅមានកម្រិត ធ្វើឱ្យជនល្មើសឆ្លៀតឱកាស ក្នុងការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ធ្វើប្រតិបត្តិការឆបោកជ្រើសរើសការងារខុសច្បាប់ និងបង្ខំឱ្យប្រព្រឹត្តបទល្មើស ធ្វើឱ្យមានភាពស្មុគស្មាញបន្ថែមទៀត សម្រាប់អាជ្ញាធរមានសមត្ថកិច្ច ដែលបង្កផលប៉ះពាល់ដល់សន្តិសុខជាតិ សន្តិសុខក្នុងតំបន់ និងសាកលលោក ហេតុដូចនេះទើបប្រទេសទាំងបី ចាំបាច់បង្កើតឱ្យមានកិច្ចប្រជុំដ៏មានសារៈសំខាន់នេះឡើង ។
គួរបញ្ជាក់ថា គោលបំណងសំខាន់ នៃកិច្ចប្រជុំនេះ រួមមាន ទី១. សិក្សាអំពីស្ថានភាព នៃភាពងាយរងគ្រោះរបស់ជនទេសន្តរប្រវេសន៍ឆ្លងកាត់ព្រំដែននៃប្រទេសទាំងបី, ទី២. ពិនិត្យមើលយន្តការឆ្លើយតបរបស់រដ្ឋាភិបាល នៃប្រទេសទាំងបី ទី៣. ស្វែងរកដំណោះស្រាយរួមត្រីភាគី ដើម្បីបង្កើនប្រសិទ្ធិភាពក្នុងការគ្រប់គ្រងព្រំដែន និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងទី៤. បង្កើតយន្តការត្រីភាគីរួម រៀបចំកិច្ចប្រជុំទៀងទាត់ ដើម្បីធានាការចែករំលែកព័ត៌មាន និងកិច្ចសហការបន្ត ។
កិច្ចប្រជុំនេះ មានការចូលរួមពីតំណាង និងជាសមាជិកនៃស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំង៣ កម្ពុជា ឡាវ វៀតណាម រួមមាន ក្រសួងមហាផ្ទៃ/សន្តិសុខសង្គម ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ក្រសួងកិច្ចការនារី សហព័ន្ធនារី/សមាគមនារី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងយុត្តិធម៌ ក្រសួងអរ យុវជន និងកីឡា តំណាងស្ថានទូតប្រចាំកម្ពុជា អាជ្ញាធរពាក់ព័ន្ធ តំណាងអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) នៃប្រទេសទាំងបី ក៏ដូចជាអង្គការជាតិ និងអន្តរជាតិ ៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN