ព័ត៌មាន
រដ្ឋាភិបាលកម្ពុជាជំរុញអង្គការដៃគូពាក់ព័ន្ធឲ្យចូលរួមលើកកម្ពស់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រុមប្រឹក្សាអាជ្ញាកណ្តាល បានរៀបចំសន្និសីទថ្នាក់ជាតិស្តីពីទំនាក់ទំនងវិជ្ជាជីវៈ ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ដែលមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ សមាគមនិយោជក សហជីព អង្គការអន្តរជាតិខាងការងារ ម្ចាស់ម៉ាក ស្ថានទូតបរទេស និងអ្នកសិក្សាស្រាវជ្រាវចំនួនជិត ១០០នាក់ នៅរាជធានីភ្នំពេញ។
ក្នុងពិធីបើកសន្និសីទថ្នាក់ជាតិ នាព្រឹកថ្ងៃទី២៣ ខែធ្នូនេះ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ការរៀបចំសន្និសីទនាពេលនេះ គឺជាការបន្តអនុវត្តនូវយន្តការត្រីភាគី និងការជំរុញកិច្ចសន្ទនាសង្គមសំដៅសម្រេចឱ្យបាននូវការពិគ្រោះយោបល់គ្រប់ជ្រុងជ្រោយនិងពេញលេញ ដែលជាតម្រូវការរបស់ត្រីភាគី និងភាគីពាក់ព័ន្ធក្នុងវិស័យការងារ ដើម្បីជួយឱ្យប្រែក្លាយ សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ។
លោកជំទាវ បានគូសបញ្ជាក់ថា ដើម្បីប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ត្រូវបានផ្តាសខាន់លើការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ គឺត្រូវបានបន្តគាំទ្រ និងជំរុញការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់កាន់តែខ្លាំងនៅក្នុងការពង្រឹងយន្តការនេះ ទាំងនៅថ្នាក់សហគ្រាស គ្រឹះស្ថាន ការផ្សះផ្សានៅក្រសួងការងារ និងការដោះស្រាយដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល។
លោក Finn Koh តំណាងអង្គការអន្តរជាតិខាងការងារ (ILO) ក្នុងអង្គប្រជុំនេះ បានវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរៀបចំសន្និសីទនេះ ពិសេសបានលើកយកប្រធាន សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ នេះឡើង។ លោកបន្ថែមថា ការឆ្លើយតបជំនួសបញ្ហាប្រឈមពាក់ព័ន្ធទំនាក់ទំនងវិជ្ជាជីវៈ គឺជាបញ្ហាដ៏សំខាន់នៅក្នុងរដ្ឋបាលការងារនិងអភិបាលកិច្ចទីផ្សារការងារ ទំនាក់ទំនងវិជ្ជាជីវៈ ហើយគោលបំណងក៏មិនមែនតែដើម្បីបង្កើនប្រាក់ឈ្នួល ឬលក្ខខ័ណ្ឌការងារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមធ្យោបាយដើម្បីបង្កើនផលិតភាពការងារ និងសមត្ថភាពក្នុងការប្រកួតប្រជែងរបស់សេដ្ឋកិច្ចផងដែរ។
យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៤នេះ ក្រសួងបានដោះស្រាយវិវាទការងារសរុបចំនួន ១ ៤៣៩ករណី ទទួលបានលទ្ធផលសះជា ១ ២៣៣ករណី ស្មើនឹងជាង ៨៥% ដែលក្នុងនោះវិវាទបុគ្គលចំនួន ១ ២៣៩ករណី ទទួលបានលទ្ធផលសះជា ១ ០៦២ករណី ស្មើនឹង ៨៥.៧១% និងវិវាទការងាររួមចំនួន ២០០ ករណី ទទួលបានលទ្ធផលសះជា ១៧១ករណី ស្មើនឹង ៨៥.៥០%៕
អត្ថបទ ឈិត បូរ៉ាវី










-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី