ព័ត៌មាន
ផ្គាប់ចិត្តថៅកែរោងចក្រមួយកន្លែង អាជ្ញាធរពាក់ព័ន្ធសម្រេចដកបារាសការពារផ្លូវទៅដាក់កន្លែងផ្សេង
ត្បូងឃ្មុំ ៖ បារាសការពារផ្លូវមួយកន្លែងស្ថិតនៅភូមិប្រស្រែលើ សង្កាត់វិហាលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ត្រូវបានអាជ្ញាធរពាក់ព័ន្ធ មានអាជ្ញាធរក្រុង និងមន្ទីអភិវឌ្ឍន៍ជនបទ បានសម្រេចដក់ពីកន្លែងចាស់ នៅដើមផ្លូវថយទៅដាក់កន្លែងថ្មីចម្ងាយប្រម៉ាណ ៣០០ ម៉ែត្រ ដើម្បីផ្គាប់ចិត្តថៅកែរោងចក្រកែឆ្នៃដំឡូងមីមួយកន្លែង ពោលគឺងាយស្រួលឳ្យរថយន្តធំៗដឹកដំឡូងចេញចូលរោងចក្រមួយនេះមានភាពងាយស្រួលបើទោះបីប្រជាជនភាគច្រើននៅក្នុងភូមិ ប្រស្រែលើ មិនគាំទ្រក៏ដោយ ។
លោក សរ គួន ប្រធានភូមិប្រស្រែលើ មានប្រសាសន៍ឳ្យដឹងថា ការដក់បារាសការពារផ្លូវដាក់ចូលមកក្នុងបែបនេះគឺដើម្បីឳ្យឡានដឹកដំឡូងចេញចូលបានស្រួល ខណៈការធ្វើបែបនេះគឺប្រជាជនភាគច្រើនមិនគាំទ្រនោះទេ ។ លោកថាការដកបារាសការពារផ្លូវនេះគឺខាងអាជ្ញាធរសង្កាត់ ក្រុង មន្ទីអភិវឌ្ឍន៍ជនបទ បានពិភក្សាសម្រេចដក ដោយលោកមិនមានសិទ្ធិ ជំទាស់នោះទេ ។
លោក ហ៊ាន ហ៊ត់ ចៅសង្កាត់វិហាលួង មានប្រសាសន៍ឩ្យដឹងថា ការដក់បារាសខាងលើនេះគឺខាងសង្កាត់ បានស្នើទៅអាជ្ញាធរក្រុង និង មន្ទីអភិវឌ្ឍន៍ជនបទ មុនសម្រេចដក់ទៅដាក់កន្លែងថ្មី ដើម្បីបង្ករភាពងាយស្រូលសម្រាប់រថយន្តដឹកដំឡូងចេញចូលរោងចក្រកែឆ្នៃដំឡូងមីដែលនៅក្បែនោះ ។ លោកថាបើចង់ដឹងច្បាស់អាចទំនាក់ទំនងទៅខាងអភិវឌ្ឍន៍ជនបទបាន ។
ុំវិញករណីខាងលើនេះ លោក អាន ស៊ីណា ប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ មានប្រសាសន៍ទទួលស្គាល់ថា ពិតជាបានដោះដូរប្រាកដមែន ដោយសារមានសំណូមពរពីម្ចាស់រោងចក្រ ចៅសង្កាត់ និងលោក អភិបាលក្រុងសួង ។ លោកថាបើបន្តដាក់នៅដើមផ្លូវ អាចបាំងបាន ប្រម៉ាណ ៣០០ ម៉ែត្រ តែខាងរោងចក្រនិងបើករថយន្តវាងពីច្រកខាងជើងមកវិញ ដែលអាចធ្វើឳ្យខូចផ្លូវប្រម៉ាណ ៣ គីឡូម៉ែត្រ ក្នុងនោះ ខាងចៅសង្កាត់ និងខាងរោងចក្រ ធានាជួសជុល បើសិនផ្លូវប្រម៉ាណ ៣០០ ម៉ែត្រ នេះខូចខាត ។
ប្រជាពលរដ្ឋភូមិប្រស្រែលើ សុំមិនបញ្ជេញអត្តសញ្ញាណ បានរៀបរាប់ឳ្យដឹងថា អាជ្ញាធរក្រុងសួង និងមន្ទីអភិវឌ្ឍន៍ជនបទ គិតយ៉ាងម៉េចនោះទេ បានជាសុខចិត្ត ផ្គាប់ចិត្តថៅកែរោងចក្រម្នាក់ ដកបារាសការពារផ្លូវចេញ បំផ្លាញផលប្រយោជន៍ប្រជាជនទូទៅបែបនេះ ។ បំផ្លាញព្រោះថា រថយន្តធំៗអាចដឹកដំឡូងចេញចូលបានដោយសេរីលើផ្លូវ ងាយធ្វើឳ្យផ្លូវរងការខូចខាត ពិបាក់ធ្វើដំណើរ ។
ជាមួយការលើកឡើងបែបនេះពួកគាត់ក៏បានសំណូមពរទៅឯកឧត្តមអភិបាលខេត្ត ប៉ែន កុសល្យ មេត្តាពិនិត្យលទ្ធភាពអន្តរាគមន៍រឿងនេះផង ព្រោះថាផ្លូវមួយខ្សែៗរាជរដ្ឋាភិបាលចំណាយលុយច្រើនណាស់កសាងឡើងដើម្បីសម្រួលដល់ការធ្វើដំណើរប្រកបរបររកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ មិនមែនកសាងឡើងសម្រាប់ផលប្រយោជន៍បុគ្គលតែម្នាក់ឡើយ ។
ដោយ ៖ ជឹង សេងឡុង




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN