ព័ត៌មាន
សាលាដំបូងខេត្តស្វាយរៀងនិងតុលាការប្រជាជនខេត្តឡុងអានវៀតណាមប្រជុំបូកសរុបលទ្ធផលនៃកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤
ស្វាយរៀង ៖ សាលាដំបូងខេត្តស្វាយរៀងនៃព្រះរាជាណាចក្រកម្ពុជា និងតុលាការប្រជាជនខេត្តឡុងអាន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ បានរៀបចំប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យច្បាប់ឆ្នាំ២០២៤ និងពិភាក្សាទិសដៅអនុវត្តបន្ត សម្រាប់ឆ្នាំ២០២៥ ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំគុជស្វាយព្រៃ សង្កាត់សង្ឃ័រ ក្រុងនិងខេត្តស្វាយរៀង ក្រោមវត្តមានឯកឧត្តម អ៊ាក ផល្លា ប្រធានសាលាដំបូងខេត្តស្វាយរៀងនិងលោកឡេ ហ្វុកយុង ប្រធានតុលាការប្រជាជនខេត្តឡុងអាន (វៀតណាម) ។
តាមសុន្ទរកថាស្វាគមន៍របស់ឯកឧត្តម អ៊ាក ផល្លា ប្រធានសាលាដំបូងខេត្តស្វាយរៀង បានបញ្ជាក់អោយថា នៅក្នុងកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់នៃខេត្តទាំង២ ស្វាយរៀង(កម្ពុជា) និងខេត្តឡុងអាន(វៀតណាម) ក្នុងរយៈពេល១ឆ្នាំ២០២៤ ទទួលបានលទ្ធផលល្អប្រសើរ តាមស្មារតីកិច្ចសហប្រតិបត្តិការចុះថ្ងៃទី ៣១ ខែឧសភាឆ្នាំ២០១៣ និងផ្អែកតាមកំណត់ហេតុនៃកិច្ចប្រជុំប្តូរវេន រវាងខេត្តនិងខេត្តចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ក្នុងនោះតុលាការខេត្តស្វាយរៀង បានធ្វើការជំនុំជម្រះពាក់ព័ន្ធទៅនឹ្រជាជនវៀតណាម ដែលបានប្រព្រឹត្តបទល្មើសនៅក្នុង ភូមិសាស្ត្រខេត្តស្វាយរៀង ចំនួន៧៩រឿង មានជនជាប់ចោទចំនួន២៤៩នាក់ ពាក់ព័ន្ធទៅនឹងបទល្មើសរក្សាទុកជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន៤៧សំណុំរឿង និងមានជនជាប់ចោទចំនួន១៤៥នាក់ ។
បន្ទាប់ពីអង្គប្រជុំបានធ្វើការពិភាក្សា និងចុះហត្ថលេខាផ្លាស់ប្ដូរឯកសារស្ដីពី កិច្ចសហប្រតិបត្តិការបន្តឆ្នាំ២០២៥ លោកឡេ ហ្វុកយុង ប្រធានតុលាការប្រជាជនខេត្តឡុងអាន វៀតណាម បានមានប្រសាសន៍ គោរពវាយតម្លៃខ្ពស់ ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល សម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងកិច្ចការដឹកនាំការពារសន្តិភាព និងធ្វើការអភិវឌ្ឍន៍ជាតិមានការរីកចម្រើនលើគ្រប់វិស័យ ពិសេសនៅក្នុងខេត្តស្វាយរៀង។
លោកប្រធានតុលាការប្រជាជនខេត្តឡុងអានក៏បាន ថ្លែងនូវការកោតសរសើរ ចំពោះសាលាដំបូងខេត្តស្វាយរៀង ដែលកន្លងមកបានរួមសហការផ្ដល់ព័ត៌មានស្ដីពីការជំនុំជម្រះ ដល់ភាគីខេត្តឡុងអាន បន្ទាប់ពីសាលាដំបូងខេត្តស្វាយរៀង ធ្វើការជំនុំជម្រះរឿងក្តីរវាង ប្រជាជនវៀតណាម ដែលបានប្រព្រឹត្តបទល្មើសផ្សេងៗជូនភាគីពាក់ព័ន្ធបានទាន់ពេលវេលា និងតម្លាភាព។
ទន្ទឹមនិងនោះដែរ លោកប្រធានតុលាការប្រជាជនខេត្តឡុងអាន វៀតណាម នូវបានស្នើដល់ សាលាដំបូងខេត្តស្វាយរៀង ធ្វើការពិចារណា បង្កើនពេលវេលាប្រជុំពិភាក្សាលើកកិច្ចសហប្រតិបត្តិការបន្ថែម ឲ្យបានស៊ីជម្រៅលើប្រព័ន្ធច្បាប់ នៃប្រទេសទាំងពីរ សំដៅយកទៅអនុវត្តឱ្យមានប្រសិទ្ធភាព និងតម្លាភាពផ្ដល់ភាពយុត្តិធម៌ជូនដល់ជនរងគ្រោះដែលប្រឈមទៅនិងច្បាប់នៃប្រទេសទាំងពីរ ៕
ដោយ ៖ ភាសារិទ្ធ










-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN