ព័ត៌មាន
សិល្បៈគំនូរឌីជីថល គឺជាទម្រង់សិល្បៈថ្មី ជួយលើកតម្លៃមរតកវប្បធម៌របស់អ្នកស្រុកជាតិយើង
ភ្នំពេញ ៖ សិល្បៈគំនូរឌីជីថល គឺជាទម្រង់សិល្បៈថ្មី និងទាន់សម័យបច្ចេកវិទ្យា នៃសង្គមឌីជីថល និងទីផ្សារ និងបង្ហាញឱ្យឃើញពីគំនិតច្នៃ ប្រឌិតបង្កើតថ្មីក្នុងសិល្បៈគំនូរទំនើបឌីជីថល សិល្បៈវប្បធម៌ សិប្បកម្ម ប្រពៃណី និងជាការលើកតម្លៃមរតកវប្បធម៌របស់អ្នកស្រុកជាតិ ដើម។
ឯកឧត្តម ខឹម ចន្ថា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើកឡើងក្នុងឱកាស «ពិធីប្រគល់ពានរង្វាន់ជ័យលាភី សិល្បៈគំនូរឌីជីថល ក្រោមប្រធានបទ “សម្រស់មាតុភូមិកម្ពុជាក្នុងសម័យសន្តិភាព” នៅថ្ងៃទី ២២ ធ្នូ ម្សិលមិញនេះថា ការរៀបចំព្រឹត្តិ ការណ៍នេះ គឺជាកម្មវិធីមួយដ៏ល្អ ដោយគោលបំណងផ្តល់ជូនសាធារណជន ពិសេសយុវជន សិស្ស និស្សិត បានស្វែងយល់អំពីស្នាដៃ សិប្បកម្មខ្មែរ តាមសហគមន៍នានាក្នុងប្រទេសកម្ពុជា និងទស្សនាសិល្បៈគំនូរឌីជីថល ដែលជាស្នាដៃរបស់បេក្ខជន-បេក្ខនារ ចូលរួ ប្រកួតប្រជែង ដែលកន្លែងមកក្រសួងបានរៀបចំមានតែ ពិព័រណ៍គំនូរ ចម្លាក់ និងសិប្បកម្មសូត្រ (សូន្យរូប និងសិប្បកម្មជាដើម)។
ឯកឧត្តម បន្តថា ចំណែកនៅពេលនេះ ក្រសួងបានរៀបចំឱ្យមានការប្រកួតប្រជែងសិល្បៈគំនូរឌីជីថល ដែលជាប្រធានបទថ្មី មួយ ជាក់ស្តែងយើងបានរកឃើញអ្នកជាប់ជ័យលាភីនៅពេលនេះ ទោះបីផ្ទាំងគំនូរឌីជីថលអ្នកដែលជាប់ជ័យលាភីនៅមានកម្រិតក៏ ដោយ ក៏ចាត់ទុកជាស្នាដៃដ៏សំខាន់មួយ ដែលយុវជនយើងបានបញ្ចេញអស់ពីកំលាំងកាយចិត្ត លេចចេញជាផ្ទាំងគំនូរទំងនេះឡើង ដើម្បីបង្ហាញដល់គ្រប់មជ្ឈដ្ឋានឱ្យបានឃើញ អំពីកម្លាំងរួមមួយមកពីគ្រប់ជំនាញ គ្រប់វ័យ ដើម្បីបញ្ចេញនូវទេព្យកោសល្យរៀងៗខ្លួន។
ឯកឧត្តម ខឹម ចន្ថា ក៏បានស្ញើចសរសើរចំពោះស្នាដៃរបស់យុវជនយើង ដែលបានតស៊ូរហូតដណ្តើមបានជ័យលាភីផងដែរ ក្នុងនោះឯកឧត្តម ក៏បានផ្តាំផ្ញើរដល់អ្នកជាប់ជ័យលាភី និងអ្នកដែលមិនបានជាប់ជ័យលាភីនៅក្នុងការប្រកួតប្រជែងក្នុងកម្មវិធីនេះ សូមបន្តខិតខំប្រែងប្រែងបញ្ចេញសមត្ថភាព ទេពកោសល្យបន្ថែមទៀត នៅលើគំនិតច្នៃប្រឌិតបង្កើតថ្មី ក្នុងសិល្បៈគំនូរ, ការខិតខំ របស់ប្អូនៗ គឺជាការចូលរួមពង្រឹងកិច្ចការពារ អភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌអរូបីដ៏ថ្លៃថ្លរបស់ជាតិយើង។
សូមបញ្ជាក់ថា ក្នុងការប្រកួតប្រជែងនេះ ក្នុងនោះកញ្ញា សួស សុខសុជាតា និស្សិតនៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជំនាញគំនូរ សារគមនាគមន៍ ទទួលបានជ័យលាភីលេខ១, ចំណែកជ័យលាភីលេខ២ បានទៅលើកញ្ញា ចាន់ អាដែត ជាសិស្សផ្នែកគំនូរ អានីម៉ាស្យុង នៃអង្គការហ្វាមពន្លឺសិល្បៈ និងជ័យលាភីលេខ ៣ បានទៅលើកញ្ញា ងួន រូហ្សា មកពីពន្លឺសិល្បៈខេត្តបាត់ដំបង៕
អត្ថបទ៖ សុន រ៉ាឌី











-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN