ព័ត៌មាន
លោក Biden បើកការស៊ើបអង្កេតពាណិជ្ជកម្មថ្មីរបស់អាមេរិក ទៅលើបន្ទះឈីបចិន
រដ្ឋបាលអាមេរិក កាលពីថ្ងៃចន្ទ (២៣ ធ្នូ) បានប្រកាសបើកការស៊ើបអង្កេតពាណិជ្ជកម្មនៅនាទីចុងក្រោយលើបន្ទះឈីបពាក់កណ្ដាលចម្លង “ដ៏ចំណាស់” ផលិតនៅចិន ជាជំហានមួយដែលអាចដំឡើងពន្ធអាមេរិកបន្ថែមទៀតលើបន្ទះឈីបពីទីក្រុងប៉េកាំង ដែលផ្តល់ថាមពលដល់របស់របរប្រចាំថ្ងៃចាប់ពីរថយន្ត ម៉ាស៊ីនបោកគក់ រហូតដល់ឧបករណ៍ទូរគមនាគមន៍។

តំណាងពាណិជ្ជកម្មអាមេរិក លោកស្រី Katherine Tai បាននិយាយថា ការស៊ើបអង្កេតនេះមានបំណងការពារក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកអាមេរិក និងស្ថានប័នផ្សេងទៀត ពីការផ្គត់ផ្គង់បន្ទះឈីបក្នុងស្រុកដែលជំរុញដោយរដ្ឋដ៏ធំរបស់ប្រទេសចិន។

មន្ត្រីរដ្ឋបាលលោក Joe Biden បាននិយាយថា ការស៊ើបអង្កេត “មាត្រា ៣០១” ដែលចាប់ផ្តើម ៤សប្តាហ៍មុនពេលលោកប្រធានាធិបតីជាប់ឆ្នោត Donald Trump ចូលកាន់តំណែងៅថ្ងៃទី២០ ខែមករា នឹងត្រូវប្រគល់ទៅឱ្យរដ្ឋបាលថ្មីក្នុងខែមករា ដើម្បីបញ្ចប់។ កិច្ចខិតខំប្រឹងប្រែងនេះអាចផ្តល់ឱ្យលោក Trump នូវផ្លូវដែលត្រៀមរួចជាស្រេចដើម្បីចាប់ផ្តើមដំឡើងពន្ធ ៦០% ដែលលោកបានគំរាមកំហែងលើការនាំចូលរបស់ចិន។

ក្រសួងពាណិជ្ជកម្មចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការស៊ើបអង្កេតបន្ទះឈីបរបស់សហរដ្ឋអាមេរិក គឺជា “ភាពគាំពារនិយម” ហើយនឹងធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនអាមេរិក និងរំខានដល់ខ្សែច្រង្វាក់ផ្គត់ផ្គង់បន្ទះឈីបសកល ដោយព្រមានថាទីក្រុងប៉េកាំងនឹង “ចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួនយ៉ាងរឹងមាំ”៕
-
ព័ត៌មាន1 week agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន1 week agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន1 week agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន1 week agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន1 week agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត
-
ព័ត៌មាន1 week agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន1 week agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង