ព័ត៌មាន
ក្រសួងទេសចរណ៍ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នូវកម្មវិធីអភិវឌ្ឍន៍ជំនាញដំណាក់កាលទី៣ ដល់ខេត្តកំពង់ឆ្នាំង ដើម្បីអោយយុវជនគ្រួសារក្រីក្រមានការងារធ្វើ
កំពង់ឆ្នាំង ៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១០២៤នេះ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នូវកម្មវិធីអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី៣រយៈពេល៤ឆ្នាំ (២០២៤-២០២៨) ដើម្បីអោយយុវជនគ្រួសារក្រីក្រមានការងារធ្វើសម្រាប់ខេត្តកំពង់ឆ្នាំង ។ កម្មវិធីនេះបានធ្វើឡើងក្រោមកអធិបតីភាព ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា និង លោក យិន សាវ៉េន អភិរបាលរងខេត្តកំពង់ឆ្នាំង រួមនិងមានការអញ្ជើញចូលរួមពីសណាក់ ប្រតិ្តករទេសចរណ៍ក្នុងខេត្តកំពង់ឆ្នាំង ។
ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងហូកាបានសំដែងនូវអំណរគុណ ដល់អង្គការ ស្វីសខន់ថាក់ Swiss contact ដែលបានសហការយ៉ាងជិតស្និតជាមួយក្រសួងទេសចរណ៍ក្នុងការគាំទ្រលើកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចហូកា (HoKa) ដែលកន្លងមកកម្មវិធីបណ្តុះបណ្តាលនេះបានធ្វើការបណ្តុះបណ្តាល អ្នកជំនាញទេសចរណ៍ នៅតាមខេត្តគោលដៅនៃគម្រោង។ កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ធ្វើដោយឥតគិតថ្លៃ ដើម្បីអោយយុវជនក្រីក្រមកពីគ្រួសារងាយរងគ្រោះ អ្នកជំនាញកម្រិតទាប សហគមន៍ចរណ៍ នក់ពាកយចូលរៀនជំនាញនេះ មានការងារធ្វើ មានប្រាក់ចំណូល និងអ្នកប្រតិបត្តិករនៅក្នុងវិស័យទេសចរណ៍ ពង្រឹងបាននូវគុណភាពសេវាកម្មឲ្យបានកាន់តែល្អប្រសើរ ។ ដូចនេះចាប់ពីពេលនេះទៅ មន្ទីរទេសចរណ៍ត្រូវរៀបចំផែនការក្នុងការបណ្តុះបណ្តាលជំនាញក្នុងវិស័យទេសចរណ៍ ដល់អ្នកជំនាញដល់យុវជនក្រីក្រមកពីគ្រួសារងាយរងគ្រោះ និងប្រតិបត្តិករ បានសិក្សាររៀនសូត្រកាន់តែច្រើន ក្រោមការគាំទ្រអង្គការដៃគូរ។
លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ បានឲ្យដឹងថា៖ ការប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នូវកម្មវិធីអភិវឌ្ឍន៍ជំនាញដំណាក់កាលទី៣នៅខេត្តកំពង់ឆ្នាំងនាពេលនេះ ក្នុងគោលដៅគម្រោងសម្រាប់ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចនេះ ដើម្បីជំរុញលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ក្នុងខេត្ត ឲ្យបានកាន់ល្អប្រសើរតាមរយៈការពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់យុវជនក្រីក្រ បុគ្គលិក ប្រតិបត្តិករទេសចរណ៍ ដែលគម្រោងមានរយៈពេល៤ឆ្នាំចាប់ពីឆ្នាំ២០២៤នេះរហូតដល់ឆ្នាំ២០២៨ ដោយធ្វើកការបណ្តុះបណ្តាល លើជំនាញទេសចរណ៍ ជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ការិយាល័យជួរមុខ គេហកិច្ច និងជំនាញឆុងកាហ្វេជាដើម ៕ កាំង ហុងវាស្នា
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN