ព័ត៌មាន
ស្រូវនាំចេញទៅកាន់ទីផ្សារវៀតណាមតាមភូមិសាស្ត្រខេត្តស្វាយរៀង ហាក់នៅមានតម្លៃល្អប្រសើរខណះដែលកសិករត្រៀមបញ្ចប់ការប្រមូលផល
ស្វាយរៀង ៖ លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្វាយរៀង នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នេះបានប្រាប់ទូរទស្សន៍ btv តាមរយៈសារតេឡេក្រាម ឱ្យដឹងថាគិតត្រឹមថ្ងៃទី២៣ ខែធ្នូ ឆ្នាំនេះ ទីផ្សារស្រូវនាំចេញទៅលក់នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា វៀតណាម នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ស្រូវចម្រុះក្នុងមួយគីឡូក្រាមមានតម្លៃចន្លោះពី៩៩០រៀលទៅ ១ពាន់ ១៤៩ រៀល បើប្រៀបធៀបទៅនិងតម្លៃស្រូវឆ្នាំមុន មានតម្លៃប្រហាក់ប្រហែលគ្នា ។
លោកបានបញ្ជាក់បន្ថែមថា បើទោះជាខេត្តមួយចំនួននៅក្នុងព្រះរាជាណាចក្រកម្ពុជា បានប្រឈមទៅនិងតម្លៃស្រូវបន្តិច តែសម្រាប់ស្រូវរបស់កសិករ ខេត្តស្វាយរៀង ហាក់ដូចជាមិនសូវប្រឈមប៉ុន្មាននោះទេ ដោយការនាំស្រូវរបស់កសិករ និងក្រុមឈ្មួញទៅកាន់ទីផ្សារចំណាយសោហ៊ុយតិចតួច និងចំណេញពេលវេលាដឹកជញ្ជូនផងដែរ ។
តាមរបាយការណ៏របស់មន្ទីរកសិកម្មរុក្ឋាប្រម៉ាញនិងនេសាទខេត្ត ដែល BTVទទួលបានតាមសារតេឡេក្រាម ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ គិតត្រឹមសប្តាហ័ទី៤ ខែធ្នូ កសិករនៅស្វាយរៀងសម្រធ្វើការច្រូតកាត់ប្រមូលផលស្រូវវស្សាបានចំនួន១សែន៧ម៉ឺន៧៩០ហិចតា ដោយទទួលបានទិន្នផល៤សែន៧ម៉ឺន៦ពាន់១៤៤តោន ។ ដោយ ៖ ភា សារឹត






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី