ព័ត៌មាន
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ បំពេញក្តីស្រមៃរបស់សិស្សម្នាក់ ដោយផ្តល់អាហារូបករណ៍៤ឆ្នាំ ផ្នែកព័ត៌មានវិទ្យា
ភ្នំពេញ ៖ ត្បិតថា ប្រឡងបាក់ឌុប មិនទទួលបានលទ្ធផលល្អដូចសិស្សដទៃៗមែន តែយុវសិស្ស ផា ហ្វាឆាយ មានក្តីស្រមៃមួយ គឺចង់រៀនឱ្យបានចប់ចុងចប់ដើមនៅសកលវិទ្យាល័យដូចគេដូចឯងដែរ។ ក្តីស្រមៃនេះ ហាក់នៅឆ្ងាយខ្លាំងណាស់សម្រាប់រូបគេ ព្រោះតែជីវភាពខ្វះខាតខ្លាំង។ តែទោះជាយ៉ាងណា យុវសិស្ស ផា ហ្វាឆាយ មិនអស់សង្ឃឹមឡើយដោយរូបគេបានស្នើសុំអាហារូបករណ៍ពីឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា។ ដោយក្តីអាណិត ស្រឡាញ់ ឯកឧត្តម និងលោកជំទាវ ក៏បានបំពេញតាមក្តីស្រមៃរបស់យុវសិស្ស ផា ហ្វាឆាយ ដោយផ្តល់អាហារូបករណ៍១០០%ដល់រូបគេ។
អាហារូបករណ៍១០០%នេះ គឺឯកឧត្តម ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងលោកជំទាវ ហ៊ុន ម៉ាណា បានផ្តល់ជូននៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC)រយៈពេល៤ឆ្នាំលើជំនាញព័ត៌មានវិទ្យា តាមការស្នើសុំរបស់យុវសិស្ស ផា ហ្វាឆាយ។ លោក ឈី កុលបុត្រា ជំនួយការឯកឧត្តម ឌី វិជ្ជា បាននាំយកកញ្ចប់អាហារូបករណ៍នេះប្រគល់ឱ្យយុវសិស្ស ផា ហ្វាឆាយ ដោយផ្ទាល់។
យុវសិស្ស ផា ហ្វាឆាយ បានសម្តែងក្តីសោមនស្សយ៉ាងពន់ពេក និងថ្លែងអំណរគុណាងជ្រាលជ្រៅូនចំពោះឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ដែលបានបំពេញតាមក្តីស្រមៃរបស់រូបគេ។ នៅលើគណនីហ្វេសប៊ុករបស់ខ្លួន យុវសិស្ស ផា ហ្វាឆាយ បានសរសេរថ្លែងអំណរគុណបែបនេះថា៖«ខ្ញុំបាទ ផា ហ្វាឆាយ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណាដែលបានផ្តល់អាហារូបករណ៍១០០% ដល់រូបខ្ញុំបាទ ដើម្បីមានឱកាសបន្តការសិក្សានៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) ផ្នែក( ព័ត៌មានវិទ្យា)។ ជាចុងក្រោយខ្ញុំបាទសូមគោរពជូនពរ ឯកឧត្តម និងលោកជំទាវ ទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន ទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ»។
គួរបញ្ជាក់ជូនថា យុវសិស្ស ផា ហ្វាឆាយ នេះ មិនមែនជាយុវជនទី១ដែលឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ផ្តល់អាហារូបករណ៍ឱ្យនោះទេ។ កន្លងមក ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា តែងតែផ្តល់អាហារូបករណ៍ ផ្តល់មធ្យោបាយធ្វើដំណើរ សម្ភារៈសិក្សា និងផ្តល់ជំនួយផ្សេងៗដល់សិស្សដែលរៀនពូកែតែខ្វះលទ្ធភាព ក៏ដូចជា សិស្សដែលមានជីវភាពខ្វះខាត ដើម្បីបានរៀនបន្តនៅថ្នាក់ឧត្តមសិក្សា។ ឯកឧត្តម និងលោកជំទាវ មានបំណងតែមួយគត់ គឺជួយបំពេញក្តីសុបិនដល់ពួកគេ ជួយឱ្យពួកគេតាមដើរតាមក្តីស្រមៃរបស់ខ្លួន ក្លាយជាយុវជនល្អ ពលរដ្ឋល្អ និងជាទំពាំងស្នងឫស្ស៊ីដ៏មានគុណភាព និងរឹងមាំរបស់ជាតិនាពេលអនាគត៕



-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN