ព័ត៌មាន
អាជ្ញាធរស្រុកត្រពាំងប្រាសាទ ធ្វើស្ពានឈើមួយកន្លែង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ
ឧត្តរមានជ័យ៖ ដោយមើលឃើញពីបញ្ហាប្រឈមរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងចំណុចភូមិអូរជីក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ពិបាកក្នុងការធ្វើដំណើរឆ្លងកាត់នូវរដូវវស្សាម្តងៗ អាជ្ញាធរស្រុក សហការជាមួយកម្លាំងយុវជនបក្សស្រុក កម្លាំងយោធា និងប្រជាពលរដ្ឋ បាននាំគ្នាធ្វើស្ពានឈើថ្មីមួយកន្លែងនេះឡើង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ ក្នុងមូលដ្ឋាន ។
លោក ហាំង ម៉េង អភិបាលស្រុកត្រពាំងប្រាសាទ បានបញ្ជាក់ថា កន្លងមកស្ពានឈើមួយកន្លែងនេះ មានសភាពចាស់បាក់ទ្រុឌទ្រោមពិបាកធ្វើដំណើរឆ្លងកាត់ដោយសារតំបន់នេះ នៅរដូវវស្សាម្តងៗ មានប្រភពទឹកអូរហូរកាត់ច្រើនពលរដ្ឋមិនអាចឆ្លងកាត់ដោយការប្រថុយប្រថានបាននោះឡើយ គឺត្រូវធ្វើដំណើរជិះវាងផ្លូវចំណាយពេលវេលាយូរផងដែរ។
លោកអភិបាលស្រុក បានបន្ថែមទៀតថា អាជ្ញាធរស្រុក បានសហការជាមួយក្រុមការងារយុវជនបក្សស្រុក កងកម្លាំងយោធាកងពលលេខ៦ និងកម្លាំងប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ដែលជាកម្លាំងស្នូលរឹងមាំបាននាំគ្នាធ្វើការកសាងស្ពានឈើមួយកន្លែងនេះឡើងវិញ ដើម្បីជាប្រយោជន៍សម្រួលដ់ពរដ្ឋ ក្នុងមូលដ្ឋាន ៕






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN