ព័ត៌មាន
គ្រឹះស្ថានហិរញ្ញវត្ថុបានផ្តល់ឥណទានសម្រាប់វិស័យសំខាន់ៗ មានទឹកប្រាក់ជិត ៦១ ប៊ីលានដុល្លារ
គិតត្រឹមខែតុលា ឆ្នាំ២០២៤ ឥណទានដែលផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ទៅក្នុងវិស័យសេដ្ឋកិច្ច មានទំហំទឹក ប្រាក់ជាង ២៤៧ ពាន់ប៊ីលានរៀល ត្រូវប្រមាណជិត ៦១ ប៊ីលានដុល្លារអាមេរិក កើនឡើងជាង ២ ភាគរយ ធៀបនឹងឆ្នាំមុន។
ធនាគារជាតិនៃកម្ពុជា បង្ហាញពីឥណទានដែលបានផ្តល់តាមវិស័យ ជួយទ្រទ្រង់ក្នុងសកម្មភាពសេដ្ឋកិច្ច សម្រាប់ជាប្រភព ទុនដ៏សំខាន់ៗសម្រាប់អ្នកប្រើប្រាស់ និងក្រុមហ៊ុនសហគ្រាស ក្នុងការពង្រីកអាជីវកម្ម ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ សកម្មភាពសេដ្ឋកិច្ច បង្កើតឱកាសការងារ និងបង្កើនផលិតភាព។
ជាក់ស្តែងបើតាមការបង្ហាញរបស់ធនាគារជាតិនៃកម្ពុជា គិតត្រឹមខែ តុលា ឆ្នាំ ២០២៤ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ទៅក្នុងវិស័យសេដ្ឋកិច្ចមានចំនួនទឹកប្រាក់ប្រមាណ ២៤៧.៦៣១ ប៊ីលានរៀល ស្មើនឹង ៦០,៩ ប៊ីលានដុល្លារអាមេរិក កើនជាង ២ ភាគរយ ធៀបនឹងឆ្នាំមុន។ ការកើនឡើងនេះ រួមចំណែកចម្បងដោយកំណើនឥណទានទៅកាន់វិស័យជួញដូរដុំ និងរាយ សំណង់ អចលនទ្រព្យ កម្មន្តសាល និងវិស័យផ្ៀ។
ចំពោះទឹកប្រាក់ដែល្រូវផ្តល់ទៅតាមវិស័យទាំងនោះរួមមាន៖ វិស័យជួញដូរដុំនិងរាយ មានទឹកប្រាក់ជាង ៦០.៩២៦ ប៊ីលានរៀល, សំណង់ ២៩.១៩៩ ប៊ីលានរៀល, ការទិញទំនិញជាកម្មសិទ្ធិផ្ទាល់ខ្លួន ២៧.៦៨៦ ប៊ីលានរៀល, អចលនទ្រព្យ ២៤.៨៦៣, កសិកម្ម ២៣.៧៥៩ ប៊ីលានរៀល, សេវាកម្ម ១៩.៥៨៦ ប៊ីលានរៀល, កម្មន្តសាល ១០.៣៦៧ ប៊ីលានរៀល, អង្គភាព គ្រួសារ ២.៥៩១ ប៊ីលានរៀល និងការផ្តល់ឥណទានទៅលើវិស័យផ្សេងៗទៀត មានទឹកប្រាក់ជាង ៤៨.៦៥៤ ប៊ីលានរៀល៕ អត្ថបទ៖ សុន រ៉ាឌី
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN