ព័ត៌មាន
អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃធ្វើសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤
នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញជាបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ។

មានប្រសាសន៍អញ្ជើញបើកសន្និបាត ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីគ្រប់លំដាប់ថ្នាក់ បានចូលរួមចំណែកក្នុងការបំពេញភារកិច្ចយ៉ាងសកម្ម លើការអនុវត្តការងារភស្តុភារ-ហិរញ្ញវត្ថុ សំដៅឱ្យការគ្រប់គ្រង ផ្គត់ផ្គង់ ថវិកា ប្រេងឥន្ធនៈ សម្ភារ ឯកសណ្ឋាន ឧបករណ៍ មធ្យោបាយ និងសេវាគាំទ្រនានា ដើម្បីបម្រើដល់គ្រប់កិច្ចប្រតិបត្តិការដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់្រសួងមហាផ្ទៃ។

នាយឧត្តមសេនីយ៍ ឆ្នាំ២០២៤នេះ គឺជាឆ្នាំទី២ ដែលរាជរដ្ឋាភិបាល អាណត្តិទី៧ បានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» និងជាឆ្នាំទី២ នៃ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ គឺគណនេយ្យភាពសមិទ្ធកម្មដែល បានប្រកាសឱ្យអនុវត្តដំបូងនៅឆ្នាំ២០២៣។
ឯកឧត្តម នាយឧត្តមសេនីយ៍ បញ្ជាក់ជូនថា កម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល បានដំណើរការអនុវត្តរយៈពេលជាង២០ឆ្នាំមកហើយ គិតចាប់តាំងពីដំណាក់កាលទី១ គឺក្នុងឆ្នាំ២០០៤ ។

តាមរយៈក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈរបស់ក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ខ្ពស់ និងសហការល្អជាមួយមន្ត្រីជំនាញ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងការរៀបចំផ្សព្វផ្សាយ និងបើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីជំនាញហិរញ្ញវត្ថុគ្រប់អង្គភាពចំណុះក្រសួងមហាផ្ទៃ សំដៅបង្កើនចំណេះដឹងថ្មីៗ ដោយមានកិច្ចសហការ ព្រមទាំងការប្តេជ្ញាចិត្តចូលរួមអនុវត្តឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ធ្វើឱ្យសម្រេចបាននូវមនុញ្ញផលក្នុងដំណាក់កាលនីមួយៗ ប្រកបដោយប្រសិទ្ធភាព ហើយជាបណ្តើរៗ ឈានទៅអនុវត្តបានលទ្ធផលល្អ ក្នុងដំណាក់កាលទី៤ ដែលជាដំណាក់កាលចុងក្រោយនៃកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

គួរបញ្ជាក់ថា ការរៀបចំសន្និបាតនាពេលនេះ គឺមានគោលបំណងពង្រឹងការគោរពវិន័យថវិកា ប្រសិទ្ធភាព នៃការវិភាជន៍ថវិកា ប្រតិបត្តិការ ស័ក្តិសិទ្ធភាពនៃការផ្តល់សេវាគាំទ្រដល់ក្រសួងមហាផ្ទៃ និងបន្តជំរុញការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ដែលជាដំណាក់កាល ដមានសារាន់បំផុតរបស់ប្រ័ន្ធហិរញ្ញវត្ថុសាធារណៈ សំដៅឱ្យការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយ តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពខ្ពស់ជាមួយនឹងកិច្ចព្រមព្រៀងសមិទ្ធកម្មក្នុងស្ថានភាពនៃ ការទទួលខុសត្រូវខ្ពស់ ផ្តួបផ្សំការពង្រឹងប្រព័ន្ធបច្ចេកវិទ្យាជាដើម៕ អត្ថបទ៖ បាន ចក់

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN