ព័ត៌មាន
ប្រធានគណបក្សខ្មែរតែមួយហៅទណ្ឌិតក្បត់ជាតិបីជំនាន់ថាជាអ្នកនយោបាយប្រើគំនុំសងសឹកធ្វើជាដើមទុនបោកប្រាស់ពលរដ្ឋ
ប្រធានគណបក្សខ្មែរតែមួយលោក គុជ លី បានហៅទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ីថា ជាអ្នកនយោបាយប្រើគំនុំសងសឹកផ្ទាល់ខ្លួនធ្វើជាដើមទុននយោបាយបោកប្រាស់ប្រជាពលរដ្ឋ ដើម្បីបម្រើមហិច្ឆតាចរិតនយោបាយរបស់ខ្លួនក្នុងការដុតកំហឹង ញុះញង់ ឆ្គិះឆ្គៀល ចាក់រុកឱ្យខ្មែរស្អប់ខ្មែរ និងចង់ឱ្យខ្មែរចេះលាបពណ៌គ្នាទៅវិញទៅមក។
លោក គុជ លី បានថ្លែងថា៖«ប្រវត្តិ សម រង្ស៊ី ធ្វើនយោបាយជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិចនៅអំឡុងឆ្នាំ១៩៩៤ តែក្រោយគណបក្សបានដេញចេញពីបក្ស ដោយសារតែគាត់មានគំនិតជ្រុលនិយម ហើយគាត់បានទៅបង្កើតគណបក្សថ្មីមួយទៀត គឺគណបក្សជាតិខ្មែររហូតមកដល់បាត់បង់បក្ស រលំរលាយបក្សអស់ គឺដោយសារតែគាត់មានគំនិតជ្រុលនិយម គំនិតសងសឹកនិយម ដោយសារឱពុកគាត់ធ្លាប់ក្បត់ជាតិ ខ្លួនឯងមានឈាមជ័រដែលមាននាមត្រកូលក្បត់ជាតិតពូជតែម្ដង»។
លោកបានហៅទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយដែលប្រើគំនុំសងសឹកជាខ្សែបន្ទាត់កំណត់ទិសដៅនយោបាយបស់ខ្លួន ក្រោយពីការចាកចេញពីគណបក្សហ្វ៊ុនស៊ិនប៉ិចទៅបង្កើតគណបក្សថ្មីផ្ទាល់ខ្លួន គឺដើម្បីសងសឹកចំពោះហ្វ៊ុនស៊ិនប៉ិច បន្ទាប់មកបានធ្វើឱ្យគណបក្សរាជានិយមមួយនេះស្ទើតែរលាយទាំងស្រុង។
លោកបន្ថែមថា ជនក្បត់ជាតិបីជំនាន់ សម រង្ស៊ី សុខចិត្តឱ្យសម្ដេចតេជោ ហ៊ុន សែន ខ្ចីដៃប្រើតាមចិត្ត គឺដើម្បីឱ្យតែបានបំផ្លាញគណបក្សរាជានិយមចោល។ ការបំផ្លាញបក្សរាជនិយមមួយនេះ វាមិនមែនត្រឹមតែជាគំនុំសងសឹកជាមួយសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិប៉ុណ្ណោះទេ ប៉ុន្ដែគឺជាការស្រាយគំនុំរបស់ឪពុកខ្លួនដែលត្រូវបានសម្តេចព្រះនរោត្តម សីហនុ ចាត់ទុកជាជនក្បត់ជាតិ។
គណបក្សខ្មែរតែមួយបានមើលឃើញថា កន្លងមកក្រុមជ្រុលនិយមទាំងនេះបានបង្កើតអង្គការចាត់តាំងប្រកាសកៀរគរបង្កើតនូវចលនាខុសច្បាប់នានា ព្រមទាំងព្យាយាមបង្កើតព័ត៌មានញុះញង់បំភ្លៃការពិត ប៉ះពាល់ដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាបង្កភាពវឹកវរ និងចលាចលដល់ប្រជាពលរដ្ឋ។
លោក គុជ លី ថ្លែងថា ក្រុមនេះបានដុតរោលប្រជាជាតិ ហើយព្យាយាមរុញច្រានប្រទេសកម្ពុជាឱ្យធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាម និងបង្កអស្ថេរភាពនយោបាយរវាងប្រទេសកម្ពុជា និងប្រទេសជិតខាងជាដើម។
ចំពោះការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ លោកបានចាត់ទុកថា គឺជាចេតនាខុសច្បាប់ទាំងស្រុង និងធ្វើឡើងផ្ទុយពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងផ្ទុយពីគោល ការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
ភ័ស្តុតាងទាំងអស់នេះសុទ្ធតែជារឿងអកុលណាស់សម្រាប់ប្រទេសកម្ពុជាដែលមានអ្នកនយោបាយដូចជា សម រង្ស៊ីនេះ ពីព្រោះគាត់ធ្វើឱ្យខ្មែរបាត់បង់ពេលវេលាយ៉ាងច្រើនតាមរយៈការបង្កព្យុះភ្លៀងរបស់អ្នកនយោបាយដែលជា«ជនបម្រើបរទេស»រូបនេះ។ ដូច្នេះដើម្បីមានពេលកសាងជាតិ កសាងសេដ្ឋកិច្ច និង្កើនជីវភាពគ្រួសារឱ្យបានរុងរឿងដល់ពេលហើយដែលខ្មែរត្រូវនាំគ្នាកម្ចាត់ជនចង្រៃប្រភេទនេះកុំឱ្យមានឱកាសធ្វើព្យុះភ្លៀងតទៅទៀត។
ក្នុងន័យនេះ លោកបានស្នើឱ្យរាជរដ្ឋាភិបាលត្រូវតែបង្កើតឱ្យមានច្បាប់ភេរវកម្មឱ្យបានឆាប់ ដើម្បីការពារសន្ដិភាព ស្ថិរភាពនយោបាយ និងលទ្ធិប្រជាធិបតេយ្យ។ ពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាដោយស្មើភាព គោរពឯករាជ្យភាព និងស្វ័យភាពរបស់គណបក្សនីមួយៗ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។
ពលរដ្ឋខ្មែរ ត្រូវតែឈរយ៉ាងរឹងមាំជាមួយរាជរដ្ឋាភិបាល ដើម្បីចាត់វិធានការចាំបាច់ប្រឆាំងនឹង «បុគ្គលបរទេសនិយម» ទាំងនេះឱ្យវិនាសចេញពីឆាកនយោបាយកម្ពុជាក្នុងការថែរក្សាកាពារសុខសន្តិភាព និងភាពថ្គុងថ្កើងរុងរឿងរបស់ជាតិ និងប្រជាជនខ្មែរ៕

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី