ព័ត៌មាន
ប្រធានគណបក្សខ្មែរតែមួយ អំពាវនាវដល់យុវជនជំនាន់ក្រោយចងចាំ «ទិវាសន្ដិភាពនៅកម្ពុជា»
ប្រធានគណបក្សខ្មែរតែមួយលោក គុជ លី បានអំពាវនាវដល់យុវជនជំនាន់ក្រោយចងចាំ«ទិវាសន្ដិភាពនៅកម្ពុជា» ដើម្បីជាការរំលឹកដឹងគុណនូវគំរូវីរៈភាពដ៏អង់អាចក្លាហាន និងការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់វីរៈបុរសស្នេហាជាតិរហូតសម្រេចបានការបញ្ចប់ជាស្ថាពរនូវសង្គ្រាមនៅកម្ពុជា។
លោក គុជ លី បានថ្លែងថា៖«រយៈពេល២៦ឆ្នាំបានកន្លងផុតទៅហើយ ខ្ញុំសូមអំពាវនាវដល់យុវជនជំនាន់ក្រោយបានរៀនសូត្ររយៈពេល ២៦ឆ្នាំនេះ សូមឱ្យរក្សាទិវានេះឱ្យក្លាយជាទិវាសន្ដិភាពនិយម និងការអភិវឌ្ឍទៅតាមគោលនយោបាយរាជរដ្ឋាភិបាលដែលមានស្រាប់។ សូមឱ្យយុវជនក្លាយជាកម្លាំងចលករស្នូលអភិវឌ្ឍកម្ពុជាបន្តទៀត ដើម្បីប្រកួតប្រជែងជាមួយប្រទេសជិតខាង និងនៅលើពិភពលោក»។
ទិវាសន្ដិភាពនេះ លោកបានចាត់ទុកថា វាជាការរំលឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងសន្តិភាព និងឯកភាពជាតិពេញលេញនៅកម្ពុជាតាមរយៈនយោបាយឈ្ន-ឈ្នះកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
លើសពីនេះវាជាការរំលឹកដឹងគុណបំណាច់ និងការចងចាំជាប់ជានិច្ចនូវគំរូវីរៈភាពដ៏អង់អាចក្លាហាន និងការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់វីរៈបុរសស្នេហាជាតិ និងវីរនារីស្នេហាជាតិរបស់កម្ពុជារហូតសម្រេចបាននូវការបញ្ចប់សង្គ្រាមជាស្ថាពរនៅកម្ពុជា។
ប្រធានគណបក្សខ្មែរតែមួយបានបន្តថា ទិវាសន្ដិភាពថែមទាំងដាស់តឿនក្រើនរំលឹកដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ឱ្យចងចាំជានិច្ចអំពីមហាវិនាសកម្មរបស់ជាតិ និងទុក្ខលំបាកយ៉ាងវេទនារបស់ប្រជាជនកម្ពុជាដែលបង្កឡើងដោយសង្គ្រាម និងការបែកបាក់ជាតិ និងជាការបំផុសស្មារតីដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ឱ្យយល់ដឹងច្បាស់អំពី “គុណតម្លៃនៃសុខសន្តិភាព” ហើយរួមគ្នាលើកកម្ពស់ “វប្បធម៌សន្តិភាព” នៅកម្ពុជា។
លោកបានកត់សម្គាល់ថា ក្រោយការបោះឆ្នោតដែលរៀបចំឡើងដោយអ៊ុនតាក់ដែលបានចំណាយអស់ ២០០លានដុល្លារអាមេរិកនៅឆ្នាំ១៩៩៣ រួចមក ប្រទេសកម្ពុជាមិនបានបញ្ចប់សង្រ្គាមនោះទេ ដោយសារមេដឹកនាំខ្មែរក្រហម បានចូលព្រៃធ្វើសង្រ្គាមឈ្លប បាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរជាបន្តទៀត។ ពោលគឺទាល់តែក្រោយថ្ងៃទី២៩ធ្នូ ១៩៩៨ តាមរយៈគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុនសែន ទើបប្រទេសមានសន្តិភាព ឈាមខ្មែរឈប់ហូរចាប់តាំងពីពេលនោះមក។
ស្ថាបនិកសន្ដិភាព គឺសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះ អនុវត្តពីឆ្នាំ១៩៩៦ ដល់ឆ្នាំ ១៩៩៨ ដោយបានបញ្ចប់សង្គ្រាមស៊ីវិលក្នុងរយៈពេលជាងបីទសវត្សរ៍ តាមរយៈការលុបបំបាត់អង្គការនយោបាយរបស់ខ្មែរក្រហម និងបញ្ចូលកម្លាំងនេះទៅក្នុងជីវភាពសេដ្ឋកិច្ច សង្គម និងនយោបាយនៃព្រះរាជាណាចក្រកម្ពុជា ធានាសន្តិភាព និងសន្តិសុខនៅកម្ពុជា។
គោលនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន គឺជាមេរៀនដ៏សំខាន់បំផុតដែលអាចរៀនបានពីបទពិសោធន៍របស់កម្ពុជាគឺ “សង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមបានទេ” មានតែការចរចាដោយសន្តិវិធី ការសម្របសម្រួល និងការធ្វើបទាទៅិញទៅមកទេ ទើបអាចនាំទៅរកសន្តិភាពបាន ព្រោះលុះត្រាតែគ្មានភាគីណាជាអ្នកចាញ់ ហើយលែងមានការប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធទៀតទេនោះ លេងមានបញ្ហាទាំងអស់ ទើបអាចដោះស្រាយទាំងស្រុងបាន។ សារដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅរបស់សម្តេចតេជោ ហ៊ុន សែន គឺ «អរគុណសន្តិភាព»។
រយៈពេល ២៦ឆ្នាំកន្លងមកនេះ គឺបន្ទាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលប្រទេសជាតិកម្ពុជាស្ថិតនៅក្រោមម្លប់សន្តិភាពនេះ បានផ្តល់លទ្ធភាព ធ្វើ ឱ្យសង្គម កម្ពុជា មាន ការ អភិវឌ្ឍ លើ គ្រប់ វិស័យ ព្រមទាំងបានធ្វើឱ្យ អាសនៈ របស់ កម្ពុជា មាន ឋានៈ ស្មើមុខ ស្មើ មាត់ នៅលើ ឆាក អន្តរជាតិ ៕

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN