ព័ត៌មាន
សមាគមអតីតយុទ្ធជនកម្ពុជា និងសហព័ន្ធអតីតយុទ្ធជនឡាវ ចុះកិច្ចព្រមព្រៀងដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការ
ភ្នំពេញ ៖ សមាគមអតីតយុទ្ធជនកម្ពុជា និងសហព័ន្ធអតីតយុទ្ធជនឡាវ បានចុះកិច្ចព្រមព្រៀងរួមគ្នា ដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសមាគមទាំងពីរឱ្យកាន់តែរឹងមាំ។
នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងឯកឧត្តម ឧត្តមសេនីយ៍ឯក សេងនួន សៃញ៉ាក់ឡាត ប្រធានសហព័ន្ធអតីតយុទ្ធជនឡាវ បានអញ្ជើញក្នុងពិធីចុះកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការរវាងសមាគមអតីតយុទ្ធជនកម្ពុជា និងសហព័ន្ធអតីតយុទ្ធជនឡាវ។
នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម មានប្រសាសន៍ថា កម្ពុជា និងឡាវជាប្រទេសភូមិផងរបងជាប់គ្នា ជាមិត្ត ជាបងប្អូន និងធ្លាប់មានប្រវត្តិតស៊ូរួមគ្នា ដើម្បីបុព្វហេតុរំដោះប្រទេសជាតិ ដណ្តើមឯករាជ្យ សេរីភាព និងអធិបតេយ្យភាពពីអាណានិគមនិយម និងចក្រពត្តិនិយម។
ឯកឧត្តម នាយឧត្តមសេនីយ៍ មានប្រសាសន៍ទៀតថា បច្ចុប្បន្នប្រទេសទាំងពីរទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ចំណែកប្រជាជនទាំងពីរ ជាពិសេសប្រជាជននៅខេត្តជាប់ព្រំដែន បានប្រាស្រ័យទាង្នា ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍ទៅវិញទៅមកដោយរីករាយ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ថ្លែងថា សមិទ្ធផលទាំងនេះបានមកដោយសារមានកិច្ចសហប្រតិបត្តិការល្អ និងរក្សាបាននូវចំណងមិត្តភាពជាប្រពៃណី និងយុទ្ធសាស្ត្រ។ ក្នុងនោះ ការចុះកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងសមាគមទាំងពីរនឹងទទួលបានលទ្ធផលជាផ្លែផ្កា ដើម្បីការអភិវឌ្ឍអតីតយុទ្ធជនឱ្យកាន់តែមានជីវភាពប្រសើឡើង។
ឯកឧត្តម នាយឧត្តមសេនីយ៍ ថ្លែងទៀតថា គោលបំណងចម្បងនៃកិច្ចព្រមព្រៀងដែលត្រូវចុះហត្ថលេខានាពេលនេះ គឺដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសមាគមទាំងពីរឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងធ្វើការយ៉ាងជិតស្និតជាមួយគ្នាប្រកបដោយការទទួលខុសត្រូវរួមគ្នា សាមគ្គីជាធ្លុងមួយ ដើម្បីសម្រេចបានសមិទ្ធផលថ្មីទៀតលើវិស័យអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនរងគ្រោះដោយសារសង្រ្គាម ព្រមទាំងបន្តសកម្មភាពឱ្យកាន់តែផុសផុលថែមទៀតក្នុងការជួយឧបត្ថម្ភគាំទ្រដល់គ្រួសារអតីតយុទ្ធជន ដើម្បីជាការតបស្នងចំពោះវីរភាពដ៏អង់អាចក្លាហាន ហ៊ានពុះពារជម្នះ គ្រប់ឧបសគ្គរបស់អតីតយុទ្ធជនក្នុងបុព្វហេតុជាតិ និងប្រជាជនឲ្យមានសេរីភាព សុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។
ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធានសហព័ន្ធអតីតយុទ្ធជនឡាវ សង្ឃឹមយ៉ាងមុតមាំថា កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងសហព័ន្ធអតីតយុទ្ធជនឡាវ និងសមាគមអតីតយុទ្ធជនកម្ពុជា នឹងបន្តពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ រវាងសមាគមអតីតយុទ្ធជនឱ្យកាន់តែស្អិតរមួត ស៊ីជម្រៅ និងមានប្រសិទ្ធិភាពខ្ពស់ ដើម្បីរួមចំណែកក្នុងការ ពង្រឹង និងបង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណី អ្នកជិតខាងដ៏ល្អ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងគង់វង្សយូរអង្វែងរវាងប្រទេសទាំងពីរឡាវ-កម្ពុជា៕









-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN