ព័ត៌មាន
ប្រជានុរាស្ត្ររស់នៅក្នុងស្រុកបរិបូណ៌សប្បាយចិត្ត ពេលទទួលបានព្រះរាជអំណោយជាអណ្តូងទឹកស្អាតពីព្រះមហាក្សត្រ
កំពង់ឆ្នាំង៖ ប្រជានុរាស្ត្រជាច្រើនគ្រួសារនៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលជួបការលំបាកក្នុងការប្រើប្រាស់ទឹកស្អាតប្រចាំថ្ងៃ បានសប្បាយចិត្ត និងថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះព្រះមហាក្សត្រនៃកម្ពុជា ដែលបានព្រះរាជទាន ព្រះរាជសមិទ្ធផល ដ៏ឧត្តុង្គឧត្តមជាអណ្តូងទឹកស្អាតចំនួន ៣២អណ្តូង ដល់ប្រជានុរាស្ត្រក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ប្រជានុរាស្ត្រជាច្រើនគ្រួសារនៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានថ្លែងនូវអំណរព្រះរាជគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះព្រះរាជទាន ព្រះរាជសមិទ្ធផល ដ៏ឧត្តុង្គឧត្តមខាងលើនេះ។ ការប្រោសព្រះរាជទានអណ្តូងទឹកស្អាតដោយប្រើម៉ូទ័រ ជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងមូលដ្ឋាននេះបានធ្វើឲ្យបងប្អូនប្រជារាស្រ្ត មានសេចក្តីសប្បាយត្រេកអរជាពន់ពេក ព្រោះថានៅក្នុងមូលដ្ឋាននេះកន្លងមកខ្វះប្រភពទឹកសម្រាប់ប្រើប្រាស់។ ការប្រោសព្រះរាជទានព្រះរាជអំណាយដ៏ថ្លៃថ្លាជាអណ្តូងទឹកស្អាតទាំង៣២កន្លែងនេះ បានធ្វើឲ្យបងប្អូនប្រជារាស្រ្តនៅក្នុងមូលដ្ឋាន មានលក្ខណៈងាយស្រួល ដោយចំណេញពេលវេលាក្នុងកជញ្ូនយកទឹកពីទីធ្ងាយ ជាពិសេសទៅទៀតការទទួលបានព្រះរាជអំណាយ ជាអណ្តូងទឹកដ៏វិសេសវិសាលនេះ បានធ្វើឲ្យបងប្អូនមានទឹកគ្រប់គ្រាន់សម្រាប់ទទួលទានប្រកបដោយសុខភាព ការប្រើប្រាស់បម្រើការងារផ្សេងៗក្នុងជីវភាពប្រចាំថ្ងៃ និងធ្វើឲ្យបងប្អូនមានលទ្ធភាពស្រោចស្រពភោគផលដំណាំគ្រប់ប្រភេទ បានយ៉ាងងាយស្រួលទៀតផង។
យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះមហាក្សត្រ បានអញ្ជើញពិនិត្យសកម្មភាពការងារ របស់មន្ត្រី បុគ្គលិក នៃក្រុមការងារសម្តេចឪ ដែលកំពុងធ្វើសកម្មភាពយ៉ាងសកម្មមមាញឹកបំផុត លើការកសាងព្រះរាជសមិទ្ធផលជាអណ្តូងទឹក ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គ សព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានជូនប្រជារាស្រ្តជា បងប្អូនកូនចៅ របស់ព្រះអង្គ រស់នៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងនាពេលនេះ៕ កាំង ហុងវាស្នា
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN