ព័ត៌មាន
មន្រ្ដីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញឲ្យមន្រ្តីបង្កើនការចុះបញ្ជីអត្រានុកូលដ្ឋាន,បញ្ជីស្នាក់នៅ,អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
ភ្នំពេញ ៖ ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជម្រុញមន្រ្តីនៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មគប្បីត្រូវបង្កើនការរៀបចំប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន,ប្រព័ន្ធចុះបញ្ជីស្នាក់នៅ, ប្រព័ន្ធចុះបញ្ជីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងប្រព័ន្ធចុះបញ្ជីផ្សេងទៀតឱ្យបានទាន់ពេលវេលា ដើម្បីធានាបាននូវការផ្តល់សេវារដ្ឋបាលឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ និងកាន់តែមានភាពប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
ថ្លែងនៅពិធីបិទសន្និបាត ត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅ ការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ណែនាំមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាអត្តសញ្ញាណកម្មជារួម ជាពិសេស សេវាចុះបញ្ជីអត្រានុកូលដ្ឋាន,សេវាចុះបញ្ជីស្នាក់នៅ និងសេវាចុះបញ្ជីអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ផ្តល់ភាពងាយស្រួល និងឆាប់រហ័សប្រកបដោយតម្លាភាពលើការស្នើសុំសេវាអត្តសញ្ញាណកម្មទាំងអស់ ដែលស្ិតៅក្នុងដែនសមត្ថកិច្ច របស់ខ្លួន ដោយគោរពទៅតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលនៅជាធរមានជាដើម។
ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងពីការអនុវត្តច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលបានចូលជាធរមាន នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ដោយត្រូវបន្តជំរុញការរៀបចំសេចក្តីព្រាង លិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ ដែលនៅសេសសល់ឱ្យសម្រេចបានតាមផែនការដែលបានគ្រោងទុកផងដែរ។ ព្រមជាមួយនេះ ត្រូវយកចិត្តទុកដាក់រៀបចំយន្តការអនុវត្តនៅថ្នាក់ក្រោមជាតិ ស្របតាមតាមការចង្អុលរបស់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ គួរត្រូវបានរៀបចំឱ្យបានទាន់ពេលវេលា។
ត្រង់ចំណុចនេះ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការអនុវត្តការងារអត្តសញ្ញាណកម្ម ដែលផ្ទុយពីការកំណត់របស់ច្បាប់ និងលិខិតបទដ្ឋានដែលមានជាធរមាន ដោយសារច្បាប់ថ្មីនេះ មានចែងពីទោសបញ្ញត្តិលើការអនុវត្តការងាររបស់មន្ត្រីផ្តល់សេវា (អាចមានទោសដល់ជាប់ពន្ធនាគារ)។ ដូច្នេះសូមមានការ ប្រយ័ត្នប្រយែង និងសូមរក្សាឱ្យបាននូវទំនាក់ទំនងរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ មករដ្ឋបាលថ្នាក់ជាតិ ដើម្បីសាកសួរពាក់ព័ន្ធការងារអត្តសញ្ញាណកម្ម ក្នុងករណីមានចម្ងល់ ឬភាពមិនច្បាស់លាស់ណាមួយ ក្នុងការអនុវត្ត។
បើយោងតាមការបញ្ជាក់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេល១ឆ្នាំកន្លងទៅនេះ ដោយអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ (ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី) អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក៏ដូចជារដ្ឋបាលថ្នាក់ក្រោមជាតិទាំង ២៥រាជធានី-ខេត្ត បានខិតខំប្រឹងប្រែងបំពេញការងារ ប្រកបដោយការទទួលខុសត្រូវ និងសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើន៕
អត្ថបទ បាន ចក់









-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN