ព័ត៌មាន
សមត្ថកិច្ចភ្នំពេញបង្កើតក្រុមប្រចាំបញ្ជាគ្រប់ខណ្ឌ ដើម្បីបង្ក្រាបក្រុមក្មេងទំនើង និងទប់ស្កាត់បទល្មើស
ភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង ណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ ត្រូវអនុវត្តឱ្យបានម៉ឺងមាត់ម៉ត់ចត់បំផុតក្នុងការទប់ស្កាត់បង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋាន។
ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ ត្រូវយកចិត្តដាក់ឱ្យបានម៉ឺងមាត់ម៉ត់ចត់បំផុតក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋានកុំឱ្យក្រុមក្មេងទំនើងបង្កភាពចលាចលបាត់សណ្តាប់ធ្នាប់ក្នុងសង្គម។
ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យបង្កើតគណៈប្រចាំការចាំបញ្ជាមួយនៅតាមបណ្ដាខណ្ឌ ដោយមានអភិបាលរងខណ្ឌម្នាក់ដឹកនាំ និងមានអធិការរងនគរបាលម្នាក់មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌម្នាក់ត្រូវដាក់កម្លាំងអន្តរាគមន៍បង្ក្រាបក្មេងទំនើង ដោយក្នុងខណ្ឌនីមួយៗមានអភិបាលរងខណ្ឌ៦នាក់ ត្រូវបែងចែកគ្នាមើលឱ្យសព្វគ្រប់កិច្ចការពិសេសក្មេងទំនើងនេះ។ ជាមួយគ្នានេះសមត្ថកិច្ចត្រូវធ្វើឱ្យដល់ឬសគល់នៃអំពើល្មើសរាប់តាំងពីល្បែងស៊ីសងតាមអនឡាញ ឆ្នោតឡូតូ កន្ទុយ ល្បែងជល់មាន់ជាដើម។
ជាមួយគ្នានេះដែរអាជ្ញាធរខណ្ឌត្រូវសហការជាមួយអាជ្ញាធរតាមបណ្ដាស្រុកនៃខេត្តនីមួយៗជាប់ព្រំប្រទល់ជាមួយរាជធានីភ្នំពេញឱ្យបានប្រទាក់ក្រឡាគ្នាទប់ស្កាត់បទល្មើសឆ្លងព្រំប្រទល់ឱ្យបាន និងត្រូវរៀបចំប្រចាំបញ្ជាដោយមានកងកម្លាំងនៅជាមួយ ពេលមានបញ្ហាកើតឡើងត្រូវមានមុខជានិច្ច ព្រោះបើទប់ស្កាត់ក្មេងទំនើងបាន ដូច្នេះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ក៏ថយចុះ បទល្មើសផ្សេងៗក៏ថយចុះ។
ក្នុងនោះដែរ ឯកឧត្តមអភិបាលក៏បានណែនាំឱ្យអាជ្ញាធរតាមខណ្ឌត្រូវធ្វើកិច្ចសហការជាមួយលោកគ្រូ អ្នកគ្រូ ដើម្បីអាជ្ញាធរចូលទៅឆែកម៉ូតូសិស្សតាមអនុវិទ្យាល័យ និងវិទ្យាល័យនៅពេលយកម៉ូតូមកផ្ញើបើមានការសង្ស័យចំពោះសិស្សទំនើងតាមគ្រឹះស្ថានទាំងរដ្ឋ និងឯកជន ដោយអនុវត្តការទប់ស្កាត់បទល្មើសនានាជាប្រចាំមិនឈប់នោះទេ ។
ក្នុងកិច្ចប្រជុំនោះដែរឯកឧត្តម ឃួង ស្រេង ក៏បានណែនាំឱ្យកំណត់មុខសញ្ញាមិនទាន់មានសកម្មភាពក៏ត្រូវធ្វើកំណត់ហេតុបញ្ឈប់សកម្មភាពរបស់ក្រុមក្មេងទំនើង ដើម្បីឱ្យអាណាព្យាបាល ឬមាតាបិតា របស់ក្មេងទំនើងទាំងនោះបានទទួលជ្រាបជាព័ត៌មានជាមុន។ ឯកឧត្កម ឃួង ស្រេង ក៏បានធ្វើការកោតសរសើរចំពោះគណៈបញ្ជាការខណ្ឌទាំង១៤ ដែលបានយកគោលការណ៍រៀបចំយន្តការក្រុមការងារតេឡេក្រាម នៅតាមបណ្តាគ្រឹះស្ថានសាធារណៈទាំងអស់ ទាំងសាលារៀនរដ្ឋ ឬឯកជននោះ៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN