ព័ត៌មាន
ចិន៖ការសម្រេចចិត្តរបស់ហ្វីលីពីនដាក់ពង្រាយប្រព័ន្ធមីស៊ីលអាមេរិកក្នុងសមយុទ្ធយោធា នឹងនាំមកនូវហានិភ័យនៃការប្រណាំងប្រជែងអាវុធក្នុងតំបន់តែប៉ុណ្ណោះ
ក្រសួងការបរទេសចិនកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានជំរុញប្រទេសហ្វីលីពីន ឱ្យត្រលប់ទៅការអភិវឌ្ឍន៍ប្រកបដោយសន្តិភាព ដោយនិយាយថាការសម្រេចចិត្តរបស់ទីក្រុងម៉ានីលក្នុងការដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមរបស់សហរដ្ឋអាមេរិកនៅក្នុងសមយុទ្ធយោធា នឹងនាំមកនូវហានិភ័យនៃការប្រណាំងប្រជែងអាវុធនៅក្នុងតំបន់តែប៉ុណ្ណោះ។

ប្រព័ន្ធការពារមីស៊ីលទីហ្វុង (Typhon) របស់សហរដ្ឋអាមេរិក ដែលអាចបំពាក់មីស៊ីលតម្រង់គោលដៅ មានសមត្ថភាពវាយប្រហារគោលដៅរបស់ចិន ត្រូវបាននាំយកមកសម្រាប់សមយុទ្ធរួមគ្នាកាលពីដើមឆ្នាំនេះ។

កាលពីថ្ងៃអង្គារសប្ដាហ៍នេះដែរ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក ជីប៊ើតូ តេដូរ៉ូ (Gilberto Teodoro) បាននិយាយថា ការដាក់ពង្រាយប្រព័ន្ធមីស៊ីលទីហ្វុង សម្រាប់សមយុទ្ធរួមគឺស្របច្បាប់ ស្របច្បាប់ និងគ្មានអ្វីត្រូវរិះគន់

ប្រមុខកងទ័ពហ្វីលីពីន លោក រ៉យ ហ្កាលីដូ (Roy Galido)បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា ប្រទេសហ្វីលីពីនក៏គ្រោងនឹងទិញប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមផ្ទាល់ខ្លួនផងដែរ។
ភាពប្រកួតប្រជែងរវាងចិន និងហ្វីលីពីន បានកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជុំវិញការអះអាងសិទ្ធិគ្រប់គ្រងពោពេញដោយការប្រកួតប្រជែងរបស់ប្រទេសទាំង២ នៅក្នុងសមុទ្រចិនខាងត្បូង។
សម្ព័ន្ធមិត្តសន្ធិសញ្ញាជាយូរមកហើយ រវាងក្រុងម៉ានីល និងក្រុងវ៉ាស៊ីនតោន ក៏បានពង្រឹងទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅផងដែរ ដែលជាការដុតកំឡោចភាពតានតឹងកាន់តែក្ដៅគគុកបន្ថែមទៀត៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN