ព័ត៌មាន
សហជីពនៅកម្ពុជាអបអរសាទរទិវាសន្តិភាពដោយអះអាងថា ដោយសារសន្តិភាពពេញលេញ ទើបវិស័យការងារនៅកម្ពុជារីកចម្រើនដែលបង្កើតឱកាសការងាររាប់លានកន្លែង
នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ គឺជាខួបទី២៦ឆ្នាំនៃសន្តិភាពពេញលេញនៅកម្ពុជាក្រោយពីរដ្ឋាភិបាលជំនាន់នោះដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានស្វែងរកដោយលំបាកជូនប្រជាជាតិកម្ពុជា។ ទន្ទឹមនឹងនេះ ក្នុងដំណើរសន្ដិភាពរយៈពេល ២៦ឆ្នាំនេះ វិស័យសេដ្ឋកិច្ច វិស័យការងារ រោងចក្រ សហគ្រាស និងវិស័យឯកជននានាក៏ចាប់ផ្ដើមងើបឡើងវិញយ៉ាងឆាប់រហ័ស។ សន្តិភាព គឺជាគ្រឹះនៃការអភិវឌ្ឍមានន័យថា ទាល់តែមានសន្តិភាពទើបរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋមានពេលវេលាក្នុងការគិតគូរអំពីការអភិវឌ្ឍសេដ្ឋកិច្ចជាតិក៏ដូចជាសេដ្ឋកិច្ចគ្រួសារ។ ទាំងនេះ គឺជាការអះអាងរបស់ប្រធានសហជីពធំៗនៅកម្ពុជា។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានលើកឡើងថា សុសន្ដិភាពជាកតាចាំបាច់ មិនមែនសំខាន់តែនៅក្នុងប្រទេសយើងទេ ប៉ុន្ដែវាសំខាន់នៅលើពិភពលោក ប្រជាពលរដ្ឋគ្រប់គ្នាប្រាថ្នាសន្ដិភាព។ គុណបំណាច់ និងស្នាដៃដ៏ធំធាងរបស់សម្ដេចតេជោ ហ៊ុន សែន មិនអាចបំភ្លេចបានទេ ការលះបង់របស់សម្ដេចបាននាំមកការអភិវឌ្ឍ ការវិនិយោគគ្រប់ទម្រង់ គ្រប់រូបភាពទាំងអស់ និងភាពសុខសាន្តរបស់ពលរដ្ឋកម្ពុជា។
លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ បានកត់សម្គាល់ថា ចាប់ពីឆ្នាំ ១៩៩៨ មកដល់បច្ចុប្បន្ននេះគឺមានការប្រែប្រួលយ៉ាងខ្លាំង។ បើនិយាយពីកម្មករយើង គឺត្រូវមកធ្វើការងារឆ្ងាយពីផ្ទះ ឃ្លាតឆ្ងាយពីស្រុកកំណើត មកធ្វើការនៅភ្នំពេញ ប៉ុន្ដែពេលនេះការងារទៅដល់ផ្ទះពួកគាត់អស់ហើយ គឺរោងចក្រ បានបើកនៅក្បែរផ្ទះពួកគាត់ដូចជា ខេត្តតាកែវ កំពង់ស្ពឺ ស្វាយរៀង ខេត្តកណ្ដាលជាដើម។

ជាមួយគ្នានេះ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ក៏បានចូលរួមអបអរសាទរទិវាសន្ដិភាពនៅកម្ពុជា ពីមុនឆ្នាំ១៩៩៨ មានរោងចក្រកាត់ដេរពីរ ឬបីកន្លែងទេ ហើយម្នាក់ៗចាប់ផ្ដើមស្គាល់លុយដុល្លារចាយ ហើយប្រាក់ឈ្នួលត្រឹមតែ ៣០ ទៅ៤០ ដុល្លារទេ ប៉ុន្ដែរហូតមកដល់បច្ចុប្បន្ននេះមានរោងចក្រស្ទើតែគ្រប់ទីកន្លែងដែលបាននិងកំពុងបង្កើតឱកាសការងារជូនពលរដ្ឋរាប់លានកន្លែងដើម្បីពង្រីក និងកែប្រែជីវភាព។
សម្រាប់ប្រធានសហជីពនៅកម្ពុជា ទាល់តែមានសន្តិភាពទើបអាចនិយាយ បានអំពីការបណ្តុះបណ្តាលធនធានមនុស្ស ការអភិវឌ្ឍវិស័យសុខាភិបាល និងការកម្សាន្តសប្បាយ។ ទាល់តែមានសន្តិភាពទើបអាចនិយាយពីសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ក៏ដូចជាសិទ្ធិសេរីភាពផ្សេងៗទៀត។
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ៖ យើងឃើញថា ប្រទេសមួយចំនួននៅលើពិភពលោកដូចជា ា បង់្លាដែ ដែលពោរពេញទៅដោយសង្រ្គាមផ្ទៃក្នុងកាប់សម្លាប់គ្នាអត់មានបរទេសណាមួយជួយគាត់បាននោះទេ។ តែកម្ពុជាមានសន្ដិភាព ធ្វើឱ្យកម្ពុជាទទួលបានឱកាសវិនិយោគដែលពួកគេផ្លាស់ទីតាំងពីប្រទេសមានសង្រ្គាមមក។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានកត់សម្គាល់ថា នៅតាមប្រទេសនានាលើពិភពលោកដូចជានៅមញ្ឈឹមបូពា៍ អ៊ីស្រាអែល អ៊ីរ៉ាក់ អ៊ីរ៉ង រុស្ស៊ី អ៊ុយក្រែន ភូមា គឺសង្រ្គាមទាំងអស់នេះ នឹងធ្វើឱ្យពលរដ្ឋខ្មែរពិចារណាថា បើប្រទេសមានសង្រ្គាម នឹងបាត់បង់អ្វីៗគ្រប់យ៉ាង ទាំងការងារ ទាំងប្រាក់ចំណូល ទាំងជីវិតថែមទៀតផង។

សម្រាប់ លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ បើសិនជាកម្ពុជានៅតែមានសង្រ្គាម គឺនឹងគ្មានអ្នកវិនិយោគមកកម្ពុជាទេ យើងមើលជាក់ស្ដែងប្រទេសបង់ក្លាដែស គេរើរោងចក្រចេញអស់ហើយ ព្រោះអ្នករកស៊ីគេចង់ចំណេញ ប៉ុន្ដែបើប្រទេសនោះគ្មានស្ថិរភាពនយោបាយ គ្មានសន្ដិភាព តើឱ្យគេនៅរកស៊ីម៉េចបាន។
ជាមួយគ្នានេះ ប្រធានសហជីពធំៗនៅកម្ពុជា បានអះអាងថា ការមើលស្រាលសន្តិភាព គឺជាការផ្តល់តម្លៃដល់សង្គ្រាមដែលបំផ្លិចបំផ្លាញជាតិ និងជាពិសេសគឺជាការជាន់ឈ្លីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យយ៉ាងធ្ងន់ធ្ងរ។
សម្រាប់លោកទាំងបី រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាមានគោលការណ៍យ៉ាងច្បាស់លាស់បំផុត នោះគឺយកសន្តិភាពដើម្បីជំរុញការអភិវឌ្ឍ និងយកការអភិវឌ្ឍដើម្បីពង្រឹងសន្តិភាព៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN