ព័ត៌មាន
ភ្ញៀវអន្តរជាតិ និងនាវិកជិត៣ពាន់នាក់ ធ្វើដំណើរតាមនាវាទេសចរណ៍ខ្នាតធំ១គ្រឿង ចូលចតនៅក្រុងព្រះសីហនុ ខណៈភ្ញៀវខ្លះបន្តទៅលេងនៅសៀមរាប-អង្គរ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរអន្តរជាតិ និងនាវិកប្រមាណជិត ៣ពាន់នាក់ បានធ្វើដំណើរតាមនាវាទេសចរណ៍ខ្នាតធំ ១គ្រឿង ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល១ថ្ងៃ ខណៈភ្ញៀវទេសចរខ្លះ ក៏នឹងបន្តដំណើរទៅទស្សនា នៅខេត្តសៀមរាបផងដែរ។
នាវាទេសចរណ៍ខ្នាតធំប្រចាំចុងឆ្នាំនេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍សរុបចំនួន ២,០០៩ នាក់ មានដល់ទៅ៥០សញ្ជាតិ (ក្នុងនោះច្រើនជាងគេមានសញ្ជាតិអាមេរិក អូស្ត្រាលី កាណាដា) និងនាវិកចំនួន ៧៦៩នាក់ មានដល់ទៅ ៣៧សញ្ជាតិ សរុប ២,៧៧៨នាក់នាក់។
បើតាមរបាយការណ៍ នាវាទេសចរណ៍ខ្នាតធំ១គ្រឿងនេះមានឈ្មោះ NOOR DAM សញ្ជាតិ Netherlands (ហូឡង់) បានចេញពីប្រទេសថៃមកចូលចតនៅខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា និងបន្តដំណើរទៅកាន់ប្រទេសវៀតណាម៕











-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN