ព័ត៌មាន
ប្រភពទឹកខេត្តស្វាយរៀងជាង៨លានម៉ែត្រគីបត្រៀមដាក់អោយពលរដ្ឋប្រើប្រាស់បង្កបង្កើនផលស្រូវរដូវប្រាំងឆ្នាំ២០២៥
ស្វាយរៀង ៖ លោក គឹម សាវុធ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តស្វាយរៀង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានប្រាប់ទូរទស្សន៏ BTV តាមរយះសារតេឡេក្រាមអោយដឹងថា នៅរដូវប្រាំងឆ្នាំនេះ មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត បានត្រៀមបំរុងទឹកផ្តល់ជូនពលរដ្ឋ ប្រើប្រាស់លើការងារបង្កបង្កើនផលចំនួនប្រមាណ ៨លាន ៩សែនម៉ែត្រគីប ។
លោកបានបញ្ជាក់បន្ថែមថា គោលនយោបាយទឹក ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល អឌឹតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីអាណត្តិទី៧ ស្វាយរៀង ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះបានទទួលប្រពន្ធ័ធារាស្ត្រ តាមរយះក្រសួងធនធានទឹកនិងឧតុនិយម ទាំងតូច ធំ ចំនួន១៤ស្ថានីយ៏ ពីលើប្រភពទឹកធម្មជាតិទន្លេ ព្រែក បឹង និងអូរ ដែលតភ្ជាប់ ចេញពីប្រភពទឹកក្នុងប្រទេស និងតាមខ្សែបន្ទាត់ព្រំដែនរួមជាមួយនិងវៀតណាម សម្រាប់អោយកសិករទាញយកមកប្រើប្រាស់ផលិតស្រូវ បន្ល ទាំងំងស្សាក្នុងភូមិសាស្ត្រខេត្តបន្ថែមប្រមាណជាង៨លានម៉ែត្រគីបផងដែរ ។
ពាក់ពន្ធ័ទៅនិងការងារប្រើប្រាស់ទឹកបង្កបង្កើនផល ពលរដ្ឋរស់នៅភូមិកែវជះ ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទ៏ លោកស្រីគុជ ង៉ោល និងលោកស្រី ខៀវ សុខនី បានមានចំណាប់អារម្មណ៏ ដោយគោរពថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាល សម្តេចនាយរដ្ឋមន្ត្រី និងក្រសួងមន្ទីរពាក់ពន្ធ័ ដែល សម្តេច បានគិតគូរជីកស្ថាប្រឡាយនាំទឹកមកផ្តល់អោយពួកគាត់ប្រើប្រាស់បង្កបង្កើនផលគ្រប់គ្រាន់ ខណៈដែលពីមុនការងារបង្កបង្កើនផលបានប្រឈាមកង្វះទឹក ។
តាមរបាយការណ៏របស់មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្ត គិតត្រឹមថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ កសិករស្វាយរៀង សម្រេចធ្វើស្រែប្រដេញទឹក និងស្រូវប្រាំង បានចំនួន១ម៉ឺន ៩ពាន់ ០៣៦ហិចតាស្មើនិង៩២.៨៦% នៃផែនការផលិតស្រូវរដូវប្រាំងឆ្នាំ២០២៤.២០២៥ចំនួន២ម៉ឺន៥០០ហិចតា ៕ ដោយ ៖ ភា សារឹត






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី