ព័ត៌មាន
ពេញមួយឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ចុះបង្ក្រាបសកម្មភាពក្មេងទំនើង ឃាត់ខ្លួនក្មេងទំនើង ១៥៧នាក់
ក្រចេះ ៖ លោក ហន ប៉ូច អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នេះថា កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុង ស្រុកបានចុះបង្ក្រាបសកម្មភាពក្មេងទំនើង ចំនួន ៤៤លើក និង ឃាត់ខ្លួនក្មេងទំនើង ១៥៧នាក់ ក្នុងឆ្នាំ២០២៤នេះ។
ក្នុងនោះ ពាក់ព័ន្ធនឹងសកម្មភាពចរាចរណ៍អាណាធិបតេយ្យ និងកែច្នៃភ្លើង ចំនួន ២៤លើក ឃាត់ខ្លួនក្មេងទំនើង ៨០នាក់ ស្រី ០១នាក់, ករណីបង្កអុកឡុក ចំនួន ១៣លើក ឃាត់ខ្លួនក្មេងទំនើង ៤៣នាក់ ប្រុស និងពាក់ព័ន្ធសកម្មភាពបង្កហិង្សា ចំនួន ០៧ លើក ឃាត់ខ្លួនក្មេងទំនើង ៣៤នាក់ ។
លោកបានបន្តថា ក្មេងទំនើងពាក់ព័ន្ធនឹងសកម្មភាពចរាចរណ៍អាណាធិបតេយ្យ និងបង្កអុកឡុក ត្រូវបានកម្លាំងជំនាញធ្វើ ការអប់រំ និងបានឲ្យធ្វើកិច្ចសន្យាបញ្ឈប់ទង្វើទាំងនោះ ហើយអនុញ្ញាតឲ្យអាណាព្យាបាលយកត្រឡប់ទៅផ្ទះវិញ ដើម្បី ធ្វើការអប់រំបន្ត រីឯក្មេងទំនើងពាក់ព័ន្ធនឹងសកម្មភាពបង្កហិង្សា សមត្ថកិច្ច បានកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ ។
ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានបញ្ជាក់ថា កម្លាំងនគរបាលការិយាល័យជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាន ក៏ដូចជា កម្លាំងនគរបាលតាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុក បានបន្តសកម្មភាពចាប់ឃាត់ក្រុមទំនើងប្រុស-ស្រី បានជាច្រើននជាប្តបន្ទាប់ ខណៈពួកគេតែងតែបង្កសកម្មភាពធ្វើអោយប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្នុងនោះមួយចំនួនត្រូវបាននគរបាលធ្វើការអប់រំ និងធ្វើកិច្ចសន្យា ប្រគល់ឲ្យទៅអាណាព្យាបាលយកទៅអប់រំបន្ត និងមួយចំនួនទៀតត្រូវបានចាត់ការបន្តតាមនីតិវិធី។
ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានអំពាវនាវដល់អាណាព្យាបាល មេត្តាបន្តយកចិត្តទុកដាក់ និងចែករំលែកពេលវេលាអប់រំទូន្មាន ណែនាំកូនៗ ក៏ដូចជាកូនក្មួយ កុំឲ្យប្រព្រឹត្តអំពើខុសឆ្គងនាំឲ្យប៉ះពាល់ដល់អនាគត និងសង្គមគ្រួសារ ក៏ដូចជាសង្គមជាតិ ៕
ដោយ ៖ សេង ម័រ


-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN