ព័ត៌មាន
អភិបាលខេត្តបាត់ដំបងណែនាំអាជ្ញាធរនិងកងកម្លាំងត្រូវពង្រឹងការបង្រ្កាបទប់ស្កាត់អំពើជួញដូរមនុស្ស
បាត់ដំបង ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំដល់អាជ្ញាធរ និងកងកម្លាំង ជាពិសេសកងកម្លាំងឈរជើងនៅតាមបន្ទាត់ព្រំដែនត្រូវពង្រឹងការបង្រ្កាបទប់ស្កាត់អំពើជួញដូរមនុស្សនិងការឆ្លងដែនខុសច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាពបំផុត។
ក្នុងពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ ធ្នូ ២០២៤ ដែលធ្វើឡើងនៅសាលាខេត្តបាត់ដំបង នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម សុខ លូ ក៏បានជំរុញឱ្យអាជ្ញាធរ និងសមត្ថកិច្ចនៅតាមមូលដ្ឋានត្រូវជំរុញការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ដឹងពីទម្រង់នៃអំពើជួញដូរ ដើម្បីរួមគ្នាទប់ស្កាត់អំពើជួញដូរមនុស្សឱ្យមានប្រសិទ្ធភាព។
លោកស្រី កែវ ដាណា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តបាត់ដំបងថ្លែងឱ្យដឹងថា គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត ដែលមានមន្ទីរអង្គភាពទាំងអស់ជុំវិញ ខេត្ត ក្រុងស្រុកទាំង១៤ ព្រមទាំងមានលេខាធិការដ្ឋានមួយជាជំនួយការ បានបំពេញបេសកម្ម ខ្លួនស្របតាមយុទ្ធសាស្ត្រទាំង៤ ដែលបានដាក់ចេញដោយថ្នាក់ជាតិ ព្រមទាំងបានសហការយ៉ាងល្អ ជាមួយអង្គការដៃគូនានាទាំងជាតិ និងអន្តរជាតិ ដោយធ្វើសកម្មភាពស្របគ្នាដើម្បីផ្តល់សេវានានាជួយ ដល់ជនរងគ្រោះពីការជួញដូរ និងអំពើហិង្សាក្នុងគ្រួសារ ព្រមទាំងការរំលោភបំពានផ្សេងៗទៀត ជា ពិសេសទៅលើស្ត្រី និងកុមារ។
លោកស្រី កែវ ដាណា ថ្លែងបន្ថែមថា ក្នុងរយៈពេល១០ខែឆ្នាំ២០២៤ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តបានបង្ក្រាបករណីនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែនបានចំនួន៨ ករណី និង ឃាត់ខ្លួនជនសង្ស័យជាមេខ្យល់សរុបចំនួន២៤នាក់ និងសង្គ្រោះជនរងគ្រោះជាពលករខ្មែរបាន ៧៤នាក់។ទប់ស្កាត់ប្រជាពលរដ្ឋបម្រុងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃបានចំនួន ១៣ លើក។បង្ក្រាបករណីរំលោភសេពសន្ថវៈលើអនីតិជនចំនួន ៩ ករណី មានជនរងគ្រោះចំនួន ៩ នាក់ និង ឃាត់ខ្លួនជនសង្ស័យបានចំនួន ៩ នាក់បញ្ជូនទៅតុលាការ។បង្ក្រាបករណីអាជីវកម្មផ្លូវភេទ១ករណី ឃាត់ជនសង្ស័យ២ នាក់រំដោះស្ត្រី១០នាក់។បានទទួលពាក្យបណ្ដឹងលើវិវាទការងាររួម១ករណី សរុប៣៣នាក់ និងវិវាទបុគ្គលចំនួន១៣ ករណី សរុប១៣នាក់ ស្មើនឹង១០សហគ្រាស។បានដោះស្រាយវិវាទការងាររួមសះជា២ករណី សរុប៤៣នាក់, វិវាទការងារបុគ្គល ១៤ករណីក្នុងនោះសះជា១២ករណី និងមោឃៈ១ករណី និងវិវាទការងារទេសន្តរប្រវេសន៍១ករណី៕




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី