ព័ត៌មាន
មន្ត្រី៖ កំណើននៃរោងចក្រកែច្នៃផ្លែឈើកើនឡើង នៅខេត្តកំពង់ស្ពឺ ធ្វើឲ្យស្វាយកែវរមៀតមានតម្លៃល្អ
កំពង់ស្ពឺ៖ លោក យឹម ណន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ ក្នុងខេត្តកំពង់ស្ពឺ មានការវិនិយោគលើវិស័យរោងចក្រសហគ្រាសជាច្រើន ដែលក្នុងនោះក៏មានរោងចក្រកែច្នៃផ្លែឈើផងដែរ ហើយការកើនឡើងនៃរោងចក្រកែច្នៃកសិផលនេះមានរហូតដល់ ១៥កន្លែង ហើយនៅឆ្នាំ២០២៤ បានធ្វើឲ្យផ្លែស្វាយកែវរមៀតមានតម្លៃល្អ ។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ លោកប្រធានមន្ទីរ លើកឡើងថា សម្រាប់ផ្ទៃដីដាំស្វាយកែវរមៀត នៅក្នុងខេត្តកំពង់ស្ពឺ មានចំនួនជាង ៥ម៉ឺនហិកតា ហើយកំពុងឲ្យផលជាង ៤ម៉ឺនហិកតា ខណៈនៅឆ្នាំនេះ ប្រមូលផលបានជាង ៥០ម៉ឺនតោន ។
លោកបន្តថា តម្លៃស្វាយកែវរមៀតដែលត្រូវលក់ចេញ មានចំនួន២ប្រភេទ ក្នុងនោះទី១. ស្វាយខៀវ ដែលត្រូវនាំចូលរោងចក្រ តម្លៃទាបបំផុត ៥០០រៀល ក្នុងមួយគីឡូក្រាម និងទី២. ស្វាយខ្ចប់ស្រស់ តម្លៃចាប់ព ១៥០ ទៅ២០០រៀល ក្នុងមួយគីឡូក្រាម ដែលតម្លៃប៉ុណ្ណេះ ធ្វើឲ្យកសិករទទួលយកបាន ហើយពួកគាត់ក៏សប្បាយចិត្ត ខណៈរោងចក្រកែច្នៃផ្លែស្វាយនេះ គឺមានទាំងការធ្វើជាដំណាប់ និងនាំចេញស្រស់ ទៅកាន់ទីផ្សារអន្តរជាតិ ។
លោក យឹម ណន បានបន្ថែមថា ក្រៅពីស្វាយកែវរមៀត គឺដំណាំស្រូវឆ្នាំនេះ ក៏មានតម្លៃល្អផងដែរ ហើយប្រជាកសិករក៏មិនមានការរអ៊ូរទាំរឿងតម្លៃ ក្នុងនោះស្រូវសែនក្រអូបជាដើម មានតម្លៃពី ១៣០០រៀល ទៅ១ ៤០០រៀល ក្នុងមួយគីឡូក្រាម ។
ក្នុងឱកាសបើកកិច្ចប្រជុំ លោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញដល់មន្ទីរកសិកម្មខេត្តកំពង់ស្ពឺ បន្តជួយដោះស្រាយបញ្ហាកសិផលរបស់ប្រជាពលរដ្ឋ ឲ្យអស់ពីលទ្ធភាព ក៏ដូចជាពង្រឹងចំណេះដឹងបច្ចេកទេសការដាំដុះដល់បន្ថែមដល់ពួកគាត់ ដើម្បីឲ្យកសិផលទទួលបានផលល្អ ។
ត្រង់ចំណុចនេះ លោក យឹម ណន បានបញ្ជាក់ថា មន្ត្រីជំនាញនឹងបន្តជួយកសិករម្ចាស់ស្វាយ ឲ្យពួកគាត់ចូលរួមអនុវត្តន៍លទ្ធិកម្មកសិកម្មល្អ (GAP) និងការជួយពង្រឹងការធ្វើលទ្ធកម្មកសិកម្មល្អតាមកិច្ចសន្យា ដោយធានាពេលឲ្យផល គឺមានអ្នកទិញ ហើយតម្លៃអាចនិយាយគ្នាបាន ។
គួរបញ្ជាក់ថា ខេត្តសម្បូរដើមត្នោតជាងគេ ក្នុងប្រទេសកម្ពុជាមួយនេះ មានដំណាំសក្ដានុពលជាច្រើន ដូចជាស្វាយកែវរមៀត អំពៅ និងស្រូវជាដើម ហើយក៏មានបន្លែជាច្រើនប្រភេទ ខណៈការចិញ្ចឹមសត្វលក់សាច់ និងពូជ… ក៏មានច្រើនកសិដ្ឋានផងដែរ ៕
អត្ថបទ បាន សុខរិទ្ធិ








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី