ព័ត៌មាន
ជប៉ុន ស្នើកម្ពុជាបង្កើតមជ្ឈមណ្ឌលផ្តល់ព័ត៌មានអំពីការសិក្សាភាសាជប៉ុននៅក្នុងវិទ្យាស្ថាន TVET កម្ពុជា
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារនៅថ្ងៃនេះ ភាគីជប៉ុន បានស្នើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ជួយរៀបចំឱ្យមានការជួបផ្គូផ្គងគ្នា រវាងក្រុមហ៊ុន សហគ្រាសរបស់ជប៉ុន និងកម្ពុជា និងស្នើបន្ថែមលើការបង្កើតមជ្ឈមណ្ឌលផ្តល់ព័ត៌មានអំពីការសិក្សាភាសាជប៉ុន នៅក្នុងវិទ្យាស្ថានអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស (TVET) កម្ពុជាផងដែរ។
ក្រោយចប់ជំនួបការងារ រវាងឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកឧត្តម មឹរ៉ៃ យូស៊ិហ៊ិរ៉ុ (MURAI Yoshihiro) អភិបាលខេត្តមីយ៉ាហ្គិ នៃប្រទេសជប៉ុន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសសេរឲ្យដឹងថា នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសារសំខាន់របស់រដ្ឋាភិបាលជប៉ុនក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ពោលគឺ រដ្ឋាភិបាលជប៉ុនបានជួយយ៉ាងច្រើនក្នុងការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាប្រកបដោយគុណភាព និងសក្តានុពល ក៏ដូចជាការផ្តល់ឱកាសការងារសម្រាប់ប្រជាជនកម្ពុជាទៅធ្វើការនៅក្នុងប្រទេសជប៉ុនថែមៀ។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងជំរុញកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្តមីយ៉ាហ្គិ ដើម្បីបង្កើនចំនួនកម្មសិក្សាការីកម្ពុជាស្របទៅតាមតម្រូវការរបស់ក្រុមហ៊ុន សហគ្រាសជប៉ុនដែលត្រូវការកម្លាំងបំពេញការងារ។
ជាការឆ្លើយតប ឯកឧត្តម MURAI Yoshihiro បានជម្រាបជូនថា នៅក្នុងខេត្តមីយ៉ាហ្គិ មានតម្រូវការកម្លាំងពលកម្មជាច្រើន ដូចនេះកម្ពុជាមានកម្លាំងយុវជនជាច្រើនមានសក្តានុពលដែលអាចបំពេញតម្រូវការនេះបាន។ ដូចនេះដែរ ឯកឧត្តមបានស្នើដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយរៀបចំឱ្យមានការជួបផ្គូផ្គងគ្នារវាងក្រុមហ៊ុន សហគ្រាសរបស់ជប៉ុន និងកម្ពុជាដើម្បីស្វែងយល់ពីលក្ខខណ្ឌនិងតម្រូវការនៃកម្លាំងពលកម្ម។
បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពាក់ព័ន្ធសំណើខាងលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ការឯកភាពក្នុងការរៀបចំ និងសហការជាមួយ រដ្ឋបាលខេត្តមីយ៉ាហ្គិ។
សូមបញ្ជាក់ថា ក្រៅពីជំនួបនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋបាលខេត្តមីយ៉ាហ្កិ ប្រទេសជប៉ុន ក៏បានចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរួមគ្នា ស្តីពីការលើកកម្ពស់ការបញ្ជូន និងការទទួលយកកម្មសិក្សាការី និងពលករខ្មែរ ទៅធ្វើការនៅខេត្តមីយ៉ាហ្គិ ក្នុងគោលបំណងបង្កើតនូវក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ក្នុងការជំរុញការបណ្តុះបណ្ដាល បញ្ជូន និងទទួលយកពលករខ្មែរទៅធ្វើការនៅខេត្តមីយ៉ាហ្គិ និងផ្តល់ការគាំពារកាន់តែល្អប្រសើរបន្ថែមទៀតដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងខេត្តមីយ៉ាហ្គិ ប្រទេសជប៉ុនផងដែរ៕







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN