ព័ត៌មាន
អាជ្ញាធរក្រុងប៉ៃលិន សហការជាមួយស.ស.យ.ក ជួសជុលផ្លូវក្នុងមូលដ្ឋាន
ប៉ៃលិន៖ ដោយសារផ្លូវមួយចំនួនក្នុងមូលដ្ឋានសង្កាត់ទួលល្វា មានសភាពខូចខាត(ផ្លូវសំបុកមាន់) នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ លោក លី សុងហ៊ី អភិបាលក្រុងប៉ៃលិន បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ជួសជុលដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ។
លោក លី សុងហ៊ី អភិបាលក្រុងប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្រោមការចង្អុលបង្ហាញពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានជំរុញដល់អាជ្ញាធរក្រុង/ស្រុក និងអាជ្ញាធរមូលដ្ឋាន ត្រួវពិនិត្យមើលឡើងវិញនូវស្ថានភាពលំបាកនានក្នុងមូលដ្ឋានរបស់ខ្លូន ហើយត្រូវចូលរួម ឲ្យសកម្មបន្ថែមទៀត ក្នុងការសំរាលទុក្ខលំបាក របស់ពួកគាត់។ ជាក់ស្តែងនៅព្រឹកនេះក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាក្រុង និងខេត្ត កំពុងរួមចំណែកក្នុងការដោះស្រាយ និងសម្រាលទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋយើង ដោយធ្វើការជួសជុលផ្លូវសំបុកមាន់ ដែលរងការខួចខាត ដើម្បីបញៀ ឲ្យាននូវផលប៉ះពាល់ធ្ងន់ធ្ងរណាមួយ ជាយថាហេតុ ស្របពេលដែលបងប្អូន កំពុងធ្វើដំណើរឆ្លងកាត់ ជាពិសេសការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ លោក លី សុងហ៊ី អភិបាលក្រុងប៉ៃលិន បានមានប្រសាសន៍បន្តថា៖ កន្លងមកក្រុមយុវជន ស.ស.យ.ក បានចូលរួមការងារសង្គម ការងារមនុស្សធម៌ ជាពិសេសចុះជួយដោះស្រាយការលំបាក របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងខេត្ត ,ការចូលរួមរៀបចំព្រឹត្តិការណ៍នានា, ការសម្អាតបរិស្ថានទីក្រុង, ការចូលរួមបរិច្ចាកឈាម ដល់មន្ទីរពេទ្យ ,ការចុះជួយប្រជាពលរដ្ឋក្រីក្រ និងជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ គ្រោះធម្មជាតិនានា ព្រមទាំងអប់រំ ដល់យុវជនឲ្យធ្វើតែអំពើល្អ និងកិច្ចការសង្គមជាច្រើនផ្សេងទៀត ពិសេសកិច្ចការមនុស្សធម៌តែម្តង។ លោកអភិបាលក្រុងប៉ៃលិន ក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចេះរៀបចំសំរាម កាកសំណល់ផ្សេងៗ ឲ្យមានរបៀប និងចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់ ដើម្បីយើងអាចប្រើប្រាស់ផ្លូវថ្នល់ បានយូរអង្វែង និងដើម្បីសោភ័ណភាពក្នុងក្រុងប៉ៃលិន ។ ជាមួយគ្នានេះ ត្រួវរៀបចំសណ្ដាប់ធ្នាប់ ឲ្យបានល្អ ទាំងការលក់ដូលើចំណីផ្លូវសាធារណៈ សំណង់អាណាធិបតេយ្យ ព្រោះបើមិនធ្វើការរៀបចំពីឥឡូវទេ ថ្ងៃទៅមុខនឹងធ្វើឲ្យសណ្ដាប់ធ្នាប់ ក្នុងក្រុងប៉ៃលិន កាន់តែគ្មានរបៀបរៀបរយ ហើយពេលដែលមាន គម្រោងចង់ពង្រីកផ្លូវ បង្កការលំបាកក្រុមការងារ ក្នុងការដោះស្រាយផងដែរ៕








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN