ព័ត៌មាន
សម្តេចតេជោផ្ញើសារបីចំណុចចុងក្រោយនៃការអនុវត្តនយោបាយឈ្នះ ឈ្នះទៅកាន់សហគមជាតិ និងអន្តរជាតិ
សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាបិតាស្ថាបនិកសន្តិភាពកម្ពុជា បានផ្ញើសារទៅកាន់សហគមន៍ជាតិ និងអន្តរជាតិដ៏សំខាន់ចំនួនបីចំណុច នៃការអនុវត្តនយោបាយឈ្នះ ឈ្នះ ខណៈ សារទាំងបីចំណុចនេះសុទ្ធតែនាំមកនូវផលប្រយោជន៍ចំពោះប្រជាជន និងប្រទេសកម្ពុជា។
ក្នុងសំណេរ តាមហ្វេសបុក និងតេលេក្រាម នាថ្ងៃទី២៩ ខែធ្នូ ឆ្នំា២០២៤នេះ ចំនឹងថ្ងៃអបអរ សាទរខួប២៦ ឆ្នាំនៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងខួប១ឆ្នាំនៃ«ទិវាសន្តិភាពនៅកម្ពុជា» សម្តេច តេជោ ហ៊ុន សែន បានរំលឹកថា« ២៦ឆ្នាំមុនថ្ងៃនេះ២៩ធ្នូ១៩៩៨មេដឹកនាំខ្មែរក្រហមរួមមានខៀវ សំផន នួន ជា អៀង សារីនិងសមាជិកគណៈរដ្ឋមន្ត្រី ផ្សេងទៀត បានមកទទួលទានអាហារ នៅផ្ទះខ្ញុំដែលជាដំណាក់កាលបញ្ចប់ សង្រ្គាមទាំងស្រុងនាំមកនូវការបង្រួប បង្រួមជាតិ ឯកភាពទឹកដីជាលើកដំបូង ក្នុងប្រ្តសាស្ត្ររាប់រយឆ្នាំរបស់កម្ពុជា»។
សម្តេចតេជោ អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់បន្ថែមទៀតថា« ខ្ញុំសម្រេចទទួលខៀវ សំផន នួន ជា និងមេដឹកនាំខ្មែរក្រហមផ្សេងទៀតនៅផ្ទះរបស់ខ្ញុំនៅតាខ្មៅដោយចង់ផ្ញើសារ៣ចេញទៅកាន់៖
១.ផ្ញើសារទៅកាន់កងកម្លាំងប្រដាប់អាវុធខ្មែរក្រហមដែលនៅសេសសល់ សូមបញ្ឈប់ការប្រយុទ្ធ ព្រោះមេដឹកនាំ របស់ពួកគេបានមកចុះចូលដល់ផ្ទះនាយករដ្ឋមន្ត្រីហើយ។ ២.ផ្ញើសារទៅកាន់ប្រជាជនកម្ពុជាថា
សង្រ្គាមបានបញ្ចប់ទាំងស្រុងហើយ។ ៣.ផ្ញើសារទៅកាន់សហគមន៍អន្តរជាតិ សូមមកវិនិយោគនិងមកទេសចរណ៍នៅ កម្ពុជាព្រោះកម្ពុជាមានសន្តិភាពពេញលេញហើយ។ នេះជាសារចុងក្រោយនៃការអនុវត្ត
នយោបាយឈ្នះ ឈ្នះ»(ផ្ការីកគ្រប់រដូវក្រោមម្លប់សន្តិភាព)»៕
អត្ថបទបាន ចក់រូបភាពហ្វេសបុក និងតេលេក្រាមសម្តេច និងរូបភាពឯកសារសម្តេចពិសារហារជាមួយ អតីតមេដឹកនាំខ្មែរក្រហម







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN