ព័ត៌មាន
បណ្តាញយុវជន និងពលរដ្ឋនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធរួមគ្នាអបអរ ទិវាសន្តិភាពនៅកម្ពុជា ២៩ ធ្នូ
ភ្នំពេញ ៖ តំណាង ថ្នាក់ដឹកនាំ ប្រធានក្រុម ប្រធានផ្នែកទាំងអស់ នៃបណ្តាញក្រុមយុវជនសង្គមស៊ីវិល និងពលរដ្ឋប្រកបរបរសេដ្ឋកិច្ចប្រព័ន្ធ បានជួបជុំគ្នាអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩ ធ្នូ ឆ្នាំ១៩៩៨ -២៩ ធ្នូ ឆ្នាំ២០២៤ នៅសង្កាត់អូឡាំពិក រាជធានីភ្នំពេញ ដើម្បីបង្ហាញពីការដឹងគុណស្ថាបនិកមគ្គុទេសក៍ឯក សម្តេចតេជោ ហ៊ុន សែន និងអរគុណសន្តិភាព និងប្រឆាំងដាច់ខាតចំពោះជនណាប៉ុនប៉ងបំផ្លាញសន្តិភាពនៅកម្ពុជា។
តំណាងបណ្តាញក្រុមយុវជន និងអ្នកប្រកបរបរសេដ្ឋកិច្ចសេដ្ឋកិច្ចក្រៅ បានថ្លែងប្រាប់ BTV ថា នៅថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨ គឺថ្ងៃវិសេសសាលបំផុតសម្រាប់ប្រជាជនខ្មែរទាំងអស់គ្នា ដែលប្រទេសកម្ពុជា បានទទួលឯកភាពជាតិពេញលេញបញ្ចប់ជម្លោះសង្គ្រាមស៊ីវិលក្នុងស្រុករវាងខ្មែរ និងខ្មែរគ្នាឯង តាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយបានបង្កលក្ខណៈឲ្យកម្ពុជាទាំងមូលមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់រហូតដល្វថ្ងៃនេះ។
តាមរយៈទិវាសន្តិភាពនៅកម្ពុជានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសាងសង់វិមានឈ្នះ ឈ្នះ ដែលជានិមិ្មតរូបដ៏ធំ នៃការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង និងសម្រេចបាននូវសន្តិភាពពេញលេញនៅកម្ពុជា និងជំរុញពលរដ្ឋខ្មែរគ្រប់ស្រទាប់ទាំងអស់ មានការចងចាំជានិច្ចពីគុណតម្លៃសន្តិភាព រួមគ្នាស្រឡាញ់វប្បធម៌សន្តិភាព ស្រឡាញ់សាមគី្គគ្នាក្នុងភាពជាខ្មែរតែមួយ មិនបង្កជម្លោះ មិនបង្កសង្គ្រាម ហើយនឹងជំរុញកម្ពុជា បន្តការអភិវឌ្ឍ រីកចម្រើនស្មើមុខមាត់លើឆាកអន្តរជាតិ។
តាមរយៈទិវាសន្តិភាពនៅកម្ពុជានេះទៀត បណ្តាញក្រុមយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់គ្នា បានសម្តែងការប្រឆាំងដាច់ខាតចំពោះក្រុមជ្រុលនិយម នៅក្រៅប្រទេស នៅក្នុងប្រទេសមួយក្តាប់តូច ដែលតែងតែញុះញុង ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ បំផ្លិញបំផ្លាញសន្តិភាពដែលពិបាករកបានក្នុងប្រវត្តិអតីតកាលជូរចត់របស់កម្ពុជា៕
អត្ថបទ ស៊ុម សុខជា




-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីប្រគល់-ទទួលអំណោយពី សមាគមឧកញ៉ាកម្ពុជា ប្រគល់ជូនកាកបាទក្រហមកម្ពុជា
-
ព័ត៌មាន6 days agoអាវុធហត្ថរាជធានីបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិក សម្រាប់ជក់សារធាតុគីមី ចាប់យកវត្ថុតាងជាង ៣០ម៉ឺនគ្រឿង
-
ព័ត៌មាន6 days agoឃាត់ខ្លួនជនបរទេស ៧៥នាក់ សង្ស័យលួចប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅរាជធានីភ្នំពេញ
-
ព័ត៌មាន4 days agoខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានលែងត្រីរាជទម្ងន់ជាង ៧០គីឡូក្រាម ចូលទន្លេមេគង្គ ក្រោយទទួលបានពីប្រជានេសាទ
-
ព័ត៌មាន4 days agoរដ្ឋាភិបាលសម្រេចយកចុងសប្ដាហ៍នៃដើមខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោតឃុំ/សង្កាត់អាណត្តិទី៦
-
ព័ត៌មាន1 week agoសហគមន៍អន្តរជាតិ ឈរនៅជាមួយកម្ពុជា និងជួយជ្រោមជ្រែងកម្ពុជា គ្រប់កាលៈទេសៈ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១៨មករាទៅ អាជ្ញាធរភ្នំពេញនឹងអនុវត្តវិធានការជំរុញឱ្យអ្នកលក់គ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវ លើចិញ្ចើមផ្លូវតំបន់ជុំវិញផ្សារដើមគចាស់ ក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកេងកក ឱ្យទៅលក់ដូរនៅទីតាំងផ្សារដើមគថ្មី
-
ព័ត៌មាន1 week agoយុវជន កោតសរសើរលើភាពឆ្លាតវៃរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ