ព័ត៌មាន
ក្រសួងធម្មការ និងសាសនា ផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរ មហាសន្និបាតមន្ត្រីសង្ឃ លើកទី៣២
ត្បូងឃ្មុំ ៖ ក្រសួងធម្មការ និងសាសនា សហការជាមួយ រដ្ឋបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២៤ បានប្រារព្ធពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរ មហាសន្និបាតមន្ត្រីសង្ឃ លើកទី៣២ ក្រោមព្រះអធិបតីភាព ព្រះមេគណគណៈមហានិកាយ, ព្រះមេគណៈធម្មយុត្តិកនិកាយ និងឯកឧត្តម សេង សុមុនី រដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ។
ឯកឧត្តម សេង សុមុនី មានប្រសាសន៍ថា ព្រះមន្ត្រីសង្ឃទាំងអស់ ត្រូវយកចិត្តទុក លើវិស័យពុទ្ធិកសិក្សា ឲ្យស្របទៅនិងផែនការយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី៧ របស់រាជរដ្ឋាភិបាល។ ទន្ទឹមគ្នានេះ វត្តអារាម អាចារ្យ គណៈកម្មការ ត្រូវសហការជាមួយព្រះគ្រូចៅអធិការ ឈរលើស្មារតីសាមគ្គីគ្នា ជៀសវាងមានជម្លោះផ្ទៃក្នុង ហើយរាល់ការកសាងសមិទ្ធិផលនានាក្នុងវត្តអារាម ត្រូវពិភាក្សាគ្នា ឲ្យបានត្រឹមត្រូវ កុំមានជម្លោះកើតមានឡើង ធ្វើឲ្យពុទ្ធបរិស័យបាត់បង់សទ្ធារបស់ប្រជាពលរដ្ឋ គ្រប់សាសនាទាំងអស់ ត្រូវរួមគ្នាដើម្បីបន្តសុខដុមនីយកម្មសាសនា ដើម្បីរួមគ្នាថែរក្សាសន្តិភាព ក្រោយការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង បន្តអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល។
ឯកឧត្តម បានរម្លឹកថា អង្គសន្និបាត មន្ត្រីសង្ឃលើកទី៣២នេះ បន្តពិភាក្សាលើប្រធានបទចំនួន២ គឺ៖ វិស័យពុទ្ធិកសិក្សា និងតួនាទីភារកិច្ច របស់ព្រះចៅអធិការ អាចារ្យ និងគណៈកម្មការ ឲ្យបានផុលផុស ដើម្បីរកឲ្យឃើញនូវចំណុចខ្លាំង និងចំណុចខ្សោយ តាមវត្តនីមួយៗផងដែរ។
ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ មានប្រសាសនថា ការពង្រឹងវិស័យសាសនា ត្រូវកែលម្អបន្ថែមលើវិន័យសង្ឃ បន្តលើទឹកចិត្តមន្រ្តីសង្ឃ និងព្រះសង្ឃនៅតាម ទីវត្តអារាមក្នុងខេត្ត ដើម្បីចុះអប់រំសីលធម៌ ចរិយាធម៌ និងធម្មវិជ្ជា ដល់កុលបុត្រ កុលធិតា ក្នុងស្ថាប័នអប់រំបង្កើតសាលាធម្មវិន័យ ពុទ្ធិកសិក្សា ពង្រឹងសាមគ្គីភាព ពិសេសវិស័យសង្ឃ ក្នុងការផ្សព្វផ្សាយគ្រប់រូបភាពតាមប្រព័ន្ធសង្គម។
បើតាមលោក ហាក់ ហុន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តត្បូងឃ្មុំ បានឱ្យដឹងថា រហូតមកដល់ពេល បច្ចុប្បន្ននេះ ក្នុងខេត្តត្បូងឃ្មុំទាំងមូលមានវត្តចំនួន ២៥៥ ព្រះសង្ឃចំនួន ៣,០៨១ អង្គ មានសាលាពុទ្ធិកសិក្សាចំនួន ១៤ កន្លែង និងសមណសិស្សសរុបចំនួន ១,៤១២ អង្គ ដែលកំពុងសិក្សារៀនសូត្រ នៅពុទ្ធិកបឋម អនុវិទ្យាល័យ និងវិទ្យាល័យ៕
ដោយ ៖ ជឹង សេងឡុង






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN