ព័ត៌មាន
សម្តេច ម៉ែន សំអន ៖ វិនាសកម្មនៃសង្គ្រាម បានបន្សល់ទុកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរដល់កម្ពុជា
ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ដិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញទស្សនាសារមន្ទីរតេជោសន្តិភាព ដោយសម្ដេចបានលើកឡើងថា វិនាសកម្មនៃសង្គ្រាម បានបន្សល់ទុកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ ទាំងខាងប្រជាសាស្រ្ត ភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ។ការលើកឡើងបែបនេះ នៅក្នុងឱកាសសម្ដេចអញ្ជើញទៅទស្សនាសារមន្ទីរតេជោសន្ដិភាព នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ។
សម្តេចកិត្តិសង្គហបណ្ដិត ម៉ែន សំអន មានប្រសាសន៍ថា វត្តមានរបស់សារមន្ទីរ បានក្លាយទៅជាមជ្ឈមណ្ឌលប្រវត្តិសាស្ត្រសង្រ្គាម និងការដោះស្រាយវិបត្តិនៃសំណល់ជាតិផ្ទុះក្រោយសង្រ្គាម ហើយក៏ជាសក្ខីភាព និងបានរំលឹកពីអតីតកាលដែលកម្ពុជាបានឆ្លងកាត់នូវសង្គ្រាមដ៏រ៉ាំរ៉ៃ និងបង្ហាញពីវិនាសកម្មនៃសង្គ្រាមបាននាំមកនូវភាពឈឺចាប់ ការនិរាសព្រាត់ប្រាស់គ្រួសារ និងជនពិការ ហើយបានបន្សល់ទុកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ ទាំងខាងប្រជាសាស្រ្ត ភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ផងដែរ។
សម្តេចបានមានប្រសាសន៍បន្តទៀតថា ប្រទេសមានសន្តិភាព គឺមានលទ្ធភាព ផ្តោតការយកចិត្តទុកដាក់លើកិច្ចអិឍន៍េដ្ឋកិច្ច សង្គម និងសុខមាល ភាពរបស់ប្រជាជន។ ផ្ទុយទៅវិញ បើបាត់បង់សន្តិភាព នោះអ្វីៗគ្រប់យ៉ាង «សុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់ សម្រាប់ធ្វើការអភិវឌ្ឍប្រទេសជាតិរបស់រាជរដ្ឋាភិបាល»។
សម្ដេចក៏បានថ្លែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ក្រោមការដឹកនាំរបស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដែលបានផ្តួចផ្តើមគំនិតក្នុងការកសាងសារមន្ទីរតេជោសន្តិភាពនេះឡើង។មិនតែប៉ុណ្ណោះ ឯកឧត្តមក៏បានកសាងនូវស្នាដៃ រួមជាមួយសមិទ្ធិផលជាច្រើនដែលពាក់ព័ន្ធនឹងវិស័យមីននៅព្រះរាជាណាចក្រកម្ពុជា តាមរយៈការចូលរួមកែប្រែតំបន់សង្គ្រាមឲ្យទៅជាតំបន់អភិវឌ្ឍន៍ ស្របតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
ទន្ទឹមនឹងនោះផងដែរក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែ នាយករដ្ឋមន្ត្រី នៅក្នុងអណត្តិទី៧ ក៏បានជម្រុញអនុវត្តការងារនេះស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ និងផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨- ២០២៥ និងចក្ខុវិស័យ «កម្ពុជាគ្មានមីនឆ្នាំ២០២៥»។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានថ្លែងអំពីដំណើរការ និងវឌ្ឍនភាពការសាងសង់សារមន្ទីរតេជោសន្តិភាព។ សារមន្ទីរមួយនេះ ត្រូវសាងសង់ឡើងនៅលើផ្ទៃដី១២ហិកតា ស្ថិតឃុំត្រពាំងធំ ស្រុកបាគង ខេត្តសៀមរាប ហើយត្រូវបានសាងសង់ឡើង ក្រោមជំនួយឧបត្ថម្ភគាំទ្រពីប្រទេសជប៉ុន ដែលមានរូបរាងជាគ្រាប់មីនប្រឆាំងមនុស្សធំជាងគេនៅលើពិភពលោក។ ឯកឧត្តម បានបន្តទៀតថា រយៈពេលជាង៣២ឆ្នាំមកនេះ ប្រទេសជប៉ុន បានជួយដល់ស៊ីម៉ាក់ សម្រាប់វិស័យមីននៅកម្ពុជា ដែលជំនួយទាំងនោះមានជាសម្ភារមានជាវិា កដូចជាការផ្តល់ជំនួយប្រឹក្សាបច្ចេទេសជាដើម៕





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN