ព័ត៌មាន
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ឃុំតាំងក្រសាំងប្រកាសបញ្ចូលសមាជិកថ្មីជិតបីរយនាក់
កំពង់ឆ្នាំង ៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២៨ ខែធ្នូម្សិលមិញ បានរៀបចំពិធីប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជាសរុបចំនួន២៧៤នាក់ នៅឃុំតាំងក្រសាំង ក្រោមអធិបតីភាព ឯកឧត្តម ឈឹម សៅគី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋាន ឃុំតាំងក្រសាំង។ពិធីនេះ រៀបចំធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
នៅក្នុងអង្គពិធីឯកឧត្តម ឈឹម សៅគី មានប្រសាសន៍ថា ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងឯកឧត្តមផ្ទាល់ សូមស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះបងប្អូនប្រជាពលរដ្ឋ និងយុវជនទាំងអស់ ដែលបានស្ម័គ្រចិត្តសុំចូលរួមជាសមាជិករបស់គណបក្សនាពេលនេះ។ ការសម្រេចចិត្តចូលរួមជាសមាជិកគណបក្សប្រជាជនកម្ពុជានៅពេលនេះ គឺពិតជាការសម្រេចចិត្តដ៏ត្រឹមត្រូវ និងមានមោទនភាពជាទីបំផុត ពីព្រោះគណបក្សប្រជាជនកម្ពុជាជាគណបក្សមួយមានវ័យចំណាស់ជាងគេ មានការគាំទ្រពី ប្រជាជនច្រើនជាងគេ មានធនធានមនុស្សច្រើនជាងគេ មានស្នាដៃយ៉ាងច្រើនក្នុង ការអភិវឌ្ឍ និងការពារបូរណភាពទឹកដី។
ក្រៅពីេះឯកឧត្តម បានអំពវនាវដល់សមាជិកាបក្សទាំងចាស់ទាំងថ្មីទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាព ស្រលាញ់ថ្នាក់ដឹកនាំបក្ស និងជឿជាក់ លើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាព ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជា នាយករដ្ឋមន្ត្រីកម្ពុជា ដែលបាននឹងកំពុងខិតខំប្រឹង ដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ប្រកបដោយកិត្យានុភាពជាតិនៅលើឆាកអន្ដរជាតិ។
សមាជិកបក្សប្រជាជនកម្ពុជាថ្មី បានលើកឡើងថា ការសម្រេចចូលរួមជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា ដោយមើលពីការដឹកនាំរបស់រាជរដ្ឋាភិបាលពីគណបក្សប្រជាជន នៅមូលដ្ឋានឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានការអភិវឌ្ឍរីកច្រើន និងប្រទេសជាតិមានសុខសន្តិភាពពេញបរិបូណ៌។ លើសពីនេះ ពួកគេបានប្តេជ្ញា គោរពតាមបទបញ្ជារបស់គណបក្សជាជនកម្ពុជា និងបង្ហាញអារម្មណ៍រីករាយដែលបានចូលរួមជាសមាជិករបស់គណបក្សប្រជាជនកម្ពុជាផងដែរ។
គួរបញ្ជាក់ដែរថា គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាល តាមរយៈការបោះឆ្នោតផ្តល់ទំនុកចិត្តពីប្រជាពលរដ្ឋច្រើនលើសលុប ក្នុងរយៈពេល៧អាណត្តិនេះ បានអភិវឌ្ឍន៍ប្រទេសជាតិ រីកចំរើនលើគ្រប់វិស័យ និងជាពិសេសពលរដ្ឋរស់នៅក្នុងភាពសុខសាន្ត ក្រោមម្លប់សុខសន្តិភាពពេញបរិបូណ៍៕
អត្ថបទ៖ ទូច សោភ័ណ






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN