ព័ត៌មាន
យុវជនកម្ពុជា បង្ហាញមោទនភាព ដែលបានចូលរួមហាត់សមត្រៀមដង្ហែក្បួនសាទរកម្ពុជា
ភ្នំពេញ ៖ សម្រាប់ក្រុមការងារយុវជនស្ម័គ្រចិត្តទាំងប្រមាណ ៣ ០០០នាក់ បានមកប្រមូលផ្ដុំគ្នា តាមក្បូននីមួយៗ ដើម្បីហាត់សម ត្រៀមសម្តែងក្នុងក្បួនដង្ហែសាទរកម្ពុជា នាថ្ងៃទី៣១ធ្នូ នៅមុខព្រះបរមរាជវាំង ក្នុងនេះយុវជន បានបង្ហាញមោទនភាពជាខ្លាំង ដែលបានចូលរួមហាត់សម ត្រៀមចូលរួមដង្ហែក្បួនសាទរកម្ពុជាដ៏មហស្ចារ្យ។
ផ្តល់បទសម្ភាសន៍ឱ្យ BTV តំណាងយុវជនស្ម័គ្រចិត្តចំនួន៣រូប បានប្រាប់ថា ពួកគេពិតជាសប្បាយរីករាយ ដែលបានចូលរួមហាត់សម ត្រៀមចូលរួមសម្តែងក្នុងក្បួនដង្ហែសាទរកម្ពុជា នាថ្ងៃទី៣១ធ្នូ។ ពួកគេបន្តថា នៅពេលនេះពួកគេ កំពុងហាត់សម ទៅតាមក្បួនដង្ហែនីមួយៗដោយយកចិត្តទុកដាក់ ហើយពួកគេនឹងប្តេជ្ញាខិតខំហាត់សមឱ្យបានល្អ ដើម្បី សម្តែជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជុំវិញពិភពលោកបានទស្សនាដោយភាពសប្បាយរីករាយ ហើយសង្ឃឹម និងជឿជាក់ថា ព្រឹត្តិការណ៍សាទរកម្ពុជា នឹងធ្វើឱ្យកម្ពុជា កាន់តែល្បីល្បាញថែមទៀត ក្នុងនេះពួកគេ សូមថ្លែងអំណរគុណដ់ជដ្ឋាភិបាល ក៏ដូចសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានរៀបចំព្រឹត្តិការណ៍មួយនេះ និងថ្លែអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍សាទរកម្ពុជា ជាព្រឹត្តិការណ៍លើកដំបូង ដែលសហភាពសហព័ន្ធយុវជនកម្ពុជា ជាអ្នករៀបចំ ហើយក្នុងព្រឹត្តិការណ៍មួយនេះ រៀបចំឡើង ដោយចាប់ផ្តើមពីការតាំងលម្អ រចនាតុបតែង និងផ្សារភ្ជាប់ គំនិតច្នៃប្រឌិតសិល្បៈបុរាណនិងសហសម័យ នៅតាមសួនច្បារមាត់ទន្លេចតុមុខ រហូតមកដល់សួនច្បារមុខប្រាសាទច័ន្ទឆាយានៃព្រះបរមរាជវាំង បន្ថែមពីនេះទៀត ក៏មានការរៀបចំទីតាំងស្តង់ម្ហូបអាហារប្រពៃណី ដែលជាឱជារសនៃអនុស្សាវរីយ៍ ដែលមិនអាចបំភ្លេចបាននៃមាតុភូមិកម្ពុជា ហើយអ្នករៀបចំព្រឹត្តិការណ៍នឹងសហការជាមួយវិចិត្រករដើម្បីនាំ យកនូវគំនិតច្នៃប្រឌិតនៃការរចនាគំនូរ ការតុបតែងភ្លើងពណ៌ និងសកម្មភាពរីករាយចម្រុះ ជាច្រើនទៀត លើសពីនេះទៀតក នៅវេលាអស្តង្គត គឺមាន “ក្បួនដង្ហែសាទរកម្ពុជា” ដ៏ធំ ដែលមានការចូលរួមពីពលរដ្ឋប្រមាណ ៣ ០០០នាក់ មកកាន់សួនច្បារមុខព្រះ បរមរាជវាំង ដោយក្បួនដង្ហែនេះ មានទាំងតួយក្សរហូតដល់ ២០០នាក់ ទីងមោងចំនួន ៨៥ ស្គរទម្ងន់ ៣តោន ពោងបណ្ដែតយក្ស គោមយក្ស ជាដើមផងដែរ៕
ផលិត គង់ រ៉េន





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN