ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ស្នើឲ្យគិលានុបដ្ឋាកផ្តល់សេវាគ្រប់ពេល ដើម្បីសេចក្តីពេញចិត្ត និងទំនុកចិត្តពីអតិថិជន និងអ្នកជំងឺ
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានស្នើឲ្យគិលានុបដ្ឋាកទាំងអស់ យកចិត្តទុកដាក់ឲ្យកាន់តែខ្លាំងលើការពង្រឹងទាំងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការផ្តល់សេវាគ្រប់ពេលវេលា ដើម្បីសេចក្តីពេញចិត្ត និងទំនុកចិត្តពីអតិថិជន ជាអ្នកជំងឺ រួមទាំងក្រុមគ្រួសារអ្នកជំងឺ។
ការថ្លែងរបស់លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិកាក្រសួងសុខាភិបាល យ៉ាងដូច្នេះក្នុងពិធីប្រកាសបើកសន្និសីទគិលានុបដ្ឋាក ប្រចាំឆ្នាំ២០២៤ នៃសមាគមគិលានុបដ្ឋាកកម្ពុជា ក្រោមប្រធានបទ “ការកែលម្អគុណភាព និងនវានុវត្តន៍ក្នុងការថែទាំ” រៀបចំដោយសមាគមគិលានុបដ្ឋាកកម្ពុជា នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងមន្ទីរពេទ្យកុមារជាតិ។
លោកជំទាវសាស្ត្រាចារ្យ បានបន្តថា ការប្រតិបត្តិផ្តល់ការថែទាំប្រកបដោយមេត្តាធម៌ គុណធម៌ និងទំនួលខុសត្រូវខ្ពស់របស់គិលានុបដ្ឋាក គឺជាការលើកកិត្តិយសសេចក្តីថ្លៃថ្នូរ របស់ុគ្គលផ្ទាល់ ស្ថាប័ន និងគុណតម្លៃរបស់វិជ្ជាជីវៈថែទាំ ព្រមទាំងក្រសួងសុខាភិបាលទាំងមូល។ជាងនេះទៅទៀត លោកជំទាវសូមឲ្យប្រើប្រាស់ធនធានដែលមានស្រាប់ប្រកបដោយភាពច្នៃប្រឌិត និងរកដំណោះស្រាយ ដើម្បីភាពរីកចម្រើនទាំងអស់គ្នា ភាពរីកចម្រើនសម្រាប់ស្ថាប័ន និងប្រទេសជាតិ។ ទន្ទឹមនេះតាងនាមឲ្យក្រសួងសុខាភិបាល លោកជំទាវសូមសំដែងនូវការកោតស្ញប់ស្ញែងដោយមោទភាព ចំពោះការសម្រចបាននូវបេសកម្មរបស់សមាគមគិលានុបដ្ឋាកកម្ពុជា ដែលផ្តល់នូវការបណ្តុះបណ្តាលបានជាប់ជាប្រចាំសម្រាប់គិលានុបដ្ឋាក និងសូមអបអរចំពោះការគាំទ្រនានារបស់គណៈគិលានុបដ្ឋាកកម្ពុជា និងក្រសួងសុខាភិបាលក្នុងទិសដៅលើកកម្ពស់គុណភាពសេវាសុខាភិបាលក្នុងប្រទេសកម្ពុជា ដើម្បីធានាបាននូវការផ្តល់ជូនសេវាថែទាំព្យាបាល បង្ការ ប្រកបដោយគុណភាព សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ទៅតាមតំរូវការរបស់ពួកគេដោយមិនមានការរើសអើង។
បើតាមលោកស្រី ប៉ៃ សុខលីម ប្រធានសមាគមគិលានុបដ្ឋាកកម្ពុជា ឲ្យដឹងថា គោលបំណងរួមនៃសន្និសីទគិលានុបដ្ឋាកប្រចាំឆ្នាំ២០២៤នាថ្ងៃនេះ គឺដើម្បីលើកកម្ពស់ការ អភិវឌ្ឍន៍សមត្ថភាពវិជ្ជាជីវៈរបស់គិលានុប ដ្ឋាកឲ្យមានជាបន្ត ដើម្បីពង្រឹងចំណេះដឹង ជំនាញ និងឥរិយាបថ ក្រមសីលធម៌វិជ្ជាជីវៈ ដោយផ្តោតការយកចិត្តទុក ដាក់លើការផ្តល់សេវាថែទាំសុខភាព ប្រកបដោយគុណភាព សុវត្ថិភាពសម្រាប់អ្នកជំងឺ និងដោយសេចក្តីថ្លៃថ្នូរនៃវិជ្ជាជីវៈ ដើម្បីជាទំនុកចិត្ត និងភាពពេញចិត្តរបស់ប្រជាជនឲ្យសាកសម នឹងប្រសាសន៍របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល (គិលានុបដ្ឋាក និងឆ្មប) គឺជាសម្រស់ និងមុខមាត់របស់ស្ថាប័ន៕
អត្ថបទ ៖ រដ្ឋា




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី