ព័ត៌មាន
យុវជនស្ម័គ្រចិត្ត៖ ព្រឹតិ្តការណ៍សាទរកម្ពុជា បានបង្ហាញអំពីភាពរុងរឿងរបស់ព្រះរាជាណាចក្រកម្ពុជា លេចធ្លោលើឆាកអន្តរជាតិ
ភ្នំពេញ ៖ យុវជនស្ម័គ្រចិត្ត មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងក្រុមយុវជនស្ម័គ្រចិត្ត ផ្នែកតុបតែងលម្អ ក្នុងព្រឹតិ្តការណ៍សាទរកម្ពុជា បានថ្លែងប្រាប់BTV ព័ត៌មាន នាល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ រួមគ្នាថា ព្រឹតិ្តការណ៍សាទរកម្ពុជា បានបង្ហាញអំពីភាពរុងរឿងរបស់ព្រះរាជាណាចក្រកម្ពុជា លេចធ្លោលើឆាកអន្តរជាតិ និងស្មើមុខស្មើមាត់និងបណ្តាប្រទេសផ្សេងៗផងដែរ។
យុវជនស្ម័គ្រចិត្តរូបនោះបន្តថា ថ្ងៃនេះពិតជាមានអារម្មណ៍សប្បាយរីករាយខ្លាំងមែនទែន ដែលបានឃើញបងប្អូនប្រជាពលរដ្ឋក្មេង ចាស់ ប្រុស ស្រី មកចូលទស្សនាការរៀបចំព្រឹតិ្តការណ៍សាទរកម្ពុជា នៅបរិវេណសួនច្បារខាងមុខព្រះបរមរាជវាំង និងភ្ញៀវបរទេស បានមកចូលរួមជាច្រើន បានទស្សនា និងថតរូបភាពជាអនុស្សាវរីយ៍ពីទិដ្ឋភាពដ៏ស្រស់ស្អាត និងបានចូលរួមផ្សព្វផ្សាយពីទេសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីល្បាយ ទៅកាន់ពិភពលោក។ ជាពិសេសព្រឹតិ្តការណ៍សាទរកម្ពុជា បានបង្ហាញអំពីភាពរុងរឿងរបស់ព្រះរាជាណាចក្រកម្ពុជា លេចធ្លោលើឆាកអន្តរជាតិ និងស្មើមុខស្មើមាត់និងបណ្តាប្រទេសផ្សេងៗផងដែរ។ យើងទាំងអស់គ្នាបានដឹងហើយថា ប្រទេសុជា លាប់ជា្រទេសដែលទន់ខ្សោយ និងឆ្លងកាត់សង្រ្គាមជាច្រើន។ ដោយឡែកក្នុងឆ្នាំ២០២៤នេះ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ាន បានរៀបចំឡើងយ៉ាងអធឹកអធម មានភាពអស្ចារ្យខ្លាំងមែនទែនចំពោះប្រជាជនកម្ពុជា។ ក្នុងការសាទរដល់សមិទ្ធផលផ្សេងៗរបស់ថ្នាក់ដឹកនាំ ក៏ដូចជាសមិទ្ធផលដែលពួកគាត់ខិតខំកសាងឡើងចាប់តាំងពី១៩៩០ជាងមកម្លេះ។ ទាំងអស់នេះ គឺជាស្នាដៃមួយដ៏ធំធេង ដែលលេចឡើងក្នុងឆ្នាំ២០២៤យើងនេះ។ ជាចុងក្រោយក្នុងនាមជាយុវជន ក៏ដូចជាទំពាំងស្នងឬស្សីរបស់កម្ពុជា សំណូមពរដល់យុវជនដទៃទៀត ក៏ដូចជាសិស្សានុសិស្ស និសិ្សត និងបងប្អូនប្រជាពលរដ្ឋ សូមមានមោទនភាពចំពោះខ្លួនឯង ដែលបានទទួលនូវសន្តិភាព រួចចាក់ផុតពីសង្រ្គាម ហើយមានមុខ មានមាត់នៅលើឆាកអន្តរជាតិ ហើយមានមោទនភាពចេញពីចិត្តតែម្តងបានកើតជាកូនខ្មែរ និងសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋទាំងអស់ នាំគ្នាស្រលាញ់សន្តិភាព ការពារសន្តិភាព កុំឲ្យបាត់បង់។
សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍សាទរកម្ពុជា នឹងធ្វើឡើងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណសួនច្បារខាងមុខព្រះបរមរាជវាំង។ ព្រឹត្តិការណ៍ដ៏ធំនាចុងឆ្នាំនេះ នឹងមានកម្មវិធីកម្សាន្តបុរាណ-សម័យចម្រុះជាច្រើន ហើយនឹងមានការដង្ហែក្បួនដ៏ធំ មានមនុស្សចូលរួមប្រមាណ៣០០០នាក់។ «សាទរកម្ពុជា» ត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណង ផ្សារភ្ជាប់ប្រជាជនទៅសង្គមជាតិទាំងមូល ដែលក្នុងនោះតាមរយៈការរៀបចំព្រឹត្តិការណ៍ និងកម្មវិធីនានា «សាទរកម្ពុជា» នឹងបង្ហាញក្នុងនាមជាប្រជាជាតិមានអាយុកាលដ៏យូរលង់ នៅថ្ងៃនេះកម្ពុជាកំពុងឈរដោយមោទនភាព ពោរពេញដោយក្តីសង្ឃឹម និងមានភាពជឿជាក់ រួមគ្នាឆ្ពោះទៅកាន់អនាគតដ៏រុងរឿងរបស់ជាតិយើង។ ផ្តល់ជាវេទិកា និងឱកាសដល់គ្រប់កោសិកា គ្រប់ស្រទាប់វណ្ណៈ គ្រប់សហគមន៍ និងមជ្ឈដ្ឋានផ្សេងៗ នៃសង្គម បង្ហាញនូវមោទនភាពចំពោះអត្តសញ្ញាណរបស់ខ្លួន និងជាពិសេសចំពោះអត្តសញ្ញាណជាតិជារួម ដែលជាអ្វីធ្វើឱ្យខ្លួនយើងនោទនភាពុងនាមជាខ្មែរក្រោម «ទង់នៃ្រះរាជាណាចក្រកម្ពុជា» ដោយការរួបរួម សាមគ្គី ឯកភាព ជាកម្លាំងជាតិតែមួយ។ បង្កើនមនោសញ្ចេតនារវាងប្រជាជន និងនៃប្រជាជាតិកម្ពុជា ទោះនៅក្នុងប្រទេស ឬនៅឯនាយសមុទ្រ ក្នុងការអបអរសាទរក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ អនាគតតែមួយដើម្បីកម្ពុជា នៅក្រោមទង់ជាតិតែមួយហើយដែលមានអនាគតតែមួយដើម្បីកម្ពុជា៕
អត្ថបទ រដ្ឋា












-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី