ព័ត៌មាន
ធនាគារជាតិចេញប្រកាស លើការផ្តល់សេវាទ្រព្យសកម្មគ្រីបតូ
ធនាគារជាតិនៃកម្ពុជា និងដាក់ឱ្យអនុវត្តគ្រប់ធនាគារពាណិជ្ជ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ និងមានបំណងកាន់ កាប់ម៉ិចស្តូស៊ីទ្រព្យសកម្មគ្រីបតូ និងមានបំណងផ្តល់សេវាទ្រព្យសកម្មគ្រីបតូ ក្នុងនាមជាបុគ្គលផ្តល់សេវាទ្រព្យសកម្មគ្រីបតូ ស្របតាម ការរីកចម្រើននៃប្រទេសជាតិ។
ធនាគារជាតិនៃកម្ពុជា ចេញសេចក្តីប្រកាស ស្តីពីប្រតិបត្តិការពាក់ព័ន្ធនិងទ្រព្យសកម្មគ្រីបតូ (Cryptoasset) ដោយប្រកាស នេះ មានវិសាលភាពអនុវត្តចំពោះគ្រប់ធនាគារពាណិជ្ជ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ដែលស្ថិតក្រោមអាណាព្យាបាលរបស់ ធនាគារជាតិនៃកម្ពុជា និងមានបំណងកាន់កាប់ម៉ិចស្តូស៊ីទ្រព្យសកម្មគ្រីបតូ និងមានបំណងផ្តល់សេវាទ្រព្យសកម្មគ្រីបតូ ក្នុងនាមជាបុគ្គលផ្តល់សេវាទ្រព្យសកម្មគ្រីបតូ។ ដោយឡែកលក្ខខណ្ឌនៃការអនុញ្ញាត ធនាគារជាតិនៃកម្ពុជា ផ្តល់លទ្ធភាពចំពោះធនាគារពាណិជ្ជ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ និងការផ្តល់អាជ្ញាបណ្ណដល់នីតិបុគ្គល ផ្តល់សេវាទ្រព្យសកម្មគ្រីបតូ នឹងត្រូវកំណត់ដោយ ប្រកាសដោយឡែក។
ចំពោះទ្រព្យសកម្មគ្រីបតូនេះ, គឺត្រូវបានបែងចែកជា២ក្រុមគឺ៖ ក្រុម១ និងក្រុម២ ក្នុងនោះចំពោះទ្រព្យសកម្មគ្រីបតូ ដែលធនាគារជាតិនៃកម្ពុជាទទួលស្គាល់ក្នុងទ្រព្យសកម្មគ្រីបតូ ក្រុម១(ក) ឬទ្រព្យសកម្មគ្រីបតូក្រុម១(ខ) ក្នុងករណីបំពេញបានលក្ខខណ្ឌ រួមមាន៖ ចំពោះទ្រព្យសកម្មគ្រីបតូ ក្រុម១(ក) ត្រូវប្រើប្រាស់គ្រីបតូក្រាហ្វី និងច្ចេវិទ្យាឌីអិលធី ឬបច្ចេកវិទ្យាប្រហាក់ប្រហែល ក្នុងការកត់ត្រាកម្មសិទ្ធិ និងមានកម្រិតហានិភ័យ និងសិទ្ធិដូចគ្នានឹងទ្រព្យសកម្មយោង។ ចំណែកទ្រព្យសកម្មគ្រីបតូក្រុម១ (ខ) ត្រូវ មានយន្តការស្ថិរភាពប្រកបដោយប្រសិទ្ធភាព, ដោយយន្តការស្ថិរភាពត្រូវមានលក្ខណៈដូចជាច្រើន ដែលមិនមានលក្ខខណ្ឌវិនិច្ឆ័យដូច ទ្រព្យសកម្មគ្រីបតូក្រុម១ ជាពិសេសទ្រព្យសកម្មគ្រីបតូមិនមានការធានា ឬមិនមែនជាថូកខិនទ្រព្យសកម្មប្រពៃណី (tokens) ឬ ស្តេប៊លខញ (Stablecoins)។
ជុំវិញការផ្តល់សេវាទ្រព្យសកម្មគ្រីបតូ, ថ្មីៗនេះ អគ្គនាយកបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ នៃធនាគារជាតិ នៃកម្ពុជា បាន ធ្វើបទបង្ហាញ ចែករំលែកចំណេះដឹង ពាក់ព័ន្ធការរៀបចំបទប្បញ្ញាត្តិ និងប្រកាសស្តីពីប្រតិបត្តិការពាក់ព័ន្ធ និងទ្រព្យសកម្មគ្រីបតូ (Crypto) ដែលកន្លងមកជុំវិញបញ្ហានេះ ធនាគារជាតិនៃកម្ពុជាបានធ្វើការហាមឃាត់ ឬមិនឱ្យការចរាចរណ៍ និងការធ្វើប្រតិបត្តិការ ទាក់ទងជាមួយនិងទ្រព្យសកម្មទាំងអស់នេះ ប៉ុន្តែ, នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៤ នេះ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តី ប្រកាស ស្តីពីប្រតិបត្តិការពាក់ព័ន្ធនិងទ្រព្យសកម្មគ្រីបតូ ដែលផ្តល់លទ្ធិភាពដល់ធនាគារពាណិជ្ជ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សង ប្រាក់ ដែលស្ថិតក្រោមអាណាព្យាបាលរបស់ធនាគារជាតិនៃកម្ពុជា និងមានបំណងកាន់កាប់ម៉ិចស្តូស៊ីទ្រព្យសកម្មគ្រីបតូ ក្នុងនាមជាបុគ្គលផ្តល់សេវាទ្រព្យសកម្មគ្រីបតូ។
សូមបញ្ជាក់ថា យោងតាមប្រការ១៦ នៃប្រកាសស្តីពីប្រតិបត្តិការពាក់ព័ន្ធនិងទ្រព្យសកម្មគ្រីបតូ, ធនាគារពាណិជ្ជ អាចកាន់កាប់ ម៉ិចស្គូស៊ើទ្រព្យសកម្មគ្រីបតូ ក្រុម១ (ក) (មុនថ្លឹងហានិភ័យ) ជាអតិបរមា ៥% នៃដើមទុនថា្នក់ទី១ទូទៅសរុប និងស៊ិចស្តស៊ីទ្រព្យ សកម្មគ្រីបតូ ក្រុម១ (ខ) (មុនថ្លឹងហានិភ័យ) ជាអតិបរមា ៣% នៃដើមទុនថ្នាក់ទី១ទូទៅសរុប។ ចំណែកប្រការ ១៧, ធនាគារជាតិ នៃកម្ពុជា អាចតម្រូវឱ្យធនាគារពាណិជ្ជ រក្សាដើមទុនបន្ថែមសម្រាប់ហានិភ័យផ្សេងទៀតដូចជា ហានិភ័យហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ក្រៅពីហានិភ័យប្រតិបត្តិការ ហានិភ័យឥណទាន ឬហានិភ័យទីផ្សារ ដែលបានកំណត់នៅក្នុងក្របខ័ណ្ឌដើមទុនបទប្បញ្ញត្តិអប្បបរមា, ក្រៅពីនេះធនាគារជាតិនៃកម្ពុជា បានកំណត់បទប្បញ្ញាត្តិផ្សេងៗទៀត, ការផ្តល់សេវាទ្រព្យសកម្មគ្រីបតូ និងការដាក់ទណ្ឌកម្ម និងពិន័យជាដើម៕ អតថបទ សន រ៉ាឌី









-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN