ព័ត៌មាន
ពលរដ្ឋខេត្តស្វាយរៀងសំដែងការសប្បាយរីករាយដែលរាជរដ្ឋាភិបាលបានស្ថាបនាផ្លូវក្រាលកៅស៊ូតាមសំណូមពរ
ស្វាយរៀង ៖ តំណាងពលរដ្ឋឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងលោក សុខ សារ៉ាយុទ្ធ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ នេះបានសំដែងនូវការសប្បាយរីករាយ និងគោរពថ្លែងអំណរគុណចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលសម្តេចបានគិតគូរស្ថាបនាផ្លូវកា្រលកៅស៊ូឆ្លងកាត់ភូមិឃុំ ដាក់អោយពួកគាត់ប្រើប្រាស់តាមការចង់បានរបស់ពួកគាត់ជាយូរយាណាស់មកហើយ ។
តំណាងពលរដ្ឋបានបញ្ជាក់ថា នៅមូលដ្ឋាននេះ កាលពីមុនមិនមានផ្លូវ សម្រាប់ប្រើប្រាស់ ធ្វើដំណើរ ពិសេស ការដឹកជញ្ជូនកសិផលផ្លាស់ប្តូរពីតំបន់មួយទៅតំបន់មួយបានទាន់ពេលវេលា ។ ដូច្នេះពីពេលនេះនិងឈានទៅដើមឆ្នាំ២០២៥ខាងមុខពួកគាត់ មានសង្ឃឹមថាទទួលបានផ្លូវដ៏ល្អសម្រាប់ប្រើប្រាស់ដូចនៅតំបន់ផ្សេងៗទៀតក្នុងខេត្តផងដែរ ។
តាមរបាយការណ៏ ដែលBTVទទួលបានតាមសារតេឡេក្រាមបញ្ជាក់អោយដឹងថា ្លូវដ្រុមកាងារកំពុងស្ថាបនាេះ ជាផ្លូវប្រភេទ DBSTស្ថិតនៅក្នុងភូមិ រាមជោ ឆ្ពោះមកភូមិព្រៃម្នាស់ ឃុំសំឡី ស្រុកកំពង់រោទិ៍ មានប្រវែង១២គីឡូ ៥២៥ម៉ែត្រ និងទទឹងផ្លូវ ៨ម៉ែត្រ បច្ចុប្បន្នក្រុមការងារ របស់ក្រុមហ៊ុន អ៊ឹម ស៊ឹមស៊ា ស្ថាបនាសម្រេចបានប្រមាណ៤០% និងឈានទៅបញ្ចប់គម្រោងសាងសង់នៅដើមឆ្នាំ២០២៥ខាងមុខ ។





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី