ព័ត៌មាន
រកឃើញជ័យលាភីលេខ១ការប្រកួតខ្លែងឯក និងខ្លែងសេរី ក្រោយការប្រកួតរយៈពេល៣ថ្ងៃ នៅសៀមរាប
សៀមរាប៖ បន្ទាប់ពីឆ្លងកាត់ការប្រកួតរយៈពេល៣ថ្ងៃរួចមក នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ម្សិលមិញនេះ គណៈកម្មការមេប្រយោគ និងគណៈកម្មការគ្រប់គ្រង និងបច្ចេកទេស នៃការប្រកួតខ្លែងខ្មែរ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរកឃើញម្ចាស់ជ័យលាភី នៃការប្រកួតខ្លែងឯកខ្មែរ និងខ្លែងសេរីរវាងផ្នែកឯកជននិងរដ្ឋ។

សម្រាប់ជ័យលាភីខ្លែងឯកមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ជ័យលាភីលេខ១ បានទៅលើខ្លែងជ័យឯកកណ្តាលវេហាស៍របស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល ជ័យលាភីលេខ២ ខ្លែងឈ្មោះសម្រស់បន្ទាយស្រីរបស់រដ្ឋបាលស្រុកបន្ទាយស្រី និងជ័យលាភីលេខ៣ ខ្លែងឈ្មោះពោធិសាត់មានជ័យបារមីសួគ៌ាលោក របស់មន្ទីរវប្បធម៌ខេត្តពោធិសាត់។

សម្រាប់ជ័យលាភីខ្លែងឯកខ្មែរ ផ្នែកឯកជន ជ័យលាភីលេខ១បានទៅលើខ្លែង ផែនសិល្បៈ និងកីឡា ពីក្រុមការងារយុវជនផែនសិល្បៈ និងកីឡានៃយុវជនគណបក្សខេត្តសៀមរាប លេខ២ខ្លែង ផ្ការីកគ្រប់រដូវ ក្រុមាល់ទា់ផ្ការីកគ្រប់រដូវ ខេត្តស្វាយរៀង និងលេខ៣ បានទៅលើខ្លែង ធនញ្ជ័យ ខេត្តសៀមរាប។

ដោយឡែកខ្លែងសេរីមកពីរដ្ឋបាលក្រុង ស្រុក ជ័យលាភីលេខ១ បានទៅខ្លែងឈ្មោះ ស្តេចរាត្រី មកពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប ជ័យលាភីលេខ២ បានទៅខ្លែងឈ្មោះក្រុឌមាសធិបតីសែនជ័យ មកពីកងរាជអាវុធហត្ថខេត្តសៀមរាប និងជ័យលាភីលេខ៣ បានទៅខ្លែងឈ្មោះ ស្នងការនគរបាលខេត្តសៀមរាប របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

ជ័យលាភីខ្លែងសេរីផ្នែកឯកជន លេខ១បានទៅលើខ្លែង នាគរាជក្បាល៥ មកពីស្រុកកៀនស្វាយ ខេត្តកណ្ដាល លេខ២ខ្លែងសំពៅហង្សខេត្តកណ្ដាល និងលេខ៣ខ្លែង ឈ្មោះប្រយុទ្ធអន្តរជាតិ មកពីខេត្តសៀមរាប។

លោក លី សារី អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានថ្លែងអំណរគុណ និងការកោតសរសើរគ្រប់ភាគីចូលរួមទាំងអស់ដែលបានលះបង់ពេលវេលាកម្លាំងកាយចិត្ត និងធនធានចូលរួមប្រកួតប្រកបដោយភាពសប្បាយរីករាយ ក្នុងការរៀបចំពិធីព្រឹត្តិការណ៍បុណ្យខ្លែងឯកខ្មែរ និងខ្លែងសេរីលើកទី១ឆ្នាំ២០២៤ ខេត្តសៀមរាប ទាំងនេះគឺជាប្រភពនៃការលើកទឹកចិត្តដ៏ធំធេង ក៏ដូចជាការជួយសម្រាលបន្ទុកដល់គណៈកម្មការរៀបចំព្រឹត្តិការណ៍បុណ្យខ្លែង ក៏ដូចជាប្រតិភូខ្លែងបានមួយកម្រិតថែមទៀត។ លោកអភិបាលរងខេត្តបានបន្តថា ការរៀបចំព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯកខ្មែរនាពេលនេះ គឺផ្អែកតាមអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំ២០២៤ កន្លងទៅ និងស្របតាមយុទ្ធនាការ “ទស្សនាខេត្តសៀមរាប ឆ្នាំ២០២៤” ដែលបានដាក់ចេដោយប្រមុាជរដ្ឋាភិបាលកម្ពុជា នីតិកាល ទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាប្រមុខដឹកនាំមួយ រូបពោពេញទៅភាពប៉ិនប្រសប់ និងមានចក្ខុវិស័យវែងឆ្ងាយ។
លោក លី សារី ពិតណាស់ ការរៀបចំពិធីបុណ្យបង្ហើរខ្លែងឯកខ្មែរ និងខ្លែងឯកសេរី លើកទី១ ខេត្តសៀមរាប ឆ្នាំ២០២៤នេះ គឺជាព្រឹត្តិការណ៍វប្បធម៌ជាតិ ដែលមានលក្ខណៈជាប្រវត្តិសាស្រ្ត និងមានចរិកជាបេតិកភណ្ឌរបស់ជាតិមានតំលៃសម្រាប់ទ្រទ្រង់ព្រលឹង និងអត្តសញ្ញាណរបស់ជាតិ តាមរយៈការលើកកម្ពស់តំលៃវប្បធម៌សង្គមកម្ពុជា។ ឧត្តមភាព នៃវប្បធម៌ និងការផ្សព្វផ្សាយព្រឹត្តការណ៍នេះ នឹងបង្កើននូវភាពទាក់ទាញថ្មីថែមទៀតដល់ភ្ញៀវទេសជាតិ អន្តរជាតិចូលមកទស្សនាខេត្តសៀមរាប និងសិក្សាឈ្វេងយល់អំពីកម្ពុជាកាន់តែច្រើនទៀត ក្នុងឆ្នាំបន្តបន្ទាប់ខាងមុខ ។
តាមការបញ្ជាក់របស់លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និង វិចិត្រសិល្បះខេត្តសៀមរាប ក្នុងរយៈពេល៣ថ្ងៃ នៃព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯកខ្មែរ និង ខ្លែងសេរី មានភ្ញៀវជាតិ អន្តរជាតិ ចូលទស្សនា មានចំនួនប្រមាណជា២ម៉ឺននាក់ ៕







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN