ព័ត៌មាន
អគ្គនាយកដ្ឋានធនធានមនុស្សនៃក្រសួងមហាផ្ទៃសម្រេចលទ្ធផលបានជាង៨០ភាគរយ នៃផែនការឆ្នាំ២០២៤
ភ្នំពេញ ៖អគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ នៅថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំសន្និបាតបូកសរុបត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្នុងរយៈពេល១ថ្ងៃ នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ។
សន្និបាតនេះ អញ្ជើញជាអធិបតីក្នុងពិធីបើកនៅពេលព្រឹក ដោយឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តចារ្យ សេង ផល្លី អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានមនុស្ស និងអញ្ជើញជាអធិបតីក្នុងពិធីបិទនៅពេលរសៀល ដោយឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលមានអ្នកចូលរួមចំនួនប្រមាណ ៧៥០នាក់ មកពីអង្គភាពពាក់ព័ន្ធនានា។
ក្រោយដំណើរការអង្គសន្និបាតរយៈពេលពេញមួយថ្ងៃ អង្គសន្និបាតបានបង្ហាញថា លទ្ធផលការងារឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានធនធានមនុស្ស សម្រេចបានចំនួន ៨២,៦១% នៃផែនការសកម្មភាពឆ្នាំ២០២៤ និងបានដាក់ចេញទិសដៅការងារបន្តឆ្នាំ២០២៥ ស្របតាម ផែនការយុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំ (២០២៤-២០២៨) របស់អគ្គនាយកដ្ឋានធនធានមនុស្ស។
លទ្ធផល ដែលសម្រេចបាននេះ ដោយមានារំទ្រពីប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ការដឹកនាំនិង យកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងការណែនាំតម្រង់ទិសជាប់ជាប្រចាំពីឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ ព្រមទាំងមានកិច្ចសហការល្អពីអង្គភាពពាក់ព័ន្ធនានាចំណុះក្រសួងមហាផ្ទៃ។
គួរបញ្ជាក់ដែរថា សន្និបាតបូកសរុបត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយដ្ឋានធនធានមនុស្សនៃក្រសួងមហាផ្ទៃ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន៣រួមមាន៖ទី១.ពិនិត្យរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ ២០២៥ របស់អគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ, ទី២.ចែករំលែកបទពិសោធល្អៗ បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរ លើការងារគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្ស និងការអនុវត្តនូវលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការងារបុគ្គលិក និងទី៣.ដាក់ចេញទិសដៅការងារបន្ត និងផែនការសកម្មភាពការងារប្រចាំឆ្នាំ២០២៥ ឱ្យឆ្លើយតបទៅនឹង បេសកកម្ម គោលបំណង និងគោលដៅរបស់អគ្គនាយកដ្ឋានធនធានមនុស្ស និងសំណូមពររបស់អង្គភាព ពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលរាជធានី ខេត្ត៕ អត្ថបទ៖ទូច សោភ័ណ





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី