ព័ត៌មាន
ខេត្តបាត់ដំបងទាក់ទាញភ្ញៀវទេសចរបានជាង៩ម៉ឺននាក់ក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារខ្មែររយៈពេល២ថ្ងៃ
លោក ហម អរុណ អនុប្រធានមន្ទីរ និងជាអ្នកនាំពាក្យនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ថ្លែងឱ្យដឹងថា រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៩-៣០ ខែធ្នូ ឆ្នាំ២០២៤ នៃព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងបង្អែមខ្មែរ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង៩ម៉ឺននាក់។
លោក ហម អរុណ គូសបញ្ជាក់ថា ស្ថិតិភ្ញៀវទេសចរដែលបានមកកម្សាន្តនៅខេត្តបាត់ដំបងក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកលឆ្នាំ២០២៤-២០២៥ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤មានចំនួន ៣៩,២៩៥នាក់ កើនឡើង ៣,៧៧ % បើធៀបឆ្នាំ២០២៣។ ចំណែកនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ទទួលបានភ្ញៀវជាតិសរុបចំនួន៥៤,១១៤ នាក់ មានការកើនឡើង ៤,១៤ % បើធៀបឆ្នាំ២០២៣។
លោក ហម អរុណ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តសប្បាយនៅខេត្តបាត់ដំបងឱ្យបានច្រើនកុះករក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារនាថ្ងៃចុងក្រោយ និងកម្មវិធីសប្បាយផ្សេងៗទៀតក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកលនារាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤នេះ។
សូមរកថា ក្រោមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង រដ្ឋបាលខេត្តបាត់ដំបង បាននិងកំពុងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ និងបង្អែមខ្មែររយៈពេល៣ថ្ងៃនៅបរិវេណមុខអគារសាលាខេត្ត ដើម្បីអបអរពិធីបុណ្យឆ្លងឆ្នាំសកល២០២៤-២០២៥ និងលើកកម្ពស់ការផ្សព្វផ្សាយផលិតផលខ្មែរ ក៏ដូចជាបង្កបរិយាកាសសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។អ្វីដែលកាន់តែពិសេសនៅរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នឹងមានរប្រគុំតន្ត្រីខ្នាតធំ ការអុជកាំជ្រួច និងរាប់ថយក្រោយឆ្លងឆ្នាំដើម្បីអបអរសាទរការឈានចូលឆ្នាំថ្មីឆ្នាំសាកល៕









-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី