ព័ត៌មាន
គិលានសង្រ្គោះរបស់មនី្ទរសុខាភិបាលរាជធានី ត្រៀមរួចជាស្រេច ដើម្បីផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ ចូលរួមព្រឹតិ្តការណ៍សាទរកម្ពុជា និងឆ្លងឆ្នាំសកល២០២៥
ឯកឧត្តមបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ថ្លែងប្រាប់BTV ព័ត៌មាននាថ្ងៃនេះថា គិលានសង្រ្គោះរបស់មនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានត្រៀមរួចជាស្រេច ដើម្បីផ្តល់សេវាថែទាំសុខភាពជូនបងប្អូនប្រជាពលរដ្ឋ មកចូលរួមកម្សាន្តក្នុងព្រឹតិ្តការណ៍សាទរកម្ពុជា និងឆ្លងឆ្នាំសកល២០២៤-២០២៥។
ឯកឧត្តមបណ្ឌិត បន្តថា ក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធព្រឹតិ្តការណ៍សាទរកម្ពុជា នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤នេះ នៅសួនច្បារមុខព្រះបរមរាជវាំង និងតាមបណ្តោយវិថីព្រះស៊ីសុវតិ្ថ ក្នុងខណ្ឌដូនពេញ គឺមនី្ទរសុខភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំក្រុមគិលានសង្រ្គោះ សម្រាប់ជួយថែទាំសុខភាពបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកចូលរួមលេងកម្សាន្តក្នុងព្រឹតិ្តការណ៍សាទរកម្ពុជា ទន្ទឹមនឹងនោះមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានរៀបចំក្រុមគិលានសង្រ្គោះ ចាប់តាំងពីថ្ងៃទី២៩ រហូកល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ហើយបន្តរហូតដល់វេលាឆ្លងឆ្នាំសកល ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ដោយមានក្រុមរថយន្តគិលានសង្រ្គោះ ចំនួន០៤ក្រុម។ ដោយឡែកនៅថ្ងៃទី៣១ ខែធ្នូនេះ គឺយើងបន្ថែមក្រុមតង់សុខភាព ចំនួន០៣ក្រុមទៀត ដោយមួយតង់សុខភាព មានក្រុមគ្រូពេទ្យ ចំនួន៥នាក់ និងក្រុមគ្រូពេទ្យចល័ត ចំនួន៥ក្រុម ដោយមួយក្រុម មានគ្រូពេទ្យចំនួន២នាក់។ ដូច្នេះកម្លាំងក្រុមមន្រី្តសុខាភិបាលរាជធានីភ្នំពេញ ចូលរួមបម្រើការងារក្នុងព្រឹតិ្តការណ៍សាទរកម្ពុជា គឺមានចំនួនសរុប៦១នាក់។
ឯកឧត្តមបណ្ឌិត ងី មានហេង សង្កត់ធ្ងន់ថា ព្រឹតិ្តការណ៍សាទរកម្ពុជា ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ បានចូលរួមកម្សាន្តសប្បាយរីករាយ ក្នុងឱកាសឆ្លងឆ្នាំសកល២០២៥ ហើយក៏ជាសក្ខីភាពមួយបញ្ជាក់យ៉ាងច្បាស់ថា ព្រះរាជាណាចក្រកម្ពុជា មានភាពរីកចម្រើន សុខសប្បាយ រស់នៅក្រោមម្លប់សន្តិភាព នេះគឺជាផលល្អ បានមកពីសន្តិភាព។ ក្នុងនោះនៅពេលបងប្អូនប្រជាពលរដ្ឋ មកចូលរួមទស្សនាកម្សាន្ត មានបញ្ហាសុខភាព អាចស្វែងរកតង់សុខភាព និងក្រុមគ្រូពេទ្យចល័តដែលនៅក្បែរក្នុងព្រឹតិ្តការណ៍សាទរកម្ពុជា ក្នុងករណីបងប្អូនប្រជាពលរដ្ឋ មិនអាចធ្វើការសង្រ្គោះបឋមបាន គឺក្រុមគ្រូពេទ្យនឹងបញ្ជូនមកកាន់មនី្ទរពេទ្យជាតិដើម្បីព្យាបាលបន្តផងដែរ។
សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ «សាទរកម្ពុជា» ជាព្រឹត្តិការណ៍នៃការអបអរសាទរដល់សង្គមមួយដែលប្រកបដោយភាពរស់រវើក ជាមួយនឹងការបង្ហាញវិសេសភាពនៃ «អត្តសញ្ញាណ» ដោយសមានចិត្តសោមនស្សចំពោះអ្វីៗដែលឆ្លងកាត់ និងជ័យជម្នះ និងការលើកតម្កើន «មោទនភាព» ក្នុងភាពជាប្រជាជាតិមួយ។ ព្រឹត្តិការណ៍ «សាទរកម្ពុជា» ជាការអបអរសាទរនូវគុណតម្លៃរួមគ្នាដើម្បីបង្ហាញ «មោទនភាព» ចំពោះបណ្តាសមិទ្ធផលនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ជាមួយការរក្សាបាននូវ «អត្តសញ្ញាណ» នៃប្រជាជាតិ និងប្រជាជន និង «ការអបអរសាទរ» ដល់ការរួមរស់ជាមហាគ្រួសារខ្មែរតែមួយ។ មិនត្រឹមតែប៉ុណ្ណោះ ព្រឹត្តិការណ៍នេះ គឺផ្តល់ជាវេទិកា និងឱកាសដល់គ្រប់កោសិកា្គម គ្រប់ស្រាប់វណ្ណៈ គ្រប់សហគមន៍ និងមជ្ឈដ្ឋាន បង្ហាញនូវមោទនភាពចំពោះអត្តសញ្ញាណរបស់ខ្លួនក្រោម «ទង់នៃព្រះរាជាណាចក្រកម្ពុជា» ដោយការរួបរួម៕ អត្ថបទ រដ្ឋា












-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើលំហាត់ហ្វឹកហ្វឺនបើកអូប័រជាក់ស្តែងត្រៀមសង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល