ព័ត៌មាន
ពលរដ្ឋនាំគ្នាថតរូប និងទិញវត្ថុអនុស្សាវរីយ៍នៅទីតាំងរៀបចំព្រឹត្តិការណ៍សាទរកម្ពុជា អបអរឆ្នាំថ្មី ឆ្នាំសកល ២០២៥
បណ្តាពលរដ្ឋ និងភ្ញៀវជាតិអន្តរជាតិ នៅព្រឹកថ្ងៃទី៣១ ខែធ្នូនេះបានចាប់ផ្តើមនាំគ្នាមកដើរទស្សនាការរៀបចំព្រឹត្តិការណ៍សាទរកម្ពុជា នៅមុខព្រះបរមរាជវំាង និងបាននាំគ្នា ថតរូបល្អៗ និងទិញវត្ថុអនុស្សាវរីយ៍នានាដើម្បីទុកជាអនុស្សាវរីយ៍ និងការចងចាំល្អៗពីការៀបចំព្រឹត្តិការណ៍សាទរកម្ពុជានៅថ្ងៃឆ្លងឆ្នាំចាស់ផ្លាស់ឆ្នាំថ្មីសកល ២០២៤ ឈានចូល ២០២៥។
ពលរដ្ឋ និងបណ្តាអ្នកលក់វត្ថុអនុស្សាវរីយ៍ តាមស្តង់ពិព័រណ៍ បានថ្លែងប្រាប់ BTV ថា តាំងពីព្រឹកព្រលឹម នៅមុខព្រះបរមរាជវាំង គឺមានមនុស្សច្រើនកុះករ បាននាំគ្នាដើរទស្សនាកម្សាន្ត និងបានគ្នាថតរូបល្អៗ និងទិញវត្ថុអនុស្សាវរីយ៍ ពីព្រឹត្តិការណ៍សាទរកម្ពុជា ដែលមានការតុបតែងស្អាត បង្ហាញនូវទម្រង់សិល្បៈ វប្បធម៌ខ្មែរ ទំាងបុរាណ និងសហសម័យរួមបញ្ចូលគ្នាជាច្រើន ហើយតាមរយៈព្រឹត្តិការណ៍នេះ នឹងធ្វើឲ្យពលរដ្ឋខ្មែរទាំងអស់គ្នា ស្គាល់អត្តសញ្ញាណជាតិខ្មែរ មានបទពិសោធន៍ ការចងចាំ និងមានអនុស្សាវរីយ៍ល្អៗ ននាំ្រោយៗទៀត។
សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍សាទរកម្ពុជា បានរៀបចំកម្មវិធីបង្ហាញទស្សនីយ៍ភាពជាច្រើន និងមានការហាត់សម ត្រៀមខ្លួនរួចរាល់អស់ហើយ ហើយត្រៀមនឹងតាំងបង្ហាញ សម្តែងនូវរាល់ទម្រង់ទស្សនីយ៍ភាពសិល្បៈខ្មែរបុរាណ និងសហសម័យជាច្រើនរួមបញ្ចូលគ្នាទាំងអស់នោះ ពីក្រុមសិល្បករ សិល្បការនី និងក្រុមយុវជន ប្រមាណជាង៣០០០នាក់ ចាប់ពីម៉ោង ៣ល្ងាចថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ម៉ោង១យប់ ឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។
ព្រឹត្តិការណ៍សាទរកម្ពុជា ក៏ជាព្រឹត្តិការណ៍អបអរសាទរដល់សង្គមមួយ ដែលប្រកបដោយភាពរស់រវើកជាមួយនឹងការបង្ហាញនូវវិសេសភាពនៃអត្តសញ្ញាណខ្មែរ និងជាការអបអរសាទរនូវគុណតម្លៃរួមគ្នា ដើម្បីបង្ហាញនូវ មោទនភាព ចំពោះបណ្តាសមិទ្ធផលនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ជាមួយនឹងការរក្សាបាននូវ អត្តសញ្ញាណ នៃប្រជាជាតិ និងប្រជាជន និងអបអរសាទរ ដល់ការរួមរស់ជាមហាគ្រួសារខ្មែរតែមួយ៕ អត្ថបទ ស៊ុម សុខជា







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN