ព័ត៌មាន
មនុស្សបួននាក់បានបញ្ជូនទៅដាក់ពន្ធនាគារក្រោយបន្តផ្សព្វផ្សាយល្បែងខុសច្បាប់តាមប្រព័ន្ធអនឡាញ
អគ្គស្នងការរង និងជាអ្នកនាំពាក្យរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ឧត្តមសេនីយ៍ឯក ជា ពៅ បានឲ្យ ដឹងថា កាលកន្លងទៅថ្មីៗនេះ កងកម្លាំងនគរបាលជាតិបានចាប់ខ្លួនយុវជនជាជនជាតិខ្មែរចំនួនបួននាក់បញ្ជូនទៅដាក់ពន្ធនាគារ ក្រោយពួកគេទាំងបួននាក់នេះបន្តបង្ហោះផ្សព្វផ្សាយល្បែងខុសច្បាប់តាមប្រព័ន្ធអនឡាញ ដោយមិនស្តាប់តាមសារាចរណែនាំរបស់ក្រសួងមហាផ្ទៃ។
ឧត្តមសេនីយ៍ឯក ជា ពៅ បានបញ្ជាក់ថា ជនជាប់ចោទទាំងបួននាក់នេះត្រូវបានកងកម្លាំងនគរបាលចាប់ខ្លួនកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅនេះ នៅទឹកដីខណ្ឌដង្កោរាជធានីភ្នំពេញ ពីបទពួកគេបានបង្ហោះការផ្សព្វផ្សាយល្បែងខុសច្បាប់ ដើម្បីអូសទាញប្រជាពលរដ្ឋឲ្យចូលលេងល្បែងស៊ីសង់ ខុសច្បាប់តាមផេក ឬអនឡាញរបស់ពួកគេនោះ។
បើតាមអ្នកនាំពាក្យរបស់អគ្គស្នងការដ្ឋាននគរបាលរូបនេះ ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា អគ្គស្នងការនគរបាលជាតិ បាននិងកំពុងធ្វើយុទ្ធនាការដូចភ្លៀងរលឹម ដើម្បីចាត់វិធានការចំពោះបុគ្គលណាដែលបន្តបង្ហោះ ឬផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ខណៈរាជរដ្ឋាភិបាលក៏បានពុងបង្ើតគណៈកម្មការអន្តរក្រសួង ដើម្បីត្រួតពិនិត្យ និងបង្រ្កាបចំពោះករណីនេះផងដែរ ដោយចាប់ពីពេលនេះតទៅនឹងគ្មានការលើកលែង និងយោគយល់នោះឡើយប្រសិនបើពួកគេនៅតែបន្តរឹងទទឹងបង្ហោះ ឬផ្សព្វផ្សាយ ដោយបង្ហោះមួយចាត់វិធានការមួយ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ សួងមហាផ្ទៃ បានចេញសារាចរណែនាំឱ្យបញ្ឈប់រាល់ការផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ដោយសេចក្តីណែនាំនេះ ធ្វើឡើងបន្ទាប់ពីក្រសួងសង្កេតឃើញថា បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានផលិតរូបភាព វីដេអូ និងមាតិកាល្បែងស៊ីសងខុសច្បាប់ ព្រមទាំងផ្សព្វផ្សាយល្បែងស៊ីសងទាំងនេះ ដើម្បីអូសទាញប្រជាពលរដ្ឋឱ្យចូលលេងល្បែងស៊ីសងខុសច្បាប់ដោយផ្ទាល់ ឬតាមប្រព័ន្ធអនឡាញ (Online)នោះ។
តាមរយៈសារាចរណែនាំនោះ ក្រសួងសង្កេតឃើញផងដែរថា ក្នុងសកម្មភាពផ្សព្វផ្សាយ និងចែករំលែកបន្ត(Share) អំពីល្បែងស៊ីសងខុសច្បាប់ទាំងនេះ ក៏មានការចូលរួមពីបុគ្គលមានប្រជាប្រិយភាព និងអ្នកផលិតមាតិកាសង្គមមួយចំនួនផងដែរ ដែលជាហេតុធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ ហើយបន្តចែកចាយរូបភាព វីដេអូ និងមាតិកាទាំងនោះ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
ទាក់ទងនឹងសារាចរណែនាំរបស់ក្រសួងមហាផ្ទៃនេះដែរ អ្នកនាំពាក្យរបស់អគ្គស្នងការដ្ឋាននគរ បាលជាតិក៏បានធ្វើការឆ្លើយតប និងបដិសេធទាំងស្រុងចំពោះជនអគតិនៅក្រៅស្រុកមួយក្តាប់តូចដែលបានផ្សព្វផ្សាយបែបញុះញង់អុចអាលថា កងកម្លាំងប្រដាប់អាវុធរបស់អគ្គស្នងការនគរបាលជាតិ មិនបានស្តាប់តាមការណែនាំ ឬបទបញ្ជារបស់រាជរដ្ឋាភិបាលលើករណីបង្រ្កាប់បនល្បែង ឬការផ្សព្វផ្សាយល្បែងខុសចាប់តាមអនឡាញផងដែរ ដោយលោកបានចាត់ទុកថា ការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ជនអគតិ ទាំងនោះគឺមានចេតនាបំបែកបំបាក់ និងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការយល់ច្រឡំជាដើមនោះ៕ អត្ថបទ បាន ចក់

-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ