ព័ត៌មាន
កម្មករកាត់ដេរសម្តែងការអរគុណរាជរដ្ឋាភិបាល និងភាគីនិយោជក ក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមាបន្តទៀត
គិតចាប់ពីខែមករា ឆ្នាំ២០២៥តទៅ កម្មករនិយោជិតក្នុងវិស័យកាត់ដេរ នឹងទទួលបានប្រាក់ឈ្នួលអប្បបរមាចំនួន ២០៨ដុល្លារ ក្នុង១ខែ។ ជាមួយនេះ កម្មករ កម្មការិនី បានសម្តែងការអរគុណជូនចំពោះប្រមុខរាជរដ្ឋាភិបាល និងភាគីនិយោជក ដែលតែងតែគិតគូរ និងយោគយល់ជានិច្ចក្នុងការដំឡើងប្រាក់ឈ្នួលនេះមកកាន់កម្មករនិយោជិតគ្រប់រូប។
ជួបសម្ភាសន៍ជាមួយកម្មករ កម្មការិនីររោងចក្រកាត់ដេរស្បែកជើងមួយកន្លែង ស្ថិតនៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២ ខែមករានេះ ពួកគាត់បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា គិតរហូតមកដល់សព្វថ្ងៃនេះ ជាការកត់សម្គាល់ ប្រាក់ឈ្នួលអប្បបរមាតែងតែមានការដំឡើងជារៀងរាល់ឆ្នាំ ដែលធ្វើឲ្យពួកគាត់នឹកស្មានមិនដល់ ដោយសារការចូលធ្វើការងារដំបូងក្នុងឆ្នាំ២០១៣ ប្រាក់ឈ្នួលដែលទទួលបាន មានចំនួនជាង ១០០ដុល្លារប៉ុណ្ណោះ ប៉ុន្តែមកដល់ពេលនេះ មានការកើនឡើងចំនួន ២០៨ដុល្លារ។
ក្រុមកម្មករ បាននិយាយទៀតថា ពិតាសប្បាយចិតតណាស់ ចំពោះការដំឡើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំ បើទោះបីជាការដំឡើងប្រាក់ឈ្នួលនេះ អ្នកផ្សេងគិតថាមិនច្រើន ប៉ុន្តែសម្រាប់ពួកគាត់ អាចនិយាយបានថា ពិតជាអស្ចារ្យណាស់ ជាពិសេសក្នុងពេលដែលសកលលោកកំពុងជួបប្រទះបញ្ហាវិបត្តិសេដ្ឋកិច្ច ហើយកម្ពុជានៅតែអាចបន្តដំឡើងប្រាក់ឈ្នួលដល់កម្មករបានជានិច្ច។ ក្រុមកម្មករ សង្ឃឹមទៀតថា ទៅថ្ងៃអនាគតខាងមុខបន្តទៀត ប្រសិនបើមិនមានបញ្ហាប្រឈម ដូចជាវិបត្តិសាកលកូវីដ១៩ជាដើម នឹងកាន់តែសប្បាយរីករាយ ដោយសារមានការងារធ្វើ និងចំណូលទៀងទាត់សម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ។
ទន្ទឹមនេះដែរ កម្មករ កម្មការិនី បានលើកឡើងស្រដៀងគ្នាថា តាមរយៈការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អាណត្តិទី៧នេះ នឹងជួយឲ្យកម្មកររោងចក្រទាំងអស់ បន្តមានការងារធ្វើច្រើន ប្រាក់ខែខ្ពស់ និងការរស់នៅប្រកបដោយភាពសម្បូរសប្បាយក្រោមម្លប់សន្តិភាពទៅមុខបន្តទៀត។
គួរបញ្ជាក់ថា ក្រៅពីប្រាក់ឈ្នួលអប្បបរមាចំនួន ២០៨ដុល្លារនេះ កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប នឹងទទួលបានប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ដូចជា ប្រាក់សោហ៊ុយធ្វើដំណើរនិងស្នាក់នៅ , ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន , ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែមម៉ោងដោយស្ម័គ្រចិត្ត និងប្រាក់រង្វាន់អតីតភាពការងារ។ ដូចនេះជាមធ្យម កម្មករនិយោជិតម្នាក់ៗ នឹងទទួលបានប្រាក់ឈ្នួលជាមធ្យម ចាប់ពី ២២៥ ទៅ ២៣៦ដុល្លារ ក្នុងមួយខែៗ៕ អត្ថបទ៖ ឈិត បូរ៉ាវី








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN