ព័ត៌មាន
មន្ត្រីជំនាញខិតខំបំពេញតួនាទី ថែរក្សាអភិរក្សសម្បតិ្តបេតិកភណ្ឌវប្បធម៌ជាតិ រូបី និងអរូបី ក្នុងខេត្តកំពង់ស្ពឺ
លោក ស៊ុន មានជ័យ ប្រធានមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺ ថ្លែងប្រាប់BTV ព័ត៌មាន នាថ្ងៃនេះថា មន្ត្រីរាជការ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានខិតខំប្រឹងប្រែង បំពេញតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងការថែរក្សាអភិរក្សសម្បតិ្តបេតិកភណ្ឌវប្បធម៌ជាតិ ទាំងរូបី និងអរូបី ក្នុងខេត្តកំពង់ស្ពឺ។
លោក ប្រធានមនី្ទរវប្បធម៌ខេត្តកំពង់ស្ពឺ បានជម្រាបជូន២ចំនុច ដោយចំនុចទី១. គឺសម្បតិ្តបេតិកភណ្ឌវប្បធម៌ជាតិ រូបី នៅទូទាំងខេត្តកំពង់ស្ពឺ មានបុរាណដ្ឋានចំនួន៦២០ទីតាំង ក្នុងនោះមន្ត្រីជំនាញ ចុះវាស់វែង បានចំនួន៥៧១ទីតាំង និងមិនទាន់វាស់វែង ចំនួន៤៩ទីតាំង។ ក្នុងចំណោមនៃការវាស់វែងបុរាណដ្ឋាននេះ យើងទទួលបានប័ណ្ណសម្គាល់អចលនវត្ថុ និងបង្កាន់ដៃ សម្រាប់ទទួលវិញ្ញាបនបត្រមួយចំនួន និងមានវត្ថុបុរាណចំនួន០៤ ដូចជាបដិមាព្រះនរាយណ៌ និងបានបញ្ជូនទៅកាន់សារមនី្ទរជាតិកម្ពុជា ដើម្បីជួសជុលថែរក្សាអភិរក្សបដិមាព្រះនរាយណ៌ ក្រៅពីនោះខេត្ត ក៏មានសារមនី្ទរឯកជនមួយកន្លែង គឺសារមនី្ទរនរ បុរី (ក្នុងារមនី្ទរនេះ មានវត្ថុសល្បៈចម្លងដូច ចំនួន៣១០ដុំ-ផ្ទាំង) ក្នុងឆ្នាំ២០២៤នេះ មានអ្នក ចូលទស្សនាចំនួន២០១០នាក់។ ចំនុចទី២. សម្បតិ្តបេតិកភណ្ឌវប្បធម៌ជាតិ អរូបី ផ្តោតលើសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម ដែលប្រជាពលរដ្ឋកំពុងប្រកបរបរនេះ មានចំនួន១១៩កន្លែង(ចម្លាក់ពុំស៊ីម៉ង់ដ្ឋ ចម្លាក់ឈើ ចម្លាក់ម្នាងសិលា ចម្លាក់ស្មិត ចម្លាក់ស្ពាន់ ទីកន្លែងផលិតឧបករណ៍ភ្លេងប្រពៃណី កុលាលភាជន៍ កន្លែងតម្បាញសរសៃអំបោះ តម្បាញវល្លិ៍ផ្តៅ វល្លិ៍ល្ពាក់ និងតម្បាញអំពីរុក្ខជាតិត្នោត)។
ជាចុងក្រោយលោក ស៊ុន មានជ័យ បានបញ្ជាក់ទៀតថា នៅដើមឆ្នាំ២០២៥នេះ មន្ត្រីជំនាញរបស់មនី្ទរវប្បធម៌ខេត្ត និងបន្តធ្វើការជួសជុលអភិរក្សប្រាសាទភ្នំក្អែកពង ដែលស្ថិតលើចង្កេះភ្នំក្អែកពង ភូមិក្អែកពង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ក្នុងដំណាក់កាលទី១ នាឆ្នាំ២០២៤ កន្លងមកនេះ មន្ត្រីជំនាញបានខិតខំធ្វើការជួសជុលអភិរក្ស បានទល់ទ្រ កាប់ឆ្ការកូន និងដើមឈើតូចៗ ដុះក្នុង និងលើប្រាសាទ។ ប្រាសាទភ្នំក្អែកពង គឺជាប្រាសាទឥដ្ឋ មានសភាពទ្រុឌទ្រោម (ខូចខាតប្រមាណ៦០%) និងមានតែមួយគត់ក្នុងខេត្តកំពង់ស្ពឺ៕ អត្ថបទ រដ្ឋា















-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN