ព័ត៌មាន
វិស័យឯកជនបើកទំព័រថ្មីនៅដើមឆ្នាំ២០២៥ នេះ ដើម្បីលើកកម្ពស់ដល់សហគ្រិនក្នុងខ្សែច្រវាក់ផលិតកម្ម
ភ្នំពេញ ៖ ស័យឯកជនបានបើកទំព័រថ្មីនៅដើមឆ្នាំ ២០២៥ នេះ ដើម្បីពង្រីកនិងពង្រីកចំណេះ ជំនាញ និងការទទួលនូវបទពិសោធន៍បន្ថែម សម្រាប់ជាមូលដ្ឋានគ្រឹះលើការគ្រប់គ្រង និងការរៀបចំផែនការសកម្មភាពអាជីវកម្មរបស់សហគ្រិនកម្ពុជា ដើម្បីឈានទៅអភិវឌ្ឍ ខ្សែច្រវាក់ផលិតកម្ម និងការចូលរួមចំណែកដល់ការនាំចេញរបស់កម្ពុជាឱ្យកាន់តែប្រសើរ។
សមាគមសហគ្រិនវីម៉ូកម្ពុជា នៅដើមឆ្នាំ២០២៥ នេះ បានបើកវេទិកាជំនួបអាជីវកម្ម ការផ្គូផ្គងពាណិជ្ជកម្មជាតិ និងអន្តរជាតិ ក្នុងគោលបំណងលើកកម្ពស់សហគ្រិនក្នុងស្រុក តាមរយៈការពង្រីងនិងពង្រីក ចំណេះ ជំនាញ និងការទទួលនូវបទពិសោធន៍ផ្សេងៗ លើការគ្រប់គ្រង និងការរៀបចំផែនការសកម្មភាពអាជីវកម្ម និងការបង្ហាញអំពីសក្តានុពល និងភាពអំណោយផលផ្សេងៗ ដែលកម្ពុជា កំពុងទទួលបាន ដែលតាមរយៈនេះម្ចាស់អាជីវកម្មត្រូវតែខិតខំពង្រឹងខ្លួន ដើម្បីជំរុញភាពជោគជ័យក្នុងការធ្វើអាជីវកម្ម ឈានទៅ អភិវឌ្ឍន៍ខ្សែច្រវាក់ផលិតកម្មឱ្យកាន់តែរីកចម្រើន ជាពិសេសការចូលរួមចំណែកដល់ការនាំចេញរបស់កម្ពុជាឱ្យកាន់តែប្រសើរ។
ជាក់ស្តែងជំនួបអាជីវកម្ម និងផ្គូផ្គងពាណិជ្ជកម្មនេះជាដើម គឺជាការលើកកម្ពស់ដល់សហគ្រិនដែលជាសមាជិករបស់សមាគម និងសហគ្រិនដែលបានចូលរួមផ្សេងទៀត អាចចាកឱកាសឱមានម្លៃនេះ ដើម្បីជំរុញអាជីវកម្ម ការធ្វើពាណិជ្ជកម្ម និងការគ្រប់ គ្រងនៅក្នុងក្រុមហ៊ុន ឬសហគ្រាសរបស់ពួគគាត់ឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈនៃការផ្លាស់ប្តូរនូវផ្នត់គំនិត នៅក្នុងការធ្វើការងារ និងសកម្មភាពក្នុងអាជីវកម្មជាដើម ដើម្បីពង្រឹងនិងពង្រីកអាជីវកម្មរបស់ពួកគាត់ឱ្យកាន់តែប្រសើរ ខណៈដែលរាជរដ្ឋាភិបាល នៅក្នុង ឆ្នាំ២០២៥ បានចាត់ទុកជាឆ្នាំការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិឡើងវិញ។
សូមបញ្ជាក់ថា ទាក់ទិននិងសេដ្ឋកិច្ចនេះ, រាជរដ្ឋាភិបាលបានកំពុងជំរុញធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែងដោយ ផ្តោតលើការអភិវឌ្ឍវិស័យគន្លឹះ និងប្រភពថ្មីនៃកំណើនសេដ្ឋកិច្ច ការកែលម្អបរិយាកាស ធុរកិច្ច និងការវិនិយោគ ការពង្រឹងប្រសិទ្ធភាព និងភាពទាក់ទាញនៃតំបន់សេដ្ឋកិច្ច ពិសេសរួមបញ្ចូលទាំងសួនឧស្សាហកម្ម សួនកសិឧស្សាហកម្ម និងតំបន់ពាណិជ្ជកម្មសេរីក្នុងស្រុក និងការធ្វើនវានុវត្តន៍យន្តការហិរញ្ញប្បទាន និងផលិតហិរញ្ញវត្ថុសម្រាប់គាំទ្រដល់ការវិនិយោគជាដើម ដែលប្រការទាំងនេះ គឺជាមូល ដ្ឋានគ្រឹះគាំទ្រដល់ដំណើរសេដ្ឋកិច្ច និងភាពរីកលូតលាស់នៃវិស័យឯកជន៕
អត្ថបទ៖ សុន រ៉ាឌី





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN