ព័ត៌មាន
ផលិតផលកសិកម្មចំនួន១០មុខ មានតម្រូវការនាំចេញច្រើនជាងគេទៅកាន់ទីផ្សារអន្តរជាតិ
របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ក្នុងឆ្នាំ២០២៤ ផលិតផលកសិកម្មសំខាន់ៗ ចំនួន១០មុខ មានទីផ្សារខ្លាំងជាងគេក្នុងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ខណៈកម្ពុជា សម្រេចបានទំ ហំពាណិជ្ជកម្មអន្តរជាតិ ចំនួនប្រមាណ៥០,៤៥ពាន់លានដុល្លារ កើន១៥,៩៥% ធៀបទៅនឹងឆ្នាំមុន។
របាយការណ៍ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា មុខទំនិញសំខាន់ៗចំនួន១០ ដែលត្រូវបាននាំ ចេញច្រើនជាងគេ មានដូចជា៖ ស្រូវ អង្ករ ដំឡូងមី ស្វាយ ចេក ស្វាយចន្ទី ជ័រកៅស៊ូ ស្ករអំពៅ ពោត និងម្រេច ទៅទីផ្សារសហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប តំបន់អាស៊ាន ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង ប្រទេសឥណ្ឌា ជាដើម។
ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រៅ ពីផលិតផលកសិកម្ម នៅក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចេញសម្លៀកបំពាក់ ផលិតផលធ្វើដំណើរ (វ៉ាលី-កាបូប) ស្បែកជើង គ្រឿងអេឡិចត្រូនិច បន្ទះសូឡា និងសម្បកកង់ឡាន ផងដែរ ។
ឯកឧត្តម បានឱ្យដឹងថា បច្ុប្បន្ននេះ ក្រៅពីទីផ្សារក្នុងសមាជិកអាស៊ាន កម្ពុជាក៏មានទីផ្សារធំៗ ដទៃផ្សេងទៀតដែរ ខណៈប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងណាស់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងដើម្បីពង្រីកទីផ្សារនាំចេញ ជាក់ស្តែងតាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ហៅកាត់ អាសិប (RCEP) ដែលមានប្រទេសចំនួន១៥ និងដៃគូពាណិជ្ជកម្មសេរី ចំនួន៥ទៀត រួមមាន អូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់ ។
ឯកឧត្តមបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យ សភាកម្ពុជា បានកត់សម្គាល់ថា សម្រាប់ឆ្នាំ២០២៥ ស្ថានភាពសេដ្ឋកិច្ចសកលលោកនឹងល្អប្រសើរឡើង វិញដែលនឹងនាំឱ្យសេដ្ឋកិច្ចរបស់កម្ពុជាក៏នឹងរស់រវើក ទាំងការវិនិយោគ និងការនាំចេញ។ ឆ្នាំ២០២៥ សកលលោក នឹងមានការប្រែប្រួល នាំឱ្យសេដ្ឋកិច្ចរបស់កម្ពុជា ក៏នឹងមានការប្រែប្រួលទៅតាមហ្នឹងដែរ រីក ចម្រើនទៅលើវិស័យធំៗ ដូចជាទេសចរណ៍ ឧស្សាហកម្ម និងវិស័យកសិកម្ម ជាដើម។
សូមបញ្ជាក់ថា គិតក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាសម្រេច ៥០,៤៥ពាន់លានដុល្លារអាមេរិក កើនជិត ១៦% ក្នុងនោះកម្ពុជានាំចេញសម្រេចបាន២៤,៣៤ ពាន់លាន ដុល្លារ ។ ដោយឡែក ការនាំចូលមកកម្ពុជាវិញ មានចំនួន២៦,១០ពាន់លានដុល្លារ ៕អត្ថបទ៖ បូរ៉ាវី ថត








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN